ភាគ២២:ក្លិនផ្កា

1.6K 148 0
                                    

ព្រះអរុណបញ្ជេញពន្លឺភ្លឺច្រាលពីទិសបូព៌ ពន្លឺអរុណពណ៌លឿងទុំជះចូលមកតាមរយះប្រលោះតូចៗ ចូលទៅក្នុងផ្ទះបង្ហាញអោយឃើញកម្លោះតូចល្អិត សក់ធ្លាក់ប៉ប្រះភ្នែក កំពុងតែឈានជើងចុះពីកាំជណ្តើរ ម្តងមួយកាំៗ ហាក់ដូចជាមិនប្រញាប់ដូចសព្វមួយដង។
« អរុណសួស្តីពុក »
« ភ្ញាក់ហើយកូន ញុំាអ្វីទ្រាប់ពោះសិនទៅសឹមទៅរៀន »
« អត់ឃ្លានទេពុក កូនទៅរៀនសិនហើយ »
« អូ៎ពុកមិនទាន់បានជួលជុសកង់កូនរួចនៅឡើយទេ អោយជុងហ្គុកជូនទៅមួយថ្ងៃទៀតសិនទៅចុះ » លឺសម្តីឪពុក ឃើញក៏ងាកទៅមើលមុខជុងហ្គុកដែលអង្គុយក្បែរបុរសចំណាស់ នៅពេលដែលឃើញថាជុងហ្គុកសម្លឹងមើលដៃគេមិនប្រិចភ្នែក ថេយ៉ុងក៏យកដៃម្ខាងក្តោបកដៃគេ បិទបាំងខ្សែរដៃអង្កាំ។
« បាទពុក » ថេយ៉ុងងាកមកតបឆ្លើយនឹងឪពុក រួចដើរចេញពីក្នុងផ្ទះទៅចាំនៅខាងក្រៅ។
ងឺត!~~កង់ម៉ូតូឈប់វិលពេលដល់ទីដែលត្រូវចត។ ថេយ៉ុងដោះមួកចេញ ហុចទៅអោយជុងហ្គុក បម្រុងថានិយាយអរគុណ ជុងហ្គុកក៏បត់ម៉ូតូចេញទៅបាត់។
« ទៀតហើយ » ថេយ៉ុងដកដង្ហើមធំ ហាក់ធុញទ្រាន់ រាល់តែលើកពេលគេខឹងឬអន់ចិត្ត ជុងហ្គុកតែងតែស្ងាត់បែបនេះ។
« ពួកឯងគាត់មកទៀតហើយ » មយូរ៉ាបក់ដៃហៅគ្នាៗនាងអោយមកមើល ជុងហ្គុកដែលបើកម៉ូតូចេញទៅ។
« ចង់មើលមុខគាត់អោយជិតៗខ្លាំងណាស់ »
« អ្ហេថេយ៉ុងចាំផង~~» ជីមីនរត់ត្រាក់ៗតាមពីក្រោយថេយ៉ុងដែលកំពុងតែដើរទៅថ្នាក់។
« ជើងខ្លីៗ រត់យឺតអ៊ីចឹងឯង! »
« ឯងនេះ! អឺហើយល្ងាចមិញថាជិះជាមួយយើងម៉េចក៏ទៅមុនយើង? » ពួកគេទាំងពីរដើរទន្ទឹមគ្នា នឹងនិយាយគ្នាបណ្តើរ។
« អ្នកផ្ទះមកយកហ្នឹងណា »
« បងមួយនោះឬ? »
« បងមួយណា? »
« ក៏បងមួយដែលឃើញឌុបឯងមកមិញ »
« ឆឹសកុំនិយាយពីគេ យើងមិនចង់រំលឹក »
« អឺៗ »
