ភាគ១៦:ចង្វាក់បេះដូង

1.8K 147 0
                                    


       ថេយ៉ុងបើកភ្នែកឡើង ក្រោមពន្លឺព្រះអាទិត្យស្រស់ត្រកាលនាពេលព្រឹក។ រាងតូចលើកដៃទប់ក្បាលដែលឈឺព្រឺតខ្ញាក់ ដែលបណ្តាលមកពីយប់មិញ គេយំខ្លាំងពេក។ នាយតូចទម្លាក់ជើងចុះពីលើគ្រែ រៀបគ្រែគេងអោយមានរបៀប ទើបរៀបចំខ្លួនតាមក្រោយនិងអាលបានចុះទៅមើលឪពុកគេ។ 
« ពុក...» ចុះមកដល់ក្រោមឃើញឪពុកកំពុងតែពិសារបបរ ទើបប្រញាប់ដើរសម្តៅមករក។ ថេយ៉ុងទម្លាក់ខ្លួនអង្គុយក្បែរឪពុកក្នុងចិត្តក៏បានធូរស្បើយបន្តិច ពេលដែលឃើញមុខរបស់គាត់ប្រែជាស្រស់ថ្លាឡើងវិញ មិនស្លេកស្លាំងដូចកាលពីម្សិល។ ម្តាយរបស់គេប្រាកដជាបានមើលថែយកចិត្តទុកដាក់លើគាត់ខ្លាំងណាស់ គាត់ប្រាដកជាហត់ខ្លាំងណាស់ដែលហើយ។ ថេយ៉ុងអើតរកម្តាយ លឺសំឡេងចូកឆាចេញពីផ្ទះបាយ។ នាយតូចក៏ដឹងច្បាស់ថាប្រាកដជាម្តាយគេ កំពុងតែរវល់ចាត់ចែងម្ហូបសម្រាប់ពួកគេនាព្រឹកនេះជាមិនខាន។
« ពុកយ៉ាងម៉េចហើយ មានមិនស្រួលត្រង់ណាទេ? »
« ពុកបានធូរស្បើយខ្លះហើយ »
« ចាំកូនបញ្ចុកណាពុក »
« មិនអីទេកូននាំតែលំបាក »
« មិនលំបាកទេ ពុកមើលថែកូនតាំងតែពីតូច មិនដែលពោលថាលំបាកផង ពេលនេះកូនសុំជាអ្នកមើលថែពុកវិញម្តង » អ៊ំគីមលែងហាមឃាត់ ទុកអោយកូនធ្វើអ្វីដែលគេចង់ធ្វើ។ ថេយ៉ុងសម្លឹងមើលត្រីក្នុងចាន រួចកាន់វាបេះឆ្អឹងចេញ។ តាំងតែពីតូចរហូតដល់ធំដឹងក្តីមក ឪពុករបស់គេតែងតែបេះឆ្អឹងត្រីចេញ មុននឹងអោយគេញុំា ខ្លាចកូនឆ្លាក់ឆ្អឹង រហូតខ្លាចជាទម្លាប់រហូតដល់គេមិនចេះបេះឆ្អឹងដោយខ្លួនឯង។ តែមិនអីទេ ពេលនេះទុកអោយកូនជាអ្នកបេះឆ្អឹង បញ្ចុកសាច់អោយពុកម្តងទៅចុះ។
« ពិសារអោយច្រើនៗទៅពុក » 
« ខិក ខិក » អ៊ំគីមស្រាប់តែក្អកខ្លាំងៗ
« ពុកយ៉ាងម៉េចហើយ? »
« ឆ្លា..ឆ្លាក់ឆ្អឹង »
      បន្ទាប់ពីបញ្ចុកបបរឪពុករួចហើយ ថេយ៉ុងក៏បានមកក្រោយផ្ទះតាមអ្វីដែលម៉ាក់គេបានប្រើ គឺទៅហៅជុងហ្គុកអោយមកញុំាបាយ។ សំឡេងពូថៅប៉ះជាមួុយនឹងឈើលឺសូរទូងៗ។ មួយព្រឹកនេះជុងហ្គុកមកកាប់ឧសជំនួសអ៊ំគីម ទុកគ្រាន់ដុតយប់ឡើង កុំអោយមូសខាំអាខ្មៅនិងមីបុផ្ផា។ ឈើបែកជាពីរ ស្របពេលតំណក់ញើសហូរកាត់ថ្ញាស។ ថេយ៉ុងមើលជុងហ្គុកកាប់ឧស ទាំងមិននឹកស្មានថាកម្លាំងរបស់គេខ្លាំងយ៉ាងនេះ។
« បង...បងជុង ម៉ែហៅអោយទៅញុំាបាយ »  ជុងហ្គុកទម្លាក់ពូថៅចុះ លើកដៃជូតញើស ងាកមើលទៅកម្លោះតូចដែលឈរអោនមុខចុះ។ នាយចម្លែកចិត្តណាស់ ដែលថេយ៉ុងស្រាប់តែហៅនាយបែបនេះ។ ទាំងដែលពីមុនមក គ្រាន់តែពាក្យថាបងក៏មិនចង់ហៅផង តែក៏ល្អម្យ៉ាងដែរ ដែលថេយ៉ុងហៅគេបែបនេះ។
នាពេលល្ងាច...
