Part: 15 Ss2New day
ថ្ងៃបន្ទាប់ជុងគុកបានទៅធ្វើការធម្មតាព្រោះពីម្សិលមិញនាយចំណាយពេលនៅជាមួយប្រពន្ធពេញមួយថ្ងៃដើម្បីមើលថែនិងលួងគេឲបាត់ខឹង!! នាយប្រញាប់បញ្ចប់ភារកិច្ចនៅទីនេះឲរួចថ្ងៃខានស្អែកទើបត្រឡប់ទៅវិញព្រោះចង់ទៅឲទាន់ថ្ងៃកំណើតរបស់ជូននីផង
រឺង!! ជុងគុកកំពុងអង្គុយពិនិត្យឯកសារសុខៗទូរស័ព្ទនាយក៏រោទ៍ឡើងដែលជាលេខរបស់ជុងវ៉ុនទើបនាយលើកទទួល
«ហាឡូលោកប៉ា» ជុងវ៉ុន
«មានអ្វីមែនទេជុងវ៉ុន» ជុងគុកលើកទូរស័ព្ទមកផ្អឹបនិងត្រចៀកពោលឡើងទាំងងើបពីកៅអីសកដៃចូលក្នុងហោប៉ៅខោសម្លឹងមើលទៅចំការប៉ោមតាមកញ្ចក់ថ្លាដែលមើលសឹងដាច់កន្ទុយភ្នែកឧស្យាននេះសឹងតែធំនិងខ្ពស់ជាងក្រុមហ៊ុនធំៗមួយចំនួនទៅទៀត
«ខាងក្រុមហ៊ុនកូនកំពុងមានបញ្ហាណាប៉ា អាចោរម្សៀតយ៉ុនថេបានធ្វើឲខូចខាតកប៉ាល់ដែលត្រូវនាំចេញអស់ប៉ុន្មានគ្រឿង ហើយថែមទាំងលួចគម្រោងផលិតកប៉ាល់ដែលរៀបនិងបង្ហាញថែមទៀត»
«យ៉ុនថេ!! កូនអាអូសុងនឹងមែនទេ»
«បាទលោកប៉ា»
«ឲថេយ៍ជុងចាត់ចែងឲទៅ»
«អត់ទេ!! វាមកលេងជាមួយកូន កូននិងទទួលស្វាគមន៍វាដោយខ្លួនឯង កូនខលទៅគ្រាន់តែចង់ប្រាប់ដំណឹងនិងឲប៉ាមើលថែការពារអាប់ប៉ាឲមានសុវត្ថិភាព កុំប្រាប់រឿងនេះឲថេយ៍ជុងដឹង កូននិងធ្វើឲអាម្សៀតនោះវាចង់ចាំទុកអស់មួយជីវិតថាមិនអាចមកលេងសើចជាមួយកូនប្រុសច្បងត្រកូលចនបាននោះទេ »
«ល្អប៉ានិងចាំមើល» ជុងគុកញោចមាត់ញញឹមចេញមកចុចបិទទូរស័ព្ទទាំងគ្មានអារម្មណ៍ថាខ្លាចរអាឬភ័យព្រួយអ្វីសោះកូនប្រុសនាយម្នាក់ណាដែលថាធ្វើឲនាយខកបំណងនោះ គ្មានទេ!! មុននិងប៉ះពាល់គីមថេយ៉ុងដែលជាអ្នកប្រុសតូចរបស់គ្រួសារចនគួរតែឆ្លងកាត់នាយម៉ាហ្វៀចន ជុងគុកនិងកូនប្រុសបងទាំងពីររបស់នាយសិនទៅ
«ឯងសំណាងណាស់ដែលមិនប៉ះថេយ៍ជុង!!» ជុងគុកបង្ហើរសម្លេងរហឹមដូចជាខ្លាដាក់ខ្លួនផ្អែកនិងកៅអីធ្វើការ ពិតណាស់យ៉ុនថេម្នាក់នោះសំណាងណាស់ដែលប៉ះពាល់កូនប្រុសច្បងរបស់នាយតែបើសិនជាប៉ះកូនកណ្ដាលនាយវិញកុំថាឡើងឲខូចខាតរបស់អ្វីមួយតែបន្តិចក៏មិនឲប៉ះបានដែលបើសិនជាចាប់បានទៀតត្រៀមទៅសាកសព្វមិនមើលមិនយល់ឆ្អឹងមិនដឹងខ្ទាតទៅណាស់អស់ស្លាប់យ៉ាងវេទនាហើយទោសដែលសាកសមជាងគេនោះគឺដុតទាំងរស់មិនឲងាប់យកមកកាត់ក្បាលបោះក្នុងទឹកក្ដៅនិងយកខ្លួនទៅចិញ្ច្រាំហ្មត់ដូចម៉ាសីុនកិន។
YOU ARE READING
𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)
FanfictionJeon jungkook × Kim taehyung Jeon jungwoon × Kim joonny