ព្រះសូរិយាចោលពន្លឺពណ៌ក្រហម មុនថ្ងៃរៀបលិច បក្សាបក្សីខ្ញៀវខ្ញារហើរទៅរកទ្រនំជ្រក។ ផ្ទៃមេឃទាំងមូលប្រែទៅជាពណ៌ក្រហម ផ្គួបផ្សំជាមួយនឹងរុក្ខជាតិខៀវស្រងាត់នៅចំពោះមុខ ជាទីគាប់ចិត្ត គួរអោយចង់គយគន់។ ផ្ទៃមុខមាំ កែវភ្នែកនឹងថ្កល់សម្លឹងមើលធម្មជាតិ នៅចំពោះមុខ ជាមួយក្រសែរភ្នែកដែលយើងពិបាកនឹងស្មានយល់ពីជម្រៅចិត្តរបស់គេម្នាក់នេះ។ យ៉ុនហ្គីដើរតាមវាលស្រែ មកមើលថ្ងៃរៀបលិច នឹងផ្តិតយករូបភាពមួយចំនួនជាអនុស្សាវរីយ៍ មុនពេលដែលចាកចេញពីភូមិដ៏មនោរម្យមួយនេះ។ មិនដល់៦ខែទៀតនោះទេ គេនឹងត្រូវត្រឡប់ទៅទីក្រុងវិញបន្ទាប់ពីចុះស្តាបង្រៀននៅទីនេះបានមួយឆ្នាំជាង។
« នៅអោយស្ងៀមយើងពាក់ផ្កាអោយ » សំឡេងក្បែរៗម្តុំៗនេះ ធ្វើអោយយ៉ុនហ្គីបែរងាកទៅរកប្រភពសំឡេង។ រាងតូចស្តើង អន់កម្ពស់បន្តិច កំពុងតែពាក់កម្រងផ្កាអោយក្របីជាមួយស្នាមញញឹមរីកស្រស់ដូចផ្កា។
ក្រិប!ក្រិប! សំឡេងកាមេរ៉ាបានទាក់ទាញចំណាប់អារម្មណ៍ជីមីនអោយងាកទៅមើល។
« លោ...លោកគ្រូ? » ជីមីនឧទាន
« លោកគ្រូមកធ្វើអីម្តុំនេះ? » ស្របនឹងសំណួរជើងទាំងគូរក៏បានបោះមករកលោកគ្រូ បានជួបដោយចៃដន្យហើយប្រសិនជាមិនរាក់ទាក់ខ្លាចក្រែងថាជាសិស្សឆ្មៃឆ្មើង។
« គ្រូមកថតរូបម្តុំនេះ ចុះឯងមកធ្វើអី? »
« ខ្ញុំមកដឹកក្របីទៅផ្ទះ »
« ហឹម » យ៉ុនហ្គីគ្រហឹមក្នុងបំពង់កបន្តិច
« អ៊ីចឹងខ្ញុំទៅមុនហើយ អញ្ជើញលោកគ្រូថតរូបតាមសប្បាយចុះ »
« ឈប់សិន! »
« បាទ? » ជីមីនបញ្ឈប់ចលនាយើង ងាកមើលទៅលោកគ្រូជាមួយទឹកមុខឆ្ងល់ៗ។
« យើងមិនទាន់ស្គាល់ទីនេះច្បាស់នៅឡើយ មានកន្លែងណាស្អាត អាចនាំយើងទៅបន្តិចបានទេ? »
« គ្មានបញ្ហាទេលោកគ្រូ ខ្ញុំស្គាល់កន្លែងស្អាតៗនៅទីនេះច្រើនណាស់ នៅជិតៗនេះទេ លោកគ្រូមកតាមខ្ញុំមក » ជីមីនក៏បាននាំយ៉ុនហ្គីទៅផ្តិតយកទេសភាពស្អាតៗនៅក្នុងភូមិនេះ។
ក្រឡេកមកមើលជុងហ្គុកនឹងថេយ៉ុងវិញ ពួកគេទាំងពីរមកដឹកអាខ្មៅនឹងមីបុផ្ផាទៅផ្ទះវិញ ដោយអារម្មណ៍ទើសទាល់រៀងខ្លួន ព្រោះតែគ្មានអ្នកណាផ្តើមនិយាយអ្វីមុន សូម្បីតែមុខក៏មិនមើលអោយចំ។ ស្ងាត់មួយស្រប៉ក់ ជុងហ្គុកក៏បានលូកដៃចូលហ៊ាវប៉ៅយកអ្វីម្យ៉ាងមកហុចទៅអោយថេយ៉ុង។ វាគឺជាខ្សែរដៃដែលជីនបានអោយមកថេយ៉ុង ដោយឃើញនៅលើតុ ជុងហ្គុកក៏បានយកវាទៅជួលជុសសារជាថ្មី ចេញជារូបរាងដើម អាចយកមកពាក់បានវិញ។
« របស់ឯង »
« ?? » ថេយ៉ុងមិនមាត់ គ្រាន់តែបញ្ជេញទឹកមុខបែបឆ្ងល់ រួចយកខ្សែរដៃពីដៃជុងហ្គុកមកមើល។
« ពេលនេះឈប់ខឹងយើងបានឬនៅ? »
« មិនបានខឹងទេ » ជុងហ្គុកក៏មិនបានមាត់កអ្វីទៀតដែលព្រោះថា បើថេយ៉ុងនិយាយថាមិនបានខឹងទៅហើយគេក៏គ្មានអ្វីដែលត្រូវសុំទោសទៀតដែរ។
« សាច់ណែនល្អណាស់អាខ្មៅ » នាយតូចថេយ៉ុងឡើងជិះលើខ្នងក្របី ថែមទាំងទះសាច់អាខ្មៅផាច់ៗ។ ថេយ៉ុងភ្ញោចស្នាមញញឹមនឹកឃើញទៅដល់គ្រាដែលជុងហ្គុកត្រូវបានក្របីដេញជល់។
« ម៉េចក៏បងមិនពាក់អាវនោះមកទៀតអ៊ីចឹង? » ថេយ៉ុងសួរជុងហ្គុកដោយទឹកមុខកំហូច ជុងហ្គុកចងចិញ្ចើមចូលគ្នារកនឹកមលកថាជាអាវមួយណាព្រោះតែអាវគេមានច្រើន។
« អាវមួយណា? »
« គឺអាវពណ៌ក្រហមដៃវៃងនោះអី! អាវមួយហ្នឹងស្អាតណាស់ សមនឹងសាច់បង »
« មិនបាច់មកបញ្ជោរទេ យើងមិនចាញ់បោកឯងទេ » ព្រោះតែអាវមួយនឹងហើយបានជាក្របីដេញគេបិះព្រាស់អាយុ នេះប្រុងសសើរដើម្បីអោយគេជោរពាក់អាវនឹងមកទៀតឬ? សុំទោសម្តងនេះគេរាងឆ្លាតជាងមុនបន្តិចហើយ ទើបមិនពាក់អាវពណ៌ក្រហមមកដឹកក្របីទៀត។
« ហិហិ » ថេយ៉ុងសើចស្ញេញដាក់ជុងហ្គុក គេឈប់ខឹងជុងហ្គុកតាំងតែពីយប់មិញមកម្ល៉េះ ព្រោះតែមិនមែនជាមនុស្សដែលបៀមកំហឹងទុកក្នុងចិត្ត។
« សើចអី? »
« សើចបងហ្នឹងហើយ ក្របីដេញពេញស្រែ »
« ក្បាលខូច » ជុងហ្គុកឡើងជិះលើខ្នងក្របីធ្វើអោយថេយ៉ុងភ័យមួយរំពេច។
« បងឡើងមកធ្វើអីដែលចុះវិញភ្លាម »
« អត់! »
« នែ៎ អាខ្មៅវាធ្ងន់ដើរមិនរួចទេ »
« មិនលឺវារអ៊ូថាធ្ងន់ផង »
« មកពីវាមិនចេះនិយាយ បើវាចេះនិយាយវានឹងស្រែកថា ទូលបង្គំធ្ងន់ណាស់លោកម្ចាស់ សូមមេត្កាចុះភ្លាមទៅ »
« អ៊ីចឹងចាំពេលវាចេះនិយាយចាំចុះ » ថេយ៉ុងងាកមុខមកតវ៉ាជាមួយជុងហ្គុកក៏ស្រាប់តែស្ងាត់ រហ័សងាកទៅវិញព្រោះតែមុននេះមុខពួកគេទាំងពីរជិតគ្នាខ្លាំងពេក។ ថ្ពាល់ប៉ោងៗរបស់គេប្រែជាក្រហមព្រៀលៗ នៅពេលដែលដៃទាំងគូររបស់ជុងហ្គុកកំពុងតែឈ្លានពានមកប៉ះចង្កេះរបស់គេ។
