Part 6

200 37 7
                                    

"Helloអាប្អូនប្រុស ឯងមិនគិតទៅលែងយេីងខ្លះទេអត់ឯងដឹងទេថាយេីងវាឯកាប៉ុណ្ណា"សម្លេងដូចខ្លែងស្រាក់ក៏បានពន្លឺមកពីក្រោយខ្នងVegasគេគ្រាន់តែឮសម្លេងនេះភ្លាមធ្វេីឲ្យគេក្រពុលមុខនិងបញ្ចេញទឹកមុខធុញទ្រាន់ជាខ្លាំង

"អូយ អាឃុនមកស្ងាត់ៗសំណាងហេីយយេីងមិនបាញ់ឯងបែកក្បាល"Vegas

"យី!ឯងចង់បាញ់យេីងផងចាំមេីលយេីងប្រាប់ប៉ាយេីយហេីយ"Tankhunគេនិយាយព្រមទាំងធ្វេីមុខរកយំ

"អញ្ជើញបាទទៅប្រាប់លោកអ៊ុំតាមសប្បាយចុះ  និយាយអញ្ចឹងឯងមកតែម្នាក់ឯងទេហ៎?"Vegas

"យេីងមកពីនាក់អាArm នោះវាដេីរមកហេីយ"Tankhunនិយាយហេីយក៏ចង្អុលទៅកាន់Armដែលកំពុងតែដេីរសម្តៅមករកពួកគេទាំងពីរនាក់

"ជម្រាបសួរបងVegas បងមកតែម្នាក់ឯងទេមែនទេ"Arm

"បងមកតែម្នាក់ឯងទេ តោះអញ្ចឹងទៅរកញុាំអីនៅម្តុំនេះសិនអត់បងលឺថាមានហាងគេទេីបតែបេីកថ្មីនៅជិតនេះផង"Vegas

"តោះៗ ទៅលឿនៗយេីងឃ្លានណាស់វេីយ"Tankhunក៏ដេីរមកអូសគេទាំងពីរនាក់រកតែArmឆ្លេីយសិនមិនទាន់

"គិតតែពីសុីនិងហេីយឯង"Vegasគេក៏និយាយទៅកាន់Tankhunព្រោះគេចាប់អូសមកពីកន្លែងហាត់ប្រាណទីណាត់ទីណែងដូចខ្លាចគេហូបអស់

"អាVegasបិទមាត់ ឯងកុំភ្លេចប៉ាវយេីងពីរនាក់ផងវេីយ"Tankhun
ឯងVegasវិញបានត្រឹមតែគ្រវីក្បាលហួសចិត្តនិងចរិកឡប់របស់Tankhunនេះឯង
 
តាមពិតទៅVegasនិងTankhunជាបងប្អូនជីដូនមួយនិងគ្នាតែគេស្រឡាញ់គ្នាដូចបងប្អូនបង្កេីតអញ្ចឹង។

កាត់មកក្នុងហាង

"ឯងចង់សុីអីអាពីរនាក់"Tankhunសួរទៅកាន់ប្អូនប្រុសគេទាំងពីរនាក់ទាំងភ្នែកកំពុងតែមេីលមុឺនុយ

"អីក៏បានដែរ"Arm

"យកPizzaមួយមក"Vegas
ចំំណែកTankhunក៏បានកម្មងម្ហូបមកឡេីងពេញតុព្រោះមនុស្សកំពុងតែឃ្លានផង

"និយាយអញ្ចឹងអាទិត្យក្រោយខួបកំណេីតខ្ញុំបងកុំភ្លេចទៅចូលរួមផងណា"Armក៏ចាប់ផ្តេីមនិយាយព្រោះគេរាងស្ងាត់យូរដែរហេីយ

ព្រហ្មលិខិតWhere stories live. Discover now