រឿង មន្តស្នេហ៍លោកពូ
< ទើបតែចូលរៀនមានរឿងបែបនេះចះុទម្រាំតែរៀន បាន2 3ខែទៀតទៅជាយ៉ាងណាទៅ? > យ៉ុនហ្គី ថាឲ្យនាងតូចឯនាងតូចមិនលឺនោះទេព្រោះត្រចៀកដាក់កាស់បាត់ទៅហើយ ចង់នាយនិយាយអីទៀតក៏មិនលឺដែរ
< ជីមីន មានលឺពូនិយាយទេមិញ? > យ៉ុនហ្គី ចាប់ទាញកាសពីត្រចៀកនាងតូច
< លោកពូនិយាយអី? ខ្ញុំស្តាប់កាសម៉េចនឹងលឺលោកពូនិយាយទៅ? > ជីមីន
< ស្អែកបើមានរឿងនៅសាលាទៀតក្មួយច្បាស់ជាដឹងគ្នាជាមួយពូហើយ > យ៉ុនហ្គី និយាយទាំងប្រកដប្រជា
< ហើយខ្ញុំមានបានទៅរករឿងគេឯណា? បើលោកពូដឹងរឿងមិនទាន់ច្បាស់ទេកុំមកនិយាយជាមួយខ្ញុំ > ជីមីន និយាយទាំងងាកមុខចេញពីនាយហើយក៏ទាញកាសយកមកស្ដាប់បន្តរ
[ ភូមិគ្រឹះ មីន ]
មកដល់ភូមិគ្រឹះភ្លាមនាងតូចក៏បានឡើងទៅបន្ទប់របស់ខ្លួនបាត់នាងមិននិយាយរកអ្នកណាទាំងអស់សូម្បីតែម៉ាក់យាយព្រោះថាខ្លួនមិនខុសផងហើយត្រូវគេមកស្តីបន្ទោសឲ្យទៀត
< នៅជាមួយគេពិបាកណាស់ មិនដូចនៅជាមួយម៉ាក់ប៉ានឹងម្នាក់ឯងទេ នៅជាមួយគេពិបាកផ្គាប់ចិត្តគេណាស់នេះជាកម្មពារខ្ញុំមេន? ហឹក... > ជីមីន ស្រែកយំនៅក្នុងបន្ទប់ម្នាក់ឯងគេពិតជាពិបាកណាស់ដែលរស់នៅជាមួយគេ ហើយគេក៏មិនចង់បញ្ចេញចរិកមួយនឹងដែល
តុ!! តុ!!
< ជីមីន បើកទ្វា > យ៉ុនហ្គី គោះទ្វានាងតូចហើយក៏ស្រែកហៅនាងតូចឯនាងតូចលឺបែបនេះក៏ជូតទឹកភ្នែកហើយក៏ទាញវែនតាមកពាក់ហើយក៏ទៅបើកទ្វាឲ្យនាយ
< លោកពូមានការអី? > ជីមីន
< គឺម៉ាក់យាយឲ្យគេមករៀបចំបន្ទប់ក្មួយម្តងទៀត > យ៉ុនហ្គី
< ...... > ជីមីន ងក់ក្បាលហើយក៏ចូលទៅក្នុងបន្ទប់យកសៀវភៅនឹងទូរស័ព្ទហើយក៏ដើរចះុទៅខាងក្រោម
< ជីមីន ចង់ទៅណា? > យ៉ុនហ្គី
< ខ្ញុំទៅអង្គុយលេងនៅទោងអានសៀវភៅ > ជីមីន និយាយទាំងមិនមើលមុខរបស់នាយរួចហើយក៏ដើរទៅបន្តរ
ESTÁS LEYENDO
[ មន្តស្នេហ៍លោកពូ ] ចប់✔️
Acciónមីន យ៉ុនហ្គី ♡ ផាក ជីមីន ប្រុស // ស្រី មីន យ៉ុនហ្គី អាយុ 30 ផាក ជីមីន អាយុ 18 ស្នេហាបែបពូនឹងក្មួយដែលមិនជាប់សាច់ឈាមគ្រាន់តែជាក្មួយធម៍នឹងពូធម៍តែប៉ុណ្ណោះ តែគ្រួសារខាងតួរប្រុសបានចាត់ទុកតួរស្រីដូចជាគ្រួសារតែមួយយ៉ាងចឹង ប៉ុន្តែចុងក្រោយតួរឯងស្រីប...
![[ មន្តស្នេហ៍លោកពូ ] ចប់✔️](https://img.wattpad.com/cover/264681849-64-k302156.jpg)