រឿង មន្តស្នេហ៍លោកពូ
នាងតូចក៏ក្រោកឡើងហើយទៅរកសម្លៀកបំពាក់ស្លៀកអោយត្រឹមត្រូវហើយក៏បោកប្រាស់របស់របរឡើងពេញបន្ទប់នឹងរើខោអាវរបស់ខ្លួនអោយខ្ទិចទៀតផង។
< ហឹក...ហឹស...ខ្ញុំនឹងចេញពីនេះចេញទៅគ្មានថ្ងៃត្រឡប់ឡើយ! > នាងតូចក៏ប្រមូលខោអាវដែលរើរាយប៉ាយពេញបន្ទប់ក៏យកមកញ៉ាត់នៅក្នុងវ៉ាលីទាំងទឹកភ្នែកហូរមកមិនឈប់
ពេលដែលនាងតូចរៀបចំរួចហើយនាងតូចក៏អូសវ៉ាលីចេញមកក្រៅ បានន័យថានាងតូចចាកចេញពីនាយហើយ! មិនត្រឡប់មករកនាយវិញនោះទេ!
< ក្មួយចង់ទៅណា? > យ៉ុនហ្គី នាងតូចចេញដល់មាត់ទ្វានាយក៏ស្ទះុទៅចាប់ដៃនាងតូចយ៉ាងលឿន
< លែងខ្ញុំទៅ! ខ្ញុំស្អប់មនុស្សដូចជាលោកខ្លាំងណាស់! > ជីមីន ស្រែកអោយនាយទាំងសម្លេងស្អក ព្រោះថានាងតូចស្រែករហូតចឹងហើយទើបសម្លេងស្អកបែបនេះ!
< អោយពូសុំទោសផងណា! ក៏ព្រោះតែពូខឹងពេក > យ៉ុនហ្គី
< ខឹងពេកចឹងហ៎? ខឹងមកបញ្ចេញកំហឹងឆ្គួតឡប់ចឹងមេនទេ? ខ្ញុំនឹងគ្មានតម្លៃទេហ៎ដែលលោកចង់ធ្វើអីមកលើខ្ញុំក៏បាននោះ? > ជីមីន
< ណ្ហើយមនុស្សដូចខ្ញុំស្អប់មនុស្សបែបនឹងណាស់! ដោះលែងខ្ញុំទៅ! > ជីមីន និយាយហើយក៏ក្រវាសដៃចេញពីការចាប់របស់នាយ ហើយនាងតូចក៏អូសវ៉ាលីចេញទៅដែលមាននាយឈរមើលពីក្រោយខ្នងទាំងឈឺចាប់ដូចគ្នា! មិននឹកស្មានឡើយថានាយធ្វើបែបនេះដាក់ក្មួយខ្លួនឯង! ទោះបីជាក្មួយមិនជាប់សាច់ឈាមនឹងគ្នាក៏ដោយក៏មាននាមថាជាក្មួយដែរ!
< កូន! មានរឿងអីនឹងហា៎ស? ម៉េចក៏មានអីវ៉ាន់មកច្រើនម៉េស? ឆាប់ប្រាប់ម៉ាក់មកកូនមានរឿងអី? > អ្នកស្រីផាក គ្រាន់តែនាងតូចចូលទៅដល់ក្នុងផ្ទះភ្លាមអ្នកជាម្ដាយឃើញកូនស្រីបែបនេះក៏ចូលទៅសួរកូនដោយអោបកូនយ៉ាងណែន
< ហឹក...ម៉ាក់កូនស្អប់ខ្លួនឯងណាស់ម៉ាក់! កូនមិនចង់រស់ទៀតទេ! > ជីមីន ស្រែកយំឡើងមកទាំងអោបម៉ាក់ឡើងជាប់ហាក់ដូចជាខ្លាចអ្វីមួយយ៉ាងចឹង
ВЫ ЧИТАЕТЕ
[ មន្តស្នេហ៍លោកពូ ] ចប់✔️
Боевикមីន យ៉ុនហ្គី ♡ ផាក ជីមីន ប្រុស // ស្រី មីន យ៉ុនហ្គី អាយុ 30 ផាក ជីមីន អាយុ 18 ស្នេហាបែបពូនឹងក្មួយដែលមិនជាប់សាច់ឈាមគ្រាន់តែជាក្មួយធម៍នឹងពូធម៍តែប៉ុណ្ណោះ តែគ្រួសារខាងតួរប្រុសបានចាត់ទុកតួរស្រីដូចជាគ្រួសារតែមួយយ៉ាងចឹង ប៉ុន្តែចុងក្រោយតួរឯងស្រីប...
![[ មន្តស្នេហ៍លោកពូ ] ចប់✔️](https://img.wattpad.com/cover/264681849-64-k302156.jpg)