Part: 16 Ss22 day ago
ពីថ្ងៃបន្ទាប់កិច្ចការក៏បានបញ្ចប់ជុងគុកក៏នាំថេយ៉ុងត្រឡប់មកសេអ៊ូលវិញទាំងយប់សំណាងហើយជិះឡានធំមកមានបន្ទប់គេងបើមិនចឹងទេអាល្អិតនេះអត់ងងុយមិនខាន!!
មកដល់វិមានក៏យប់ជ្រៅបាត់ទៅហើយជុងគុកក៏លើកបីរាងតូចចូលមកក្នុងវិមានឡើងទៅបន្ទប់ដើម្បីសម្រាកតែម្ដងណាមួយមុននិងចេញមកក៏បានសម្អាតខ្លួនម្ដងហើយទើបមិនសូវជាស្អុះស្អាប់ណាមួយក៏យប់ជ្រៅហើយទើបគេងតែម្ដង។
ព្រឹកថ្ងៃថ្មី ជុងគុកបានឲជុងវ៉ុនទៅទទួលជូននីពីសាលាពេលគេចេញពីរៀនបើទោះបីជាមានអក្សរចាំទទួលក៏ដោយថ្ងៃនេះជាថ្ងៃពិសេសរបស់គេបែបនោះត្រូវតែការពារឲបានតឹងរឹងបំផុតនាយទុកចិត្តលើកូនប្រុសច្បងហើយ!! ពេលថេយ៉ុងភ្ញាក់ពីដំណេកក៏រៀបចំខ្លួនយ៉ាងស្អាតដើម្បីចេញទៅខាងក្រៅជាមួយស្វាមីទិញកាដូសម្រាប់ជូននីផង
«ថេយ៍ខ្សែដៃអូននៅឯណា!!» ថេយ៉ុងមិនទាន់ដាក់ខ្លួនអង្គុយផងក្រសែភ្នែកមួយគូររបស់ស្វាមីបាញ់មកប៉ះដៃគេនិយាយសួរនាំតែម្ដង
«អូ...មែនហើយនៅតុក្នុងបន្ទប់អូនដោះវាពេលផ្លុំសក់»
«បងប្រាប់ថាកុំឲដោះហេតុអ្វីអូនមិនស្ដាប់» ជុងគុងសួរទាំងលើកចិញ្ចើមមុខមិនញញឹមព្រោះតែខ្សែដៃនោះនាយប្រាប់គេច្រើនដងហើយថាកុំឲដោះឲពាក់វាឲជាប់ព្រោះវាជាកាដូថ្ងៃទីមួយនៃ marry anniversary របស់ពួកគេ
«អូនសុំទោសលោកប្ដីអូនសន្យាឈប់ដោះវាហើយ សឺតអូនស្រឡាញ់បង កុំខឹងនឹងអូនណា ជុប!!» ថេយ៉ុងញញឹមធ្វើមុខខ្ជីខ្ជូតថើបលួងនាយក្រាស់ព្រោះខ្លាចនាយខឹងពិតមែនព្រោះវាជារបស់សំខាន់ណាស់សម្រាប់ជុងគុកធ្វើឲខឹងរឿងផ្សេងបានតែរឿងនេះអត់បានទេ
«កុំធ្វើមុខចឹង!! មើលចុះញញឹមទៅឡើងសង្ហារហើយប្ដីរបស់អូន សឺតតតត» ថេយ៉ុងចូលខ្លួនទៅអង្គុយលើភ្លៅស្វាមីចាប់ថ្ពាល់នាយឲញញឹមព្រមទាំងថើបលួងជាច្រើនខ្សឺតទៀត
«ម៉ែដោះទៅយកខ្សែដៃរបស់ថេយ៍មក»
«មិនអីទេអូនទៅខ្លួនឯង ជុប!!» ថេយ៉ុងថើបមាត់នាយក្រាស់បន្តិចទើបដើរញាប់ជើងទៅខាងលើវិញ ។ ជុងគុកក្រោយថេយ៉ុងចេញទៅបែបនេះមុខក៏ចាប់ផ្ដើមញញឹមចេញមកទាំងមានអារម្មណ៍ថាអៀនