ភាគ៣៩: មកតាមបេះដូង

2K 187 7
                                    

   ពេលវេលាមិនអាចជួយអ្វីគេបានឡើយ រយះពេលមួយឆ្នាំហើយដែលគេមិនអាចភ្លេចមុខប្រុសម្នាក់នោះ។
    ថេយ៉ុងជិះកង់ទៅគ្រប់ទីកន្លែងដែលគេធ្លាប់បានទៅជាមួយជុងហ្គុក តែវាពិតជាកណ្តោចកណ្តែងណាស់ ព្រោះតែគ្មានគេ ទោះបីទេសភាពស្អាតយ៉ាងណាក៏វាប្រែជាអាប់ពន្លឺ អួលអាប់គ្មានរស្មី ជុំវិញខ្លួនឃើញតែភាពស្រងេះស្រងោច។
    ពេលនេះគេយល់ហើយហេតុអ្វីបានជាជុងហ្គុុកសួរគេដូច្នោះ។ ការពិតទៅគេមិនគួរផ្តល់ចម្លើយបែបនឹងទៅអោយជុងហ្គុកឡើយ ព្រោះចម្លើយរបស់គេវាមិនខុសអ្វីពីចំណងដែលចងរឹតខ្លួនឯងឡើយ។ ប្រសិនជាថ្ងៃណាមួុយ គេត្រូវចាកចេញពីមនុស្សដែលខ្លួនស្រលាញ់ គេនឹងមិនបន្សល់ការចងចាំឬស្លាកស្នាមអ្វីឡើយ។
     រដូវផ្ការីកបានឈានចូលមកដល់ហើយ ផ្កាទាំងឡាយរីកស្គុលស្គាយ ចោលក្លិនក្រអូបពិដោរជាប់ច្រមុះ។ ផ្កាខ្លះក៏រុះរោយចោលស្រទាប់ផ្កាទៅលើដី។ ពេលដែលរីកស្រស់មានគេនែបតី តែដល់ពេលស្វិតស្រពោនធ្លាក់ដល់ដីគ្រប់គ្នាបែរជាដើររំលង។
     នៅពេលដែលឃើញផ្កាទាំងនេះរីកស្រស់ ខំប្រឹងអួតសម្រស់ ធ្វើអោយគេកើតចិត្តនឹកទៅដល់ជុងហ្គុកកាន់តែខ្លាំង។ ជុងហ្គុកធ្លាប់និយាយថាចូលចិត្ត រដូវផ្ការីក ពេលនេះរដូវផ្ការីកឈានចូលមកដល់ហើយ ជុងហ្គុកប្រាកដជាកំពុងតែសប្បាយចិត្ត។
    សំឡេងចាបស្រែកច្រៀងឆ្លើយឆ្លងគ្នា ធ្លាប់តែពិរោះពេលនេះប្រែជាសំឡេងរំខាន។ ថេយ៉ុងទាញចំពាមបាញ់បង្អើសសត្វស្លាបទាំងនោះ អោយហើរចេញអោយឆ្ងាយពីមែកឈើដែលគេកំពុងតែជ្រកកោង។ ងាកទៅណាក៏ឃើញតែគូស្នេហ៍ សូម្បីតែក្ងានក៏វាមានគូ ត្រសងគ្នា។ ថេយ៉ុងងាកទៅខាងស្តាំគេចពីក្ងានមួយគូនេះ តែក៏ប្រទះឃើញអាខ្មៅនឹងមីបុផ្ជាកំពុងតែសាសងគ្នា លិឍមុខលិឍមាត់ ធ្វើអោយគេត្រូវបង្ខំចិត្តបែរខ្នងចេញ។ ទេវតាប្រហែលជាកំពុងតែសើចមនុស្សអត់គូដូចជាគេហើយ ព្រោះគ្រាន់តែបែរខ្នងភ្លាមក៏ឃើញ ជីមីននិងយ៉ុនហ្គីកំពុងតែញ៉ែគ្នា។ យ៉ុនហ្គីកាច់ផ្កាមកស្នៀតអោយជីមីន ពួកគេញញឹមមើលទៅដូចជាកំពុងតែមានក្តីសុខណាស់។ រវាងពួកគេទាំងពីរ ពេលនេះកំពុងតែមើលចិត្តគ្នាយ៉ាងសុីជម្រៅ គួរអោយច្រណែនណាស់។
« ហុីយធុញណាស់ » ថេយ៉ុងដកដង្ហើមធំ ទាញកង់បណ្តើរចេញពីទីនេះ។
                          *****
