"មិចបានលោកដឹងថាខ្ញុំមិនស្រឡាញ់លោក
Vegas"Peteស្រាប់តែរត់មកអោបVegasពីក្រោយដែលធ្វេីឲ្យVegasឈប់ភ្លាមៗ"បេីPeteដូចជាមិនខ្វល់ពីបងផង"VegasតបទាំងមិនងាកមុខទៅរកPete
"ងាកមុខមករកខ្ញុំបន្តិចមកVegas"Vegasក៏ព្រមងាកមកតាមសម្តីPeteបណ្តាលឲ្យមុខរបស់ពួកគេសឹងតែប៉ះគ្នាទៅហេីយ
"Pete"Vegasហៅឈ្មោះPeteថ្មមៗទាំងភ្នែកសម្លឹងទៅកាន់Peteមិនឈប់
"លោកស្រឡាញ់ខ្ញុំពិតទេ?"Pete
"ស្រឡាញ់ ហើយក៏ស្រឡាញ់មកជាយូរដែរតាំងពីថ្ងៃជួបអូនដំបូងម្លេះ បងហ៊ានស្បថជូនអូន ចុះអូនស្រឡាញ់បងដែរទេ?"Vegasស្រាប់តែសួរទៅPeteម្តងទៀតព្រោះថាមុននេះគេមិនទាន់តបនិងខ្លួននោះទេ
"អឹម"Peteបានត្រឹមងួកក្បាលតបទៅកាន់Vegasទាំងមុខក្រហមព្រៀងៗ ឯVegasគ្រាន់តែឃេីញបែបនេះក៏លេខចេញនូវស្នាមញញឹមភ្លាមៗ
"អូននិយាយមែនទែនឬលេងៗ"គេប្រញាប់សួរបញ្ជាក់ម្តងទៀតព្រោះខ្លាចPeteគេគ្រាន់តែនិយាយលេង
"ខ្ញុំក៏ស្រឡាញ់បងដែរគ្រាន់តែពីមុនមិនទាន់ច្បាស់តែឥឡូវច្បាស់ហេីយ យ៉ាងមិចសមចិត្តបងនៅ?"Peteក៏ប្តូរសព្វនាមពីលោកមកហៅបងវិញតាមពិតទៅPeteគេចាប់អារម្មណ៍Vegasយូរហេីយតែគេខ្លាចថាVegasគ្រាន់តែលេងសេីចនិងគេមួយឆាវទេីបធ្វេីជាមិនចាប់អារម្មចឹងឯង (អស្ចារ្យណាស់កូនម៉ែ🌚)
"ធ្វើសង្សារបងណា បងសន្យានិងតាមការពារអូនដល់ដង្ហេីមចុងក្រោយ"Vegasក៏បានសុំPeteធ្វេីសង្សារហេីយPeteក៏ព្រមតាមដែរ
"ចុះប៉ាបងនោះអូនខ្លាចតែគាត់មិនព្រមទទួលយកពួកយេីងទាំង2នាក់ទេ"Peteគេខ្លាចប៉ារបស់Vegasមិនព្រមទទួលយកពួកគេព្រោះតែគេជាប្រុសដូចគ្នាហេីយឋាន:ក៏ខុសគ្នាឆ្ងាយណាស់ដែរ
"អូនកុំបារម្ភឲ្យតែយើងស្រឡាញ់គ្នាស្មោះ បងនិងឲ្យប៉ាទទួលស្គាល់ពួកយេីងឲ្យបាន"Vegasគេក៏អោបPeteលួងលោមទោះដឹងថាលទ្ធផលយ៉ាងណាក៏ដោយក៏គេនៅតែកាន់ដៃគ្នារត់កាត់ព្យុះភ្លៀងជម្នះរាល់ឧបសគ្គឲ្យបាន
"អូនសង្ឃឹមថាបែបនិងទៅចុះ"Peteបានត្រឹមទទួលការអោបរបស់Vegasគេដឹងត្រឹមថាពេលដែលពួកគេនៅជិតគ្នាបែបនេះគឺគេពិតជាកក់ក្តៅខ្លាំងណាស់ទោះដឹងថាថ្ងៃមុខយ៉ាងមិចក៏ដោយ
YOU ARE READING
ព្រហ្មលិខិត
Romance+ជួបឬបែកគឺស្រេចតែលេីព្រហ្មលិខិត។ព្រហ្មលិខិតកំណត់ឲ្យពួកយេីងជួបគ្នាម្តងទៀតតែក៏មិនប្រាកដថាអ្វីៗនៅតែដូចដេីមនោះទេ។ ជាសាច់រឿងដែលខ្ញុំសរសេរខ្លួនឯងលេីកដំបូងខុសត្រូវកុំប្រកាន់សម្រាប់ឈ្មោះតួអង្គវិញគឺខ្ញុំយកតាមឈ្មោះតួអង្គរបស់Daemiទាំងស្រុង។ Writer by : Margie...