[ ភាគទី​ ១៣​ ] "ហឹស...គិតថាយេីងខ្លាចហ៎?"​ ថេយ៉ុង

1.1K 91 1
                                    

រឿង​ មន្តស្នេហ៍លោកពូ​

នាយបានបើកឡានចេញពី Condo របស់​ ថេយ៉ុង ហើយក៏ទៅភូមិគ្រិះរបស់ខ្លួនវិញព្រោះថាបើសិនជាដើររកនាងតូចក៏មិនឃើញដែលព្រោះសួររកនាងអស់ហើយ ចឹងមានតែទៅភូមិគ្រឹះនឹងឯង

[ ភូមិគ្រឹះ​ មីន​ ]

< កូន!! ឯណាចៅ មីននី? > អ្នកស្រីមីន គ្រាន់តែឃើញនាយដើរចូលក្នុងភូមិគ្រឹះភ្លាមអ្នកជាម្តាយរត់មកសួរយ៉ាងលឿន

< នាងបានរត់គេចខ្លួនពីខ្ញុំបាត់ហើយ > យ៉ុនហ្គី និយាយទាំងទម្លាក់ទឹកមុខចះុ

< ហា៎ស? នេះ1ខែជាងហើយណា!! ម៉េចក៏កូន បណ្តោយឲ្យ មីននី រត់គេចបែបនេះ? ម៉េចក៏កូនមិនតាមរក មីននី? កូនរវល់តែនៅជាមួយនាង ស៊ូណា ស្អីគេនោះមេនទេ? > អ្នកស្រីមីន និយាយឡើងទាំងទឹកភ្នែករលីងរលោងគាត់ពិតជាស្រឡាញ់នាងតូចខ្លាំងណាស់គាត់មិនចង់បាត់បង់នាងតូចនោះទេ

< ខ្ញុំតាមរកនាងម្តងហើយ តែនាងរត់គេចពីខ្ញុំម្តងទៀត > យ៉ុនហ្គី

< ម៉េចបាន មីននី រត់គេច? > អ្នកស្រីមីន

<​ ខ្ញុំបានស្រែកអោយនាង​ > យ៉ុនហ្គី

< បើកូនរក មីននី មិនឃើញទេ ម៉ាក់នឹងបិទកាតរបស់ឯង ហើយនឹងដក់ឡាននឹងអ្វីរបស់ឯងទាំងអស់ហើយកុំថាម៉ាក់អាក្រក់ណា >​ អ្នកស្រីមីន ស្រែកឡើងមកទាំងខឹងហើយក៏ធ្វើឲ្យនាយលឺផងដែល

ក្រលែកមកមេីលនាងតូចឯនេះវិញមិនដឹងជាយ៉ាងម៉េចទេមកដល់ភូមិគ្រឹះមិនចូលផ្លូវមុខទេសុខចិត្តផ្លោះរបងចូលតាមផ្លូវក្រោយហេីយម៉ោសង្ងំនៅក្នុងបន្ទប់តាំងពីពេលណាក៏មិនដឹង

< ម៉ាក់ជាអ្នកចាក់សោរបន្ទប់របស់​ មីននី​ មេន? > យ៉ុនហ្គី​ ស្រែកសួរអ្នកជាម៉ាក់ទាំងឆ្ងល់​ព្រោះថានាយមិនដឹងថានាងតូចនៅទីនេះទេ​ ហេីយសម្លេងស្រែករបស់នាយក៏លឺដល់នាងតូចដូចគ្នាដែលធ្វេីអោយនាងតូចលូនចូលក្រោមគ្រែយ៉ាងលឿន

< ម៉ាក់មិនបានចាក់សោរទេ​ អូរ...ក្រែងសោរមានតែពីរតេីហេីយនៅកូនមួយនឹងចៅ​ មីននី​ មួយមិនចឹង? ​ > អ្នកស្រីមីន

[ មន្តស្នេហ៍លោកពូ ] ចប់✔️Donde viven las historias. Descúbrelo ahora