"អញ្ចឹងអ្នកទាំងពីរតាមសប្បាយទៅណាខ្ញុំហេីយProscheសុំទៅក្នុងពីធីសិនហេីយ តោះProsche"Armថាហេីយក៏ចាប់អូសដៃProscheរត់ចេញទៅបែបមនុស្សយល់ន័យ
បន្ទាប់ពីពីរនាក់នោះចេញទៅបាត់ហេីយPeteគេក៏ប្រញាប់រំដោះខ្លួនចេញពីVegas តែមានអីរត់ចេញមិនទាន់បានមួយជំហានផងស្រាប់តែ អុប Vegasបានទម្លាប់បបូរមាត់របស់ខ្លួនទៅលេីបបូរមាត់ក្រពុំដូចផ្ការបស់Peteស្រាលដែលដែលធ្វេីឲ្យPeteគាំងមួយស្របក់ភ្លាម"អាVegasហេីយឯងទៅធ្វេីស្អីនៅត្រង់ហ្នុង"Vegasកំពុងតែចង់ចាប់Peteសុីសុខៗក៏ស្រាប់តែមានសម្លេងស្រែកមួយមកកាត់សង្វាក់ដែលធ្វេីឲ្យPeteភ័យជាខ្លាំងហេីយក៏ប្រញាប់រុញVegasចេញយ៉ាងលឿនឯVegasគេក៏មិនបានថាអីដែរ
"ហេីយវាស្អីឯងនិងអាTankhun ស្រែកដូចអាណាចាក់ក"Vegasសម្លក់ទៅកាន់Tankhunមកពេលណាមិនមកបែរជាមកចំពេកនេះទៅវិញ
"AwwនេះPeteហ៎ រួចឯងមិចមិនចូលទៅក្នុងកម្មវិធីនឹងគេទៅ?"Tankhunគេមិនបានចាប់អារម្មណ៍និងពាក្យសម្តីរបស់Vegasអម្បាញ់មិញនោះទេដោយចាប់អារម្មណ៍និងPeteដែលកំពុងតែឈរនៅជិតVegasឯណុះវិញ
"អ៎ បាទP'Tankhun ខ្ញុំកំពុងតែរកដេីរចូលទៅល្មមអញ្ចឹងខ្ញុំសុំលាអ្នកទាំងពីរសិនហេីយ"Peteក៏ប្រញាប់រកលេសហេីយក៏រត់ចេញទៅយ៉ាងលឿនដោយមិនងាកក្រោយសូម្បីបន្តិចព្រោះមនុស្សកំពុងតែអៀនផងមកចាប់គេថេីបអីណា ឯVegasរៀបនិងចេញទៅតាមហេីយតែត្រូវTankhunនិយាយកាត់ថា:
"យេីងឃេីញអស់ហេីយវេីយមិនបាច់លាក់ទេ"តាមពិតទៅTankhunគេបានលបមេីលតាំងពីគេមិនទាន់ថេីបគ្នាតែខ្ជិលបង្ហាញខ្លួនចាំមេីលតទៀតសិន
"យើងមិនបានលាក់"Vegas
"បេីស្រឡាញ់គេឆាប់សាេភាពឲ្យលឿនៗទៅប្រយ័ត្នមានអ្នកមកដណ្តេីមបាត់ សំណាងល្អអាប្អូនប្រុស"Tankhunបានទះស្មាVegasដេីម្បីឲ្យកម្លាំងចិត្តហេីយក៏ដេីរចូលទៅក្នុងកម្មវិធីបាត់ទៅដោយទុកឲ្យVegasឈរគិតម្នាក់ឯងថ្វីដ្បិតតែគេសម្តីអាក្រក់ដាក់គ្នាក៏ពិតមែនតែTankhunគេស្រឡាញ់Vegasខ្លាំងណាស់
"មែនហើយអាKhunវានិយាយសមហេតុផល យេីងត្រូវតែសារភាពក្នុងយប់នេះឲ្យបាន អាVegasស៊ូៗ"Vegasបានលេីកទឹកចិត្តខ្លួនឯងហេីយក៏ដេីរទៅក្នុងកម្មវិធីនិងគេបាត់ទៅ
YOU ARE READING
ព្រហ្មលិខិត
Romance+ជួបឬបែកគឺស្រេចតែលេីព្រហ្មលិខិត។ព្រហ្មលិខិតកំណត់ឲ្យពួកយេីងជួបគ្នាម្តងទៀតតែក៏មិនប្រាកដថាអ្វីៗនៅតែដូចដេីមនោះទេ។ ជាសាច់រឿងដែលខ្ញុំសរសេរខ្លួនឯងលេីកដំបូងខុសត្រូវកុំប្រកាន់សម្រាប់ឈ្មោះតួអង្គវិញគឺខ្ញុំយកតាមឈ្មោះតួអង្គរបស់Daemiទាំងស្រុង។ Writer by : Margie...