Part 4

589 36 6
                                    

"អេ!ក្មេងតូចជួបគ្នាទៀតហេីយគូរព្រេងឲ្យច្បាស់ក្រឡែត"Vegasបេីកកញ្ចក់ឡានហេីយនិយាយទៅកាន់អ្នកដែលកំពុងដេីរ

"គូរកម្មច្រេីនជាង"Peteនិយាយតិចៗតែល្មមអ្នកម្ខាងទៀតអាចស្តាប់លឺខ្លះដែរ

"ឡេីងឡានមកថ្ងៃក្តៅណាស់ប្រយ័ត្នខូចសម្រស់"

"កុំមកចេះលោកឯងមកតាមផ្លូវណាទៅតាមផ្លូវនឹងវិញទៅ"

"ឥឡូវបងរាប់ដល់បីបេីមិនឡេីងទេប្រយ័ត្នបងចាប់បឺតមាត់ឲ្យខ្មាស់គេ "ថាហេីយVegasក៏ចាប់ផ្តេីមរាប់
" 1....2..... "

"ឡេីងក៏ឡេីងមនុស្សស្អីផ្តាច់ការហួសហេតុ"Peteថាហេីយក៏ប្រញាប់ឡេីងឡានជាមួយVegasព្រោះបេីនៅទៀតប្រាកដជាគេបឺតមាត់ជាមិនខាន

"ក្មេងឆ្លាត"Vegasមិននិយាយតែមាត់ទេនៅឆ្លៀតយកដៃទៅអង្អែលក្បាលPeteទៀតផង

"មេីស ដកដៃចេញ លោកឯងចង់បានស្អីពីខ្ញុំទេីបតែជួបគ្នាម្តងសោះធ្វើមេីលតែធ្លាប់ស្និទស្នាលគ្នាពីអង្កាល"Peteគ្រវាសដៃVegasចេញពីក្បាលរបស់ខ្លួនមុននឹងនិយាយពាក្យទាំងប៉ុន្មានម៉ាត់ទៅVegas

"អ្នកណាថាទេីបចួបតែម្តង អូនពិតជាមិនចាំបងពិតមែន?"Vegasគេបេីកឡានបណ្តេីរហេីយសួរទៅPeteបណ្តេីរគេពិតជាមិនដឹងថាPeteមិនចងចាំគេពិតមែន

"ខ្ញុំមិនដែលស្គាល់លោកទេប្រហែលច្រលំមនុស្សហើយ"

"បងមិនច្រលំទេPete"ទីផុតគេដាច់ចិត្តហៅឈ្មោះរបស់Peteហេីយ

"លោកស្គាល់ឈ្មោះខ្ញុំ?"Peteប្រញាប់តបទៅវិញទាំងភ្ញាក់ផ្អេីល

"ចេះតែទាយលេងៗទៅ ហើយពួកយេីងគួរតែទៅណា?"Vegasគេក៏ប្រញាប់បង្វែរសាច់រឿងដេីម្បីកុំឲ្យអ្នកម្ខាងទៀតអារម្មណ៍មិនល្អទាន់

"ខ្ញុំចង់ទៅផ្ទះ"Pete

"Ok ចាំបងជូនទៅផ្ទះអូននៅម្តុំណា?"Vegas

"ដាក់ខ្ញុំចុះទៅចាំខ្ញុំដេីរទៅខ្លួនឯង"Pete

"ថាចាំបងជូនទៅកុំរឹងពេកមេីលប្រយ័ត្នចាប់បឺតតិចពិបាកខ្មាស់គេ"Vegasថាហេីយក៏ញញឹមបែបព្រានទៅកាន់Peteឯអ្នកម្ខាងទៀតគ្រាន់តែបុិនហ្នឹងអៀនឡេីងក្រហមមុខដូចប៉េងប៉ោះទុំបាត់ទៅហេីយ

