Part: 8 Ss2ជុងគុកស្រែកបន្តិចដែលត្រូវអាល្អិតក្បាលខូចខាំអណ្ដាតមិនប្រណីឡើងដូចកូនឆ្កែខាំជើងអញ្ចឹង!! ជុងគុកខ្ទប់មាត់ងើបឈរអស់កម្ពស់សម្លឹងមើលថេយ៉ុងមិនដាក់ភ្នែកដែលរាងតូចក៏ងើបអង្គុយសម្លឹងមើលនាយដូចគ្នា
«ចង់យ៉ាងម៉េចសម្លឹងស្អី!!» មិនត្រឹមមិនសួរនាំថាបងមិនអីទេមែនទេ អូនសុំទោសអីអត់ទេមានតែសួរឌឺថែមទៀតអាល្អិតនេះយូរៗទៅបានដៃដល់ហើយតើ!! ជុងគុកដកដៃចេញពីមាត់ផ្ដិតដៃប៉ះអណ្ដាតដកមកមើលក៏ឃើញថាមានឈាមទៀតផង អាល្អិតនោះវិញឃើញហើយក៏ស្រងាកចិត្តបន្តិចដែលមិននឹកស្មានថាគេខាំដល់ថ្នាក់នេះនោះទេ!!
«អឺ...គឺ...អ្ហាយ...» ថេយ៉ុងស្រែកចាចនៅពេលដែលខ្លួនត្រូវបានជុងគុករុញឲផ្អែកពិតនិងសាឡុងភ្លាមៗ
«មានយ៉ាងមិច!!មិនមើលទៅសមចិត្តអូនហើយមែនទេ ហាស!! ផាំងៗ!!» ជុងគុកដាល់សាឡុងជិតរាងតូចផាំងៗទាំងស្រែកដាក់មុខរាងតូចខ្លាំងៗលាន់លឺខ្ទរពេញបន្ទប់ដែលធ្វើឲថេយ៉ុងភ័យខ្លាំងណាស់បើកភ្នែកមើលនាយក្រាស់ម៉ក់ៗពេបមាត់រលីងរលោងរកយំ
«ចង់បានបែបនិងមែនទេ មើលទៅនៀក» ជុងគុកចង្អុរអណ្ដាតខ្លួននិងវៃសាឡុងផាំងៗទាំងសងខាងខ្លួនរាងតូចកាន់តែធ្វើឲគេភ័យលើសដើមយំចេញមកភ្លាមៗ
«ហ្ហឹកៗ....អូន...អូនហ្ហឹកៗជុង...» ជុងគុកងើបឈរអស់កម្ពស់យកអណ្ដាតទល់ថ្ពាល់ងើយ.កឡើងព្យាយាមទប់ចិត្តកុំឲទន់ដោយសារទឹកភ្នែកក្មេងម្នាក់នេះថ្ងៃនេះត្រូវប្រដៅគេចេញម្ដង!! តែចង្រៃយ៎គ្រាន់តែឃើញមុខតូចច្រមិចថ្ពាល់ប៉ោងៗភ្នែកក្រហមដោយសារយំនោះសោះក៏ធ្វើឲនាយបាត់កំហឹងរលីងបាត់ទៅហើយ!!
«ពុទ្ធោអើយ...ផាំង!!ផាច់!!» ជុងគុកដាល់សាឡុងមួយដៃទៀតមុននិងដាក់ខ្លួនអង្គុយទះខ្លួនឯងមួយដៃដែលធ្វើឲរាងតូចយំមុននិងទាញរាងតូចមកអង្គុយក្នុងចន្លោះភ្លៅអង្អែលខ្នងគេជូតទឹកភ្នែកឲដើម្បីលួងលោមកុំឲយំបន្តទៀត
«អូនសូមទោសហ្ហឹកៗ...អូនគ្មានចេតនាទេ ជុង!! បងឈឺទេហ្ហឹកៗអូនសូមទោស...» ថេយ៉ុងពេបមាត់យំសស្រាក់ក្រសោបមុខជុងគុកព្យាយាមទាញមាត់នាយឲបើកដើម្បីមើលតែនាយមិនព្រមបើកមាត់នោះទេទើបថេយ៉ុងងើយទៅថើបមាត់នាយជាច្រើនខ្សឺត
YOU ARE READING
𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)
FanfictionJeon jungkook × Kim taehyung Jeon jungwoon × Kim joonny