ភាគទី16🌺🥀ធ្វើជាខឹង ដើម្បីបានញ្ញាំការ៉េម❣️💕

345 10 0
                                    


៚ពួកគេមានពេលលេងgameសប្បាយរីករាយជាមួយថេហ៍គាត់ពិតជាទទួលយកមិនបានទេ ព្រោះលេងចាញ់ជុងហ្គុករហូត ប៉ុន្តែថេហ្យុងគាត់មិនចង់ឈប់លេងនោះទេ ដោយសារតែគាត់ចង់ឪ្យជុងហ្គុកនៅក្បែរ ថេហ៍មានអារម្មណ៍កក់ក្ដៅ ពេលនៅក្បែរជុងហ្គុកធ្វើអោយគាត់មានអារម្មណ៍ល្អ ។

//ព្រឹកថ្ងៃថ្មី
ជុងហ្គុកបើកភ្នែកឡើងឃើញថេហ៍នៅក្បែរទ្រូង ជុងហ្គុកញញឹមយ៉ាងផ្អែមល្ហែមដោយអោនទៅថើបថ្ងាសអ្នកកំពុងតែគេងមួយសឺត

"ថេហ៍ ភ្ញាក់ឡើង អូនថ្ងៃនេះត្រូវប្រលងមែនទេ"ជុងហ្គុក ចាប់ផ្តើមហៅដោយសំឡេងស្រទន់។ថេហ៍មិន​បាន​តប​វិញ​ទេ តែគាត់​បាន​ងក់​ក្បាល​

"អូនចូលចិត្តអោបបងណាស់"ជុងហ្គុកសើចចំអកថេហ្យុងបើកភ្នែកធំៗ ហើយមើលមកជុងហ្គុកទាំងខឹងតិចៗ។

"បងមិនចូលចិត្ត ឪ្យខ្ញុំអោបបងទេ"ថេហ៍និយាយដោយគ្រវីភ្នែក ជុងសើចព្រោះថេហ៍មើលទៅគួរឪ្យស្រលាញ់ណាស់នៅពេលគេខឹងចឹងទៅ។

"ឈប់ខឹងបងទៅ បងមិនមែនចង់មានន័យចឹងទេ តិចលែងស្អាតទៅ" ជុង សើចចំអកដោយចាប់លេងចុងច្រមុះរបស់ថេហ្យុង។

"គិតថាខ្ញុំមិនCuteមែនទេ? នៅពេលខ្ញុំខឹង!" ថេហ៍ ស្រែកថ្ងូរដោយវាយទ្រូងប្តី

"មិនពិតទេ? បងគិតថាអូនដូចជាកូនខ្លាចឹង"ជុងហ្គុក ចំអកម្តងទៀត

"អាយ៎.....?????"ថេហ៍ ស្រែក រួចហើយក៏ក្រោកចេញពីបន្ទប់ ជុងហ្គុកសើចហើយទៅបន្ទប់ទឹកដើម្បីងូតទឹក។

នៅពេល​ជុងហ្គុកធ្វើ​រួច គាត់​ក៏​ចុះ​ទៅ​ក្រោម​ឃើញ​បង​ៗ​កំពុង​សម្លឹង​មើល​គាត់​ដោយ​ប្រើ​ក្រសែភ្នែកមុចស្រួច ពួកគេអង្គុយនៅក្នុងបន្ទប់បរិភោគអាហារ។

"មានអ្វីកើតឡើង?"ជុងហ្គុមសួរទាំងងក់ក្បាលនឹងងឿឆ្ងល់ (ហេតុអ្វីបងៗមើលគាត់មិនលែងបែបនេះតាំងពីលើរហូតចុះមកដល់ខាងក្រោមនៃតុអាហារទៅហើយ) ពួកគេ​ទាំង​អស់​គ្នា​មើល​ទៅ​ថេហ្យុង រួច​ងាក​មក​មើលជុងហ្គុកវិញ

"ជុងហ្គុកហា តើឯងបានធ្វើអ្វីឪ្យថេហ្យុងខឹងបែបនេះ"បងប្រុសជីនសួរធ្វើឪ្យជុងហ្គុកភ្ងាក់ខ្លួនព្រោះគាត់មិនដឹងថាមានកំហុសអ្វីទេ បើសិនជារឿងមិញនោះគឺថេហ្យុងមិនគួរខឹងដល់ថ្នាក់នេះឡើយ

រឿង 🔥ភរិយាដោះបំណុលMafia Joen 🔥Where stories live. Discover now