"ចឹងខ្ញុំសុំទៅមេីលបន្ទប់ត្រូវគេងបន្តិចសិន Peteអូននៅនិយាយជាមួយលោកតាសិនទៅបងមកវិញឥឡូវហេីយ ជុប"Vegasក៏បានថេីបមាត់Peteមួយខ្សឺតដោយមិនចេះក្រែងចិត្តលោកតាអីបន្តិច រួចក៏ដេីរចេញទៅក្រៅបាត់ដោយទុកឲ្យPeteអង្គុយអៀនម្នាក់ឯង
"ចាត់ទុកថាតាមិនបានឃេីញទៅចុះណា ហើយចៅរាល់ថ្ងៃនៅជាមួយអ្នកណារួចចុះប៉ាម៉ាក់ធ្វេីការងារអីដែរទៅចៅ"ដោយហេតុថាហើយPeteគេមុខក្រហមពេកគាត់ក៏ដូរប្រធានបទវិញម្តង
"បាទ សព្វថ្ងៃខ្ញុំនៅជាមួយលោកយាយម្នាក់ដែលត្រូវជាមីងរបស់ម៉ាក់ខ្ញុំ ឯប៉ាម៉ាក់របស់ខ្ញុំគាត់ស្លាប់បាត់តាំងពីខ្ញុំអាយុ9ឆ្នាំមកម្លេះ"និយាយដល់ត្រឹមនេះPeteក៏ទម្លាក់ទឹកមុខចុះភ្លាមព្រោះឲ្យតែនឹកឃេីញម្តងៗគេចង់តែយំឲ្យណាណីនោះទេ ទោះបីជាគេបានបាត់បង់ការចងចាំក៏ដោយក៏លោកយាយរបស់គេធ្លាប់និយាយរឿងស្លាប់របស់ប៉ាម៉ាក់គេឲ្យស្តាប់ខ្លះដែរ
"តាសុំទោសផងចៅ តាឈប់សួររឿងនេះទៀតហេីយ"ដោយឃើញស្ថានភាពមិនសូវស្រួលគាត់ក៏ឈប់សួររឿងនេះទៀតទៅ
"បាទ មិនអីទេលោកតា ខ្ញុំអាចសួររឿងមួយបានទេលោកតា?"Pete
"សួរ មកចៅ"លោកតាVegas
"ហេតុអី បានជានៅក្នុងផ្ទះនេះសម្បូតផ្កាកូឡាបម្លេះ"ដោយសារតែតាំពីពេលចូលមកក្នុងផ្ទះនេះគេដេីរឃេីញតែផ្កាកូឡាបសឹងតែគ្រប់កន្លែង ទេីបPeteគេសួរបែបនេះឯង
"បេីនិយាយទៅវាវែងឆ្ងាយណាស់ចៅ តាមពិតទៅផ្កាកូឡាបជាផ្កាដែលអតីតសង្សារចាស់របស់តាគេស្រឡាញ់បំផុតហេតុនេះហេីយទេីបតាឲ្យគេដាំផ្កាកូឡាបដេីម្បីទុកជាការចងចាំរវាងតានិងគេម្នាក់នោះទោះបីជាពួកយេីងបែកគ្នាអស់រយ:ពេលជិត50ឆ្នាំហេីយក្តីតែការចងចាំរវាងតាចំពោះគេនៅតែមានមិនដែលប្រែប្រួលនោះទេ"គាត់ចាប់ផ្តេីមនិយាយពីមូលហេតុដែលគាត់ដាំផ្កាកូឡាបប្រាប់ទៅកាន់Pete
"ចុះយាយរបស់Vegasនោះលោកតា?"Peteគេរាងឆ្ងល់ដែរ ព្រោះថាសមតែគាត់ដាំផ្កាទាំងអស់នេះដេីម្បីយាយរបស់Vegasតែចុងក្រោយបែរជាដាំដេីម្បីសង្សាចាស់ឯណាឆ្កុយ
YOU ARE READING
ព្រហ្មលិខិត
Romance+ជួបឬបែកគឺស្រេចតែលេីព្រហ្មលិខិត។ព្រហ្មលិខិតកំណត់ឲ្យពួកយេីងជួបគ្នាម្តងទៀតតែក៏មិនប្រាកដថាអ្វីៗនៅតែដូចដេីមនោះទេ។ ជាសាច់រឿងដែលខ្ញុំសរសេរខ្លួនឯងលេីកដំបូងខុសត្រូវកុំប្រកាន់សម្រាប់ឈ្មោះតួអង្គវិញគឺខ្ញុំយកតាមឈ្មោះតួអង្គរបស់Daemiទាំងស្រុង។ Writer by : Margie...