[ ភាគទី ១៩ ] "ហឹក...លោកពូពិតជាអាក្រក់ខ្លាំងណាស់!" ជីមីន

1K 69 6
                                    

រឿង មន្តស្នេហ៍លោកពូ

នាងតូច ជីមីន គាំងមួយសន្ទះុទើបងើបមកនិយាយទល់មុខអ្នកជាលោកពូរបស់ខ្លួន។

< ហេតុអីលោកពូមកទីនេះ? > ជីមីន មិនទាន់និយាយរឿងនាយវាយ យ៉ុងវ៉ុន ទេគឺសួរហេតុផលដែលនាយមកទីនេះសិន

< ពូមកដើរលេង! ចៃដន្យអីជួបក្មួយ > យ៉ុនហ្គី ឆ្លើយទៅកាន់នាងតូចទាំងញ៉ាក់ស្មារ ប្រៀបដូចអត់ដឹងអីចឹងហា៎ស

< ហេតុអីលោកពូទៅវាយគេចឹង? គេធ្វើអីដាក់លោកពូហា៎ស? > ជីមីន

< មកទៅវិញ! > យ៉ុនហ្គី មិនឆ្លើយនឹងសំណួរនាងតូចតែបែរជាចូលទៅចាំទាញដៃនាងតូចវិញ

< អត់ទេខ្ញុំមិនទៅជាមួយលោកពូទេ! > ជីមីន ក្រវាសដៃចេញពីនាយ

< យ៉ាងម៉េច? ក្មួយស្រឡាញ់វាហ៎? > យ៉ុនហ្គី ស្រែកគំហកអោយនាងតូចដែលធ្វើអោយនាងតូចចាប់ផ្ដើមរលីងរលោងទឹកភ្នែកតែម្ដង ព្រោះនាងតូចមិនចូលចិត្តអ្នកស្រែកនឹងគំហកដាក់ខ្លួនឡើយ

< ..... > ជីមីន មិនតបនឹងនាយតែនាងតូចបានឈរសម្លក់នាយទាំងទឹកភ្នែករលីងរលោង

< មកទៅវិញ! > យ៉ុនហ្គី ក៏ចូលទៅចាប់បីនាងតូចតែម្ដង លើកនេះទាល់តែបីទើបកើតបើមិនចឹងទេមិនដឹងពេលណាបានយកទៅវិញនោះទេ

< លោកពូ! ដាក់ខ្ញុំចះុទៅ! > ជីមីន គក់ទ្រូងនាយឌឹបៗតែនាយហាក់ដូចជាមិនខ្វល់ឡើយ បីនាងតូចរហូតដល់ឡានហើយក៏ដាក់អោយនាងតូចអង្គុយលើកៅអីស្រួលបួល រួចក៏បើកចេញទៅបាត់

តាមពិតទៅនាយតាមនាងតូចតាំងពីនាងតូចរៀបចេញមកម្លេះគឺថានាយតាមមើលនាងតូចរហូត ព្រោះនាយមិនបណ្ដោយនាងតូចឡើយ ឃើញអត់បណ្ដោយតែបន្ទិចសោះគេបិះនឹងឆក់បាត់ទៅហើយ សំណាងហើយដែលនាយបានទៅទាន់ បើទៅមិនទាន់ច្បាស់ណាស់នាងតូចប្រកដបានទៅលើគេមិនខានទេ!

< យ៉ាងម៉េចហើយឯង! > ថេយ៉ុង បានរត់មកមើលមិត្តរបស់ខ្លួនជាមួយនឹងកញ្ញាពីរនាក់ទៀត ថេយ៉ុង ក៏បានឃើញសកម្មភាពទាំងអស់នឹងដែរតែមិនដឹងថាចូលមកជួយនិយាយថាយ៉ាងម៉េចជាមួយលោកពូរបស់នាងតូច

[ មន្តស្នេហ៍លោកពូ ] ចប់✔️Onde histórias criam vida. Descubra agora