      ជុងហ្គុកអង្គុយឈ្លក់ជាមួយភ្លើងផ្សែង ក្អកឃូសៗ បន្ទាប់ពីបង្កាត់ភ្លើងជិតមួយម៉ោងទៅហើយ។  ថេយ៉ុងកាន់ធ្យូងមកអង្គុយចុះក្បែរចង្ក្រាន។
« បងបង្កាត់ភ្លើងយ៉ាងម៉េចហ្នឹង ជិតមួយម៉ោងហើយ មិនទាន់ទាំងមានរងើកទៀត? »  ថេយ៉ុងឆ្កឹះឆ្កៀលក្នុងចង្រ្កាន រួចងាកទៅស្តីបន្ទោសអោយជុងហ្គុលដែលបង្កាត់ភ្លើងមិនឆេះ។ ថានិងស្តីអោយបន្តទៀត ក៏ស្រាប់តែស្ងាត់ ពេលដែលឃើញ មុខជុងហ្គុកប្រលាក់ពោពេញទៅដោយ ធ្យូងនឹងផេះ គួរអោយអាណិតបន្តិច គួរអោយចង់សើចបន្តិច។
« មកពីយើងមិនចេះ ហ្គាសមានម៉េចមិនប្រើទៅចាំបាច់បង្កាត់ភ្លើងធ្វើអី? » រួមទាំងទឹកមុខនឹងសំឡេងកាន់តែធ្វើអោយថេយ៉ុង ចង់តែសើច។
« បងប្រុងអាំងត្រីលើចង្រ្កានហ្គាសឬ? » ថេយ៉ុងសួរត្បកទៅវិញ ទាំងប្រឹងទប់ហើយ។
« ចុះមិនចៀនវាទៅ? »
« ពុកមិនចូលចិត្ត ខ្លាញ់ទេ » ជុងហ្គុកក៏ស្ងាត់មាត់ហើយសង្កេតឃើញថា ថេយ៉ុងញឹមៗមើលមុខគេមិនឈប់ ដែលធ្វើអោយគេដឹងភ្លាមថាមុខរបស់គេប្រាកដជាមានប្រលាក់អ្វីហើយ។
« មុខយើងប្រលាក់អីឬ? » ស្របនិងសំណួរ ជុងហ្គុកក៏លើកដៃមកជូតវាសលើមុខ។ ថេយ៉ុងងក់ក្បាលបញ្ជាក់ថា មុខរបស់នាយពិតជាប្រលាក់ពិតមែន។
« ខុសកន្លែងហើយ »
« ត្រង់ណា? »
« ខិតលើបន្តិច អ្ហេហួសហើយ »
« ត្រង់ណា ត្រង់នេះមែនទេ? »
« ចាំខ្ញុំជូតអោយ » ថេយ៉ុងខិតទៅក្បែរជុងហ្គុក ហើយក៏លើកដៃជូតធ្យូងអោយជុងហ្គុក។ តែមើលទៅដូចជាមិនមែនជូតនោះទេ វាកាន់តែប្រលាក់លើសដើមទៅវិញដោយសារតែដៃរបស់គេ មុននេះកាន់ធ្យូង ចេះភ្លេចទៅកើត។
« ហិហិ » ថេយ៉ុងសើចកក្អឹកពេលដែលឃើញមុខជុងហ្គុកកាន់តែ ប្រលាក់ក្រវេមក្រវាមលើសដើម។
« ឯងសើចអី ជ្រះអស់ហើយឬនៅ? » ជុងហ្គុកចងចិញ្ចើមចូលគ្នា ពេលដែលឃើញថេយ៉ុងសើច ធ្វើដូចនាយជាតួរកំប្លែង។ ជុងហ្គុកទើបតែចាប់អារម្មណ៍នឹងដៃថេយ៉ុងដែលប្រលាក់ធ្យូង ធ្វើអោយគេយល់ភ្លាមថា ថេយ៉ុងសើចអ្វី។
« ក្មេងកំហូច » នាយចាប់ដៃទាំងគូររបស់ថេយ៉ុងជាប់។
