Owner Love MAFIA 🔞🔥
Part: 6 (Ss2)ក្រោយញាំអាហាររួចរាល់ជុងគុកឡើងមកខាងលើមុនរាងតូចដែលធ្វើបែបនេះបណ្ដាលឲអាល្អិតខឹងយ៉ាងខ្លាំងដើរឡើងមកតាមក្រោយទាំងមិនសុខចិត្ត មកដល់ក្នុងបន្ទប់សម្លឹងមុខជុងគុកបន្តិចដែលកំពុងមើលទូរស័ព្ទនោះហើយក៏ដើរចូលទៅបន្ទប់ទឹកដុះធ្មេញហើយចេញមកវិញរត់ទៅទ្រាំលើពូកទន្ទ្រាំខ្លាំងៗទាល់តែហត់ទើបដាក់ខ្លួនគេងទាំងមិនថ្នមខ្លួននោះទេជុងគុកភ័យសឹងតែគាំងបេះដូងទៅហើយ!!
«អូន...នៅឲស្ងៀម!!» ជុងគុកពោលឡើងទាំងលួចសើចតិចៗអាល្អិតនេះបន្ទាប់ពីឈប់បាត់ហត់ក៏ននៀលពេញពូកនៅមិនស្ងៀមឮជុងគុកហាមរឹតតែទន្រ្ទាំខ្លួនលើសដើម
«ស្ងៀមបន្តិចបានទេនឹង!!» ជុងគុកនិយាយរាងសម្លេងធ្ងន់បន្តិចដាក់រាងតូចដែលធ្វើឲអាល្អិតនេះបែរមកមើលមុខនាយយ៉ាងលឿន
«Wow....សុទ្ធតែសម្លុតទៀត!! ហៃអស្ចារ្យខ្លាំងណាស់ឥឡូវនិង» ថេយ៉ុងធ្វើមុខឌឺលើកចិញ្ចើមសម្លឹងមើលនាយក្រាស់ពីក្បាលដល់ចុងជើងទាំងពេបមាត់ជ្រេញ ជុងគុកសម្លឹងមុខគេបន្តិចដែលធ្វើមិនធ្លាប់ឃើញទឹកមុខពេបជ្រាយរបស់អាល្អិតនេះទេ
«យ៉ា...សម្លឹងផង យ៉ាងមិចចង់សីុសាច់ហុតឈាមហ្ហេសហាស» ស្រែកមួយអស់សម្លេងឡើងខ្ទរពេញបន្ទប់ឡើងហឹងស្លឹកត្រចៀកជុងគុកបិទភ្នែកសម្រួលអារម្មណ៍បន្តិចមុននិងតបទៅរាងតូចវិញទាំងសម្ដីធម្មតា
«បងអត់ចង់ឈ្លោះជាមួយអូនទេ!!»
«ហើយយ៉ាងម៉េច អូនអន់ណាស់ទៅហ្ហេសទើបមិនចង់ឈ្លោះ!! ត្រូវហើយយើងនេះវាអន់វាមិនដល់គេអ្ហាយយ» ថេយ៉ុងស្រែកចាចនៅពេលដែលត្រូវជុងគុកហក់សង្គ្រប់ភ្លាមៗទាំងមិនបានត្រៀមខ្លួនទុកមុន មើលចុះមាឌដូចដំរីមកសង្កត់លើគេបែបនេះធ្ងន់ខ្លាំងណាស់!!
«អូនមិនអន់តែអូនខ្សោយ!! បងមិនចង់ឈ្លោះតែបើអូនចង់ឈ្លោះបងនិងជូនតាមសំណូមពរណា...» បញ្ចប់ប្រយោគជុងគុកក៏ចាប់ដោះសម្លៀកបំពាក់លើខ្លួននិងរាងតូចដោយកាយវិការញាប់ៗត្រឹមមួយរំពិចក៏ធ្លាក់អស់រាយបាយពេញកម្រាលឥត!!
YOU ARE READING
𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)
FanfictionJeon jungkook × Kim taehyung Jeon jungwoon × Kim joonny