"អារោគចិត្ត"Peteគេនិយាយខ្សឹបៗតែនៅតែមិនអាចគេចពីត្រចៀកអ្នកម្ខាងទៀតបានឡេីយ

"រោគចិត្តតែជាមួយអូនទេ"គេញាក់ចិញ្ចើមឌឺអ្នកម្ខាងទៀតយ៉ាងសមចិត្ត

"ជិះតែតាមផ្លូវនិងឲ្យត្រង់ទៅដល់ផ្ទះខ្ញុំហេីយ"Pete

"បាទ អូនសម្លាញ់"Vegasគេសប្បាយចិត្តណាស់ដែលបានញ៉ោះក្មេងម្នាក់នេះលេងទោះជាដឹងថាអ្នកម្ខាងទៀតខឹងក៏ដោយ ប្រហែលជា10នាទីក្រោយក៏បានជូនPeteមកដល់ផ្ទះល្មម ផ្ទះPeteមិនធំហេីយក៏មិនតូចនិយាយទៅសាមញ្ញៗតែមានសណ្តាប់ធ្នាប់ល្អណាស់ដោយសារតែម្ចាស់វាបានបោសសម្អាតនិងថែទាំបានយ៉ាងល្អ

"អរគុណលោកហើយ"PeteរៀបនិងចេញពីឡានហេីយតែVegasក៏និយាយថា

"មិនគិតហៅបងចូលផឹកទឹកតែសិនទេអី?"

"មិនបាច់លោកឆាប់ទៅវិញទៅចាំលេីកក្រោយចាំចូល"Pete

"លោកក្រោយក៏បានឲ្យតែអូនអនុញ្ញាត"Vegasនិយាយហេីយក៏អោនមុខទៅជិតPeteសឹងតែស្តាប់លឺនៅខ្យល់ដង្ហេីមគ្នាទៅហេីយ

"អឺ ខ្ញុំទៅសិនហេីយបេីកឡានប្រយ័ត្នប្រយែងផង bye bye"Peteប្រញាប់សម្រួលអារម្មហេីយក៏ឆាប់ចេញទៅបេីនៅយូរប្រកដជាគាំងបេះដូងស្លាប់ជាមិនខានទេ

"បាទអូនសម្លាញ់ស្អែកជួបគ្នា"ថាហេីយក៏បេីកឡានចេញទៅទាំងអារម្មណ៍រំភេីបព្រោះគេតែងតែមានអារម្មណ៍ពិសេសពេលដែលនៅជាមួយPete

"អូយ មិចក៏បេះដូងលោកញាប់ម៉េសវុី "Peteដេីរចូលផ្ទះបណ្តេីរនិយាយម្នាក់ឯងបណ្តេីរ ពេលចូលក្នុងផ្ទះភ្លាមស្រាប់តែលោកយាយសួរមកកាន់គេភ្លែតថា

"អ្នកណាគេជូនមកនិងចៅ"លោកយាយ

"អ៎ អ្នកស្គាល់គ្នានឹងណាលោកយាយ ក៏ជួបគ្នាតាមផ្លូវគេក៏ហៅខ្ញុំជិះឡានជាមួយតែម្តងទៅ អញ្ចឹងខ្ញុំសុំឡេីងទៅងូតទឹកសិនហេីយលោកយាយស្អុះខ្លាំងណាស់"

"ចាស ចៅងូតទឹកលឿនៗកុំរវល់តែច្រៀងនោះ"លោកយាយនិយាយទាំងសេីចតិចៗព្រោះឲ្យតែងូតឹកPeteតែងតែច្រៀងរហូតមិនដឹងជាបទស្អីខ្លះទេ(ដូចគ្នាណាស់កូនម្តាយ🌚)

"បាទ លោកយាយចៅដឹងហេីយ"ថាហេីយក៏រត់ឡេីងទៅបន្ទប់បាត់ព្រោះតែខ្លាចលោកយាយបង្អាប់ទៀត

To be continues
______________________________________
បានតែតិចទេអ្នកអេីយ អ្នកសរសេរជាប់sadរឿងប្រុសបោក🌚

ព្រហ្មលិខិតWhere stories live. Discover now