Part: 31 Ss2តុកៗ!!
«ចូលមក»
«បងសម្លាញ់» ជូននីដើរចូលមកជាមួយនិងស្នាមញញឹមហៅអ្នកជាស្វាមីដែលកំពុងអង្គុយសម្លឹងមើលឯកសារយ៉ាងយកចិត្តទុកដាក់!!
«ជូននី!! នេះមកបានយ៉ាងម៉េច» ជុងវ៉ុនងើបចេញពីកៅអីធ្វើការមកអោបរាងតូចយ៉ាងណែននិងថើបថ្ពាល់គេជាច្រើនខ្សឺតទើបចាប់លើកពរទៅអង្គុយលើសាឡុង
«អូនឲអ្នកបើកឡានជូនមកមិនរំខានបងយូរទេបន្តិចទៀតអូនទៅវិញហើយ»
«អត់នោះទេអូនត្រូវទៅញាំបាយថ្ងៃត្រង់ជាមួយបងសិន» ជុងវ៉ុនចាប់ច្បិចថ្ពាល់រាងតូចបន្តិចនិងញញឹមមើលមុខគេ
«អូខេ បងទៅធ្វើការទៅ»
«បាទទទួលបញ្ជា តែសុំកម្លាំងចិត្តសិន» ជូននីសើចបន្តិចទាំងអស់សំណើចជាមួយនិងកាយវិការកូនក្មេងរបស់នាយក្រាស់មិនចាំយូរទេគេក៏ងើយទៅថើបមាត់នាយមួយខ្សឺតជុងវ៉ុនញញឹមពេញចិត្តស្ដូកតែម្ដង!!
ជុងវ៉ុននៅធ្វើការរហូតដល់ថ្ងៃត្រង់ទើបជូនជូននីទៅញាំអាហារជាមួយគ្នាក៏បានឃើញអាប់ប៉ានិងលោកប៉ាដែលគ្រាន់តែនៅភោជនីយដ្ឋានផ្សេងគ្នាទើបមិនបានហៅ!! ពេលញាំអាហារហើយក៏នាំជូននីមកក្រុមហ៊ុនវិញបានជាគ្នាយ៉ាងណាយ៉ាងណាល្ងាចក៏ត្រូវទៅភូមិគ្រឹះគីមជាមួយគ្នាសិនដែលបានទៅវិមាន
«ការងារបងច្រើនយ៉ាងនេះឬ» ជូននីដើរមកជិតនាយក្រាស់ពោលសួរទាំងមិនចង់ជឿឯកសារឃើញលេខាយកចូលមកមិនឈប់ស្របនិងភ្នែកទាំងគូរបាញ់ទៅកុំព្យូទ័រព្រះអើយម៉ូដកប៉ាល់ស្អាតៗខ្លាំងណាស់ជាពិសេសគឺមានគម្រោងមួយៗយ៉ាងលម្អិតទៀតផង
«បាទ» ជុងវ៉ុនងាកមកឆ្លើយនិងញញឹមដាក់រាងតូចជាមុនទើបងាកមកមើលការងារវិញតែក៏ភ្ញាក់ព្រឺតពេលដៃតូចៗឆ្មារកំពុងលើកមកច្របាច់ស្មារធ្វើសរសៃរឲនាយ
«អូនធ្វើអី» ងាកមកសួរ
«អូនធ្វើសរសៃរឲបង!! បងធ្វើការទៅ» ជុងវ៉ុនញញឹមពេញចិត្តមុននិងងាកមកមើលការងារបន្ត!! បានបន្តិចទើបជុងវ៉ុនចាប់ទាញដៃរាងតូចទាញអោបចង្កេះគេឲមកអង្គុយលើភ្លៅនាយ
DU LIEST GERADE
𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)
FanfictionJeon jungkook × Kim taehyung Jeon jungwoon × Kim joonny