ភាគទី11~🧚🌺ពិធីមង្គមការ🌺🦋

386 18 1
                                    


>•<នៅក្នុងបន្ទប់ជុងហ្គុក នៅតែគិតអំពីរឿងប៉ាម៉ាក់របស់ថេហ្យុង ដែលគាត់មានកំហុសខ្លាំងណាស់វាធ្វើឪ្យស្តាយក្រោយនៅកំហុសដែលគាត់បានធ្វើ បើគាត់ស្គាល់ថេហ្យុងមុននោះប្រហែលជាគាត់មិនសម្លាប់ប៉ាម៉ាក់របស់ថេហ្យុងឡើយ។

"ឯងនឹងលង់ស្រលាញ់ខ្ញុំ គីមថេហ្យុង....ប៉ុន្តែ..."ម្យ៉ាង​ទៀត គាត់​មាន​អារម្មណ៍​សោក​ស្តាយ​ព្រោះ​ការ​រៀបការ​គ្រាន់​តែ​ត្រូវ​បាន​បង្ខំប៉ុណ្ណោះ។ គាត់មានអារម្មណ៍មិនល្អដែល បានសម្លាប់ឪពុកម្តាយរបស់ថេហ៍ ប៉ុន្តែគាត់ត្រូវតែធ្វើវាជំនួស​ឱ្យ​ការ​សង​បំណុល​វាជាច្បាប់របស់ម្ចាស់បំណុលនៃត្រកូលចន។

"ខ្ញុំសុំទោស ខ្ញុំដឹងថាឯងនឹងមិនអត់ទោសឱ្យខ្ញុំទេ ប៉ុន្តែខ្ញុំនឹងធ្វើឱ្យឯងលង់ស្នេហ៍ខ្ញុំទាល់តែបានគីម ថេហ្យុងព្រោះតែខ្ញុំបានលង់ស្នេហ៍ឯងទៅហើយ...."ជុងហ្គុកនិយាយដោយដាក់ដៃគងថ្ងាសហើយក៏បានបិទភ្នែកគេងលក់ទៅ

//ព្រឹកថ្ងៃថ្មី...
  ថ្ងៃដែលជុងហ្គុកកំពុងរង់ចាំបានមកដល់ហើយ ការរៀបការរបស់ពួកគេនឹងចាប់ផ្តើមនៅថ្ងៃនេះ គាត់​ត្រេកអរ​ណាស់​...នៅក្នុងបន្ទប់ថេហ្យុង....ទ្វាក៏បានបើកឪ្យឃើញថាជាជីមីនមិត្តសម្លាញ់

"ថេហ៍ហា ឯងល្មមក្រោកហើយ...ក្រោកភ្លាម"​ជីមីន ដាស់ថេហ្យុងដែលកំពុងតែដេកនៅបានទះគូទទន់ៗ

"ថេហ្យុង..ថ្ងៃនេះវាជាថ្ងៃមង្គលការរបស់ឯង ឆាប់ភ្ញាក់ឡើងទៅ...!"ជីមីនស្រែកទាំងអង្រួនរាងកាយរបស់ថេហ្យុង ហើយថេហ្យុងក៏ភ្ងាក់បើកភ្នែកធំៗ ដោយក្រោកយ៉ាងរហ័ស គាត់អង្គុយមើលជីមីនដែលពេលនេះស្ថិតក្នុងឈុតដ៏ស្រស់ស្អាត...

"ស្លាប់ហើយ...ខ្ញុំភ្លេចវាទៅ...ម៉ោងប៉ុន្មានហើយ "ថេហ្យុងរកមើលនាឡិកា

"ម៉ោង12ហើយ..ទៅងូតទឹកឪ្យលឿនទៅ លោកជុងហ្គុកកំពុងរង់ចាំឯងនៅព្រះវិហារ"ជីមីនដកដង្ហើមធំ គាត់ដឹងថាថេហ្យុងនឹងយឺតហើយព្រោះរាល់ដងថេហ្យុងតែងតែបែបនេះមិនថាទៅសាលាទេ....

"ខ្ញុំដឹងហើយ..."ថេហ្យុងសើចរួចរត់ប្រញាប់ទៅបន្ទប់ទឹកដើម្បីងងូតទឹក

រឿង 🔥ភរិយាដោះបំណុលMafia Joen 🔥Where stories live. Discover now