#សុំទោស........😭💔
នៅក្នុងពេលនេះTaehyungនៅតែមានអារម្មណ៍ឈឺចាប់ កាន់តែខ្លាំងទៅៗហើយ ថ្នាំញៀនបានធ្វើឪ្យគាត់បាត់បង់សតិនឹងឈឺចុកចាប់រាងកាយទាំងមូល Bogum មិនបានចាក់ថ្នាំឪ្យថេហ្យុងបន្តទៀតទេ ថេហ្យុងត្រូវការការថ្នាំ បើមិនដូច្នេះទេគាត់នឹងស្លាប់ឬក៏រងទុកឈឺចុកចាក់ពេញរាងកាយ។//ថេហ្យុងព្យាយាមក្រោកឡើងពីលើគ្រែយ៉ាងលឿន ជើងរបស់គាត់ញ័រ គាត់ព្យាយាមឈានជើងដើរមួយៗ ប៉ុន្តែក៏បានដួលទៅលើឥដ្ឋ
"អួយ...."ថេហ្យុងថ្ងូរទាំងឈឺចាប់ ទឹកភ្នែកហូរមក គាត់លូនលើឥដ្ឋព្យាយាមឈោងទ្វារដោយគ្មានកម្លាំង ពេលមកដល់មាត់ទ្វារ ថេហ្យុងព្យាយាមគោះទ្វារយ៉ាងខ្លាំងៗដែលអាចធ្វើទៅបាន
"អោយថ្នាំខ្ញុំមក ខ្ញុំត្រូវការថ្នាំ..!" Taehyung ស្រែកឡើងទាំងនិយាយតក់ស្លុត និងគោះទ្វាដើម្បីឪ្យអ្នកខាងក្រៅចាប់អារម្មណ៍ គាត់ដឹងថាពួកគេនៅខាងក្រៅបន្ទប់នេះ ព្រោះពួកគេមិនទៅចោលគាត់ទេ ពួកគេត្រូវការគាត់ដើម្បីសងសឹកជាមួយនឹងជុងហ្គុក។
"សូមអង្វរ...ខ្ញុំ - ខ្ញុំពិតជាត្រូវការវាណាស់!សូមឪ្យខ្ញុំមក ថ្នាំ....." Taehyung យំអង្វរទាំងឈឺបំពង់ក គាត់បែរមុខទៅមាត់ទ្វារ គាត់ខ្សោយណាស់ ប៉ុន្តែគាត់ត្រូវការថ្នាំនោះពិតមែន ទោះជាមានអ្វីកើតឡើងក៏ដោយ គត់ត្រូវតែបានថ្នាំនោះ រាងកាយរបស់គាត់ចង់បានវា
"ខ្ញុំពិតជាចង់បានវាណាស់ សូមឪ្យថ្នាំខ្ញុំមក ខ្ញុំត្រូវការថ្នាំ សូមផ្តល់ឱ្យខ្ញុំ! ខ្ញុំ - ខ្ញុំនឹងស្លាប់!" Taehyung ស្រែកយំទទូចសុំថ្នាំ ពេលនោះគាត់ក៏បានឮទ្វាររំកិលទៅក្រោយ ហើយទ្វារក៏បើកបង្ហាញឪ្យឃើញថាBogum ឈរសម្លឹងមើលគាត់ដោយក្តីសើចចំអក
"ប្រាប់ខ្ញុំមកថាឯងចង់បានថ្នាំ...." Bogum និយាយយ៉ាងសាហាវ
"សូមអោយថ្នាំខ្ញុំមក!" Taehyung ស្រែកយ៉ាងអស់សង្ឃឹម
"ឯងដឹងថាត្រូវធ្វើយ៉ាងម៉េចទេ ដើម្បីបានថ្នាំនោះ ឯងប្រាប់មក ខ្ញុំនឹងអោយថ្នាំទៅឯង "Bogumនិយាយទាញសឺរាុំងចេញពីហោប៉ៅរបស់គេគេញញឹមពេលឃើញ Taehyung សម្លឹងមើលសឺរាុំង Bogumអាចមើលឃើញថា Taehyung អស់សង្ឃឹមប៉ុណ្ណានៅពេលគាត់ធ្លាក់ខ្លួនបែបនេះ
YOU ARE READING
រឿង 🔥ភរិយាដោះបំណុលMafia Joen 🔥
Actionតើការស្រលាញ់របស់បងគឺគ្មានន័យទេសម្រាប់រាល់លើក ឬក៏អូនបោកប្រាស់ការស្រលាញ់ដើម្បីសងសឹងនឹងបង អូនចង់សងសឹកមែនទេ បានអូនសម្លាប់បងមកចុះឪ្យសមនឹងអ្វីដែលបងបានធ្វើលើម៉ាក់ប៉ាអូន តែបងចង់ប្រាប់ថាស្រលាញ់អូន🥺🔥💜❤️