      ថេយ៉ុងទម្លាក់ខ្លួនអង្គុយលើស្មៅក្បែរមាត់បឹង។ ដាក់ខ្លួនអង្គុយចុះភ្លាម ធ្វើអោយគេនឹកដល់គ្រាដែលផ្អែកស្មាជុងហ្គុកជាខ្លាំង។ 
     គ្រប់យ៉ាងនៅតែដូចដើម គ្រាន់តែកន្លែងដែលយើងកំពុងតែអង្គុយ គ្មានរូបគេនៅក្បែរដូចមុនគ្រាមុន។
« មានដឹងអត់ថាខ្ញុំនឹកបងប៉ុនណា? » ថេយ៉ុងអង្អែលខ្សែរដៃអង្កាំថ្នមៗ ពេបមាត់តិចៗដូចជាកំពុងតែចង់យំ។
« ហុីៗ មនុស្សអាក្រក់ហេតុអីក៏ដាច់ចិត្តម្ល៉េះមិនមកលេងគេសោះអ៊ីចឹង » មែនហើយប្រុសម្នាក់នោះដាច់ចិត្តខ្លាំងណាស់ មួយឆ្នាំមកនេះប្រសិនជាមកលេងគេតែម្តង ត្រឹមតែជួបមុខគ្នាប្រាំនាទីក៏គេអស់ចិត្តដែរ។ តើមានធ្លាប់ដឹងខ្លះទេ ថាមានមនុស្សម្នាក់កំពុងតែនឹកគេស្ទើតែឆ្កួតទៅហើយ។
« ថេយ៉ុង » សំឡេងស្រាលៗ ដែលស្រដៀងទៅនឹងសំឡេងនរណាម្នាក់ បន្លឺឡើងពីចម្ងាយ។ ថេយ៉ុងងាកទៅរកប្រភពសំឡេង បេះដូងរបស់គេស្រាប់តែលោតខុសចង្វាក់ភ្លាមៗ។ រូបភាពដែលគេឃើញចំពោះមុខ គឺបុរសខ្ពស់ស្រឡះម្នាក់កំពុងតែឈរពីចម្ងាយញញឹមមកកាន់គេ។ ថេយ៉ុងហាក់ដូចមិនជឿនឹងភ្នែកថាប្រុសម្នាក់ដែលនៅចំពោះមុខគេនេះ គឺជាជុងហ្គុកប្រុសដែលគេតែងតែនឹករលឹកជារៀងរាល់ថ្ងៃ។
« បងជុង? » ថេយ៉ុងយកដៃញីភ្នែក គេខ្លាចបាញ់បោកភ្នែកខ្លួនឯង ប្រហែលមកពីស្រវាំងមើលឃើញអ្នកផ្សេងថាជុងហ្គុក ឬព្រោះតែគេនឹកជុងហ្គុកខ្លាំងពេកទើបបានជារវើយរវាយបែបនេះ។ តែគេញីភ្នែកម្តងជាពីរដងហើយនៅតែឃើញថាជាជុងហ្គុកដដែល។
    ជុងហ្គុកមើលទៅកាន់ថេយ៉ុងដោយស្នាមញញឹម។ ក្មេងម្នាក់នេះប្រែរូបរាងខ្លាំងណាស់ គ្រាន់តែមួយឆ្នាំសោះគេសឹងចំណាំលែងបាន។ ក្មេងដែលឡិកឡក់ប៉បាច់ប៉ប៉ោចពេលនេះពេញរូបពេញរាង រីឯសម្រស់វិញ រឹតតែស្រស់ស្អាតដូចជាផ្កាមួយទងដែលមិនទាន់មានអ្នកកាច់បេះយកមកនែបនិត្យ។ ជុងហ្គុកឈានជើងដើរទៅរកថេយ៉ុងមួយៗ គេចង់ឃើញអោយកាន់តែច្បាស់បន្តិច ពីទម្រង់មុខក្មេងម្នាក់នេះ។ បេះដូងរបស់គេប្រែជាញាប់ញ័ររកថាមិនត្រូវ លែងមានភាពម្ចាស់ការលើខ្លួនឯង អារម្មណ៍ប្រែជាពុះកញ្ជ្រោល បើឃាត់មិនជាប់ ក្មេងម្នាក់នេះប្រហែលជាកំពុងតែស្រែកយំដោយសារតែគេខាំហែកញក់ញីជាមិនខាន។
    ថេយ៉ុងថយមួយជំហានពីជំហានទៅក្រោយ គេនៅតែគិតថាវាមិនមែនជាការពិត មិនមែនជាជុងហ្គុកឡើយ គេប្រហែលជាចាញ់បោកខ្លួនឯងហើយ។
« ថេយ៍ » ជុងហ្គុកកាន់តែចូលមកជិត ថេយ៉ុងកាន់តែថយក្រោយ។
រំពេចនោះ...
ប្រូង...
« អ្ហាយ ខិកៗ » រាងកាយតូចស្តើង ធ្លាក់ចូលទៅក្នុងទឹកបឹង រីឯជម្រៅទឹកវិញក៏ជ្រៅគួរសម។
« ថេយ៍ » ជុងហ្គុកមិនគិតច្រើន ហក់ប្រូងចូលទៅក្នុងទឹកដើម្បីទៅជួយថេយ៉ុង។
« ខិកៗ »
                     *****
    ថេយ៉ុងអូសរាងកាយជុងហ្គុកឡើងមកលើគោកយ៉ាងកំបាកលំបិន សភាពដូចជាកូនឆ្កែដាក់ទឹក។
« បងជុង... » គេទះថ្ពាល់ជុងហ្គុកតិចៗ ប៉ុន្តែជុងហ្គុកនៅតែមិនដឹងខ្លួន។ អារម្មណ៍ភ័យខ្លាចក៏កើតមានឡើង ថេយ៉ុងសង្កត់ដៃលើទ្រូងជុងហ្គុក ធ្វើចលនាពីរបីដងទៅហើយតែមិនបានផលទើប យកដៃបិទច្រមុះជុងហ្គុកដើម្បីបញ្ជូលខ្យល់តាមមាត់។
« ខិកៗ »  ជុងហ្គុកក្អែលទឹកចេញពីមាត់ ហើយក្អកខិកៗ ព្រោះតែឈ្លក់ទឹក។
« ហុឺៗ ឡប់ៗ បើដឹងថាមិនចេះហែលទឹកហើយមកជួយខ្ញុំធ្វើអី » ថេយ៉ុងគក់ទ្រូងជុងហ្គុកឌឹបៗ មិនខ្វល់ថាគេកំពុងតែឈ្លក់ទឹក។  ចង់ធ្វើជាវិរះបុរសមកជួយគេ ទាំងដែលខ្លួនមិនចេះហែលទឹកនាំអំពុលទុក្ខដល់គេ។ មានដឹងទេថាគេភ័យប៉ុនណាមុននេះ សំណាងហើយដែលគេចេះហែលទឹក ចុះប្រសិនជាគេមិនចេះវិញនោះមិនអណ្តែតស្ពីលក្នុងទឹកទាំងពីរនាក់ហើយ?
« ថេយ៍ ឈប់សិនថេយ៍ » ជុងហ្គុកបញ្ឈប់ដៃតូចកុំអោយគក់ទ្រូងគេ ព្រោះគេអាចនឹងក្អួតឈាមជំនួសដោយទឹកជាមិនខាន។
« ឆឹស »
« បារម្ភមែនទេ? »
« អ្នកណាទៅបារម្ភពីបងនោះ » ថេយ៉ុងដើរចេញដោយកាយវិកាង៉ក់ងរ ធ្វើអោយជុងហ្គុកត្រូវដើរទៅតាម។
« បងដើរតាមខ្ញុំធ្វើអី? »
« មកតាមបេះដូង »
« បេះដូងបងមិនបាននៅនឹងខ្ញុំទេ »
« ថេយ៍កុហក ថេយ៍លួចបេះដូងកូនប្រុសគេហើយនៅថាអត់ទៀត »
« អេស៎មនុស្សនេះយ៉ាប់មែន » ថេយ៉ុងបន្ថែមល្បឿនដើរទៅមុខ ដោយមានជុងហ្គុកតាមកកិតពីក្រោយ។
« ប្រាប់ហើយថាកុំមកតាមខ្ញុំ »
« បងខ្លាចថេយ៍ធ្លាក់ទឹកទៀត »
« បើធ្លាក់ក៏កុំជួយខ្ញុំ ខ្ញុំគ្មានកម្លាំងស្រង់មនុស្សមាឌធំចេញពីក្នុងទឹកទៀតទេ »

To be continued

មន្តស្នេហ៍កំលោះស្រុកស្រែWhere stories live. Discover now