« ថ្ងៃរៀបលិចហើយ » ខ្យល់ដង្ហើមក្តៅឧណ្ឌៗមកប៉ះត្រចៀកថេយ៉ុង។ ថេយ៉ុងមើលទៅទិសខាងលិចដែលព្រះអាទិត្យកំពុងតែរៀបលិច។ ខ្យល់បក់មកល្វិចៗ បណ្តាលអោយសក់ថេយ៉ុងរផាយរផាត់ទៅមកៗ ជុងហ្គុកខិតកាន់តែជិតថេយ៉ុង ធ្វើអោយទ្រូងរបស់គេ ប៉ះនឹងខ្នងរបស់ថេយ៉ុង។ ក្លិនផ្កាអ្វីម្យ៉ាងមកប៉ះនឹងចុងច្រមុះជុងហ្គុក ធ្វើអោយគេបិទភ្នែកស្រូបយកក្លិនក្រអូបពិដោរមួយនេះ។ វាជាក្លិនផ្កាម្យ៉ាង តែគេរកនឹកមិនឃើញសោះថាជាផ្កាអ្វី គ្រាន់តែដឹងថា វាក្រអូបណាស់។ នៅពេលដែកចុងច្រមុះគេអោនទៅកាន់តែជិតសក់ថេយ៉ុង ទើបដឹងថាក្លិនមួយនេះសាយចេញពីសក់ខ្មៅក្រិបរបស់ថេយ៉ុងទេតើ។
« ជីមីន...លោកគ្រូ? » សំឡេងថេយ៉ុងស្រែកធ្វើអោយជុងហ្គុកបើកភ្នែកឡើង ផ្តាច់អារម្មណ៍ជាមួយក្លិនផ្កា។ ថេយ៉ុងហក់ចុះពីខ្នងក្របី រត់សម្តៅទៅរកលោកគ្រូទាំងស្នាមញញឹម។
« សួស្តីលោកគ្រូហិហិ លោកគ្រូមកធ្វើអ្វីនៅទីនេះ?»
« គ្រូមកថតរូប »
« ពិតមែនអ្ហ៎ សុំមើលបន្តិចបានទេលោកគ្រូ » យ៉ុនហ្គីឥតជំទាស់ ហុចរូបដែលថតបានទៅអោយថេយ៉ុងមើល។
« អូហ្ហ៎ លោកគ្រូពូកែថតរូបណាស់ ពូកែគ្រប់រឿងតែម្តង »
« សសើរពេកហើយ គ្រូមិនពូកែដល់ម្លឹងទេ »
« តែសម្រាប់ថេយ៍ លោកគ្រូពូកែគ្រប់យ៉ាងហិហិ »
« ហេម! » សំឡេងគ្រហែម
« លោកគ្រូចង់ទៅថតរូបនៅស្រះឈូកទេទីនោះស្អាតណាស់ ចាំខ្ញុំនាំទៅ »
« ហេមៗ! អាខ្មៅ មីបុផ្ផាតោះយើងទៅផ្ទះ ម្ចាស់ឯងគេលែងខ្វល់ពីឯងហើយ » ជុងហ្គុកនិយាយដោយសំឡេងលឺៗ ហើយក៏ដឹកក្របីទាំងពីរក្បាល កាត់មុខពួកគេទាំងបី។
« អ្ហេ ទៅហើយ? ចាំខ្ញុំផង! » ថេយ៉ុងស្រែកឃាត់ជុងហ្គុកអោយចាំ ឯជុងហ្គុកគិតតែពីដើរមិនខ្វល់ពីសំឡេងស្រែកហៅ។
« លោកគ្រូខ្ញុំគិតថា ចាំលើកក្រោយទៅចុះ លាហើយលោកគ្រូ បាយៗជីមីន » ថេយ៉ុងនិយាយលឿនៗរកតែតបអ្វីមិនទាន់ រួចរត់ទៅតាមជុងហ្គុកបាត់។
« ចាំខ្ញុំផង »

« ខ្ញុំគិតថា ទៅផ្ទះដែលហើយស្មើនេះម៉ែប្រហែលជាកំពុងកាន់រំពាត់ឈរចាំហើយ » ជីមីនឈរមើលថេយ៉ុងរត់ ហើយក៏គិតថាគេគួរតែទៅផ្ទះដែលហើយ ព្រោះតែវាក៏ល្ងាចណាស់ទៅហើយ។
« ឈ..ឈប់សិន! »
« បា..បាទ? »
« នៅបន្តិចទៀតសិនទៅ! »

To be continued

មន្តស្នេហ៍កំលោះស្រុកស្រែWhere stories live. Discover now