« អ្ហាយលែង » ថេយ៉ុងស្រែកយ៉ៃកាលបើត្រូវជុងហ្គុកយកធ្យូងមកគូសលើមុខរបស់គេ។
« នៅអោយស្ងៀម ដល់វេនយើងធ្វើបាបឯងម្តងហើយ » 
« ហិហិលែង » គេស្រែកផងរើផង ព្រោះរសើបថ្ពាល់។
       ថេយ៉ុងរើបម្រាស់យករួចខ្លួន តែក៏ត្រូវបានជុងហ្គុកទាញកដៃគេ កន្រ្តាក់មកវិញ ធ្វើអោយគេអស់ជំហរដួលលើជុងហ្គុកពេញទំហឹង។ រីឯជុងហ្គុកវិញ មិនបានទប់លំនឹងខ្លួនអោយជាប់ ក៏ត្រូវដួលមួយតង់ទៀតទៅលើដី។ រាងកាយតូចស្តើង ពោបលើជុងហ្គុក ភ្នែកប៉ះភ្នែក ច្រមុះប៉ះច្រមុះ រីឯបបូរមាត់តូចស្តើង របស់គេក៏បានគ្របលើបបូរមាត់ជុងហ្គុក។
ឌុក! ឌាក់! ឌុក!ឌាក់!
       ចង្វាក់បេះដូងលោតឌុកឌាក់ៗ វាលោតខ្លាំងណាស់ លោតស្ទើតែចេញមកក្រៅទៅហើយ។ ចង្វាក់បេះដូងរបស់ជុងហ្គុកក៏មិនខុសពីគេប៉ុន្មានដែរ។ ថេយ៉ុងទាញស្មារតីឡើងមកវិញ ក្រោកចេញពីជុងហ្គុក បន្ទាប់ពីបានលឺសំឡេងសម្រិតជើងដើរចូលមកកាន់តែកៀក។ ជុងហ្គុកក្រោកឡើងបោះដីចេញពីខោអាវ ស្របពេលម្តាយថេយ៉ុងចូលមកដល់ល្មម។
« ព្រះ... » អ៊ំស្រីគីមគក់ទ្រូង ភ្ញាក់ផ្អើលនឹងមុខពួកគេទាំងពីរដែលខ្មៅអែរ។ ថេយ៉ុងបោះជំហានយ៉ាងលឿន ដោយភាពខ្មាស់អៀនចេញពីទីនេះ រកតែម្តាយគេសួរនាំមិនទាន់។
     គ្រឹក! ថេយ៉ុងមួលគន្លឹះទ្វារបន្ទប់ជាប់ រួចអង្គុយចុះលើតុរៀន។ យកដៃស្ទាបបេះដូង ដែលនៅតែលោតញាប់ៗ មិនប្រែមកជាប្រក្រតីវិញសោះ។
« មុននេះ...? » គេលើកដៃស្ទាបបបូរមាត់ខ្លួនឯង នឹកដល់រូបភាពមុននេះ។ នៅពេលដែលកែវភ្នែកគេប្រសព្វគ្នាជាមួយជុងហ្គុក ធ្វើអោយគេទទួលបានអារម្មណ៍មួយយ៉ាងចម្លែក។ វាចម្លែកខ្លាំងណាស់ ហើយក៏មិនដឹងថានឹងត្រូវបរិយាយបែបណា ព្រោះចំពោះគេផ្ទាល់ក៏មិនបានដឹងថា តើនោះជាអារម្មណ៍អ្វី?
ជីមីនធ្លាប់ប្រាប់គេថា កែវភ្នែកគឺជាចំណុចខ្សោយ...
គេគិតថា ប្រហែលហើយព្រោះ...
« អួយ៎ស្មានតែអ្នកណា »  ថេយ៉ុងភ្ញាក់បិះលួសព្រលឹង នៅពេលដែលងាកទៅប៉ះនឹងកញ្ចក់ទូរខោអាវ។
To be continued

មន្តស្នេហ៍កំលោះស្រុកស្រែWhere stories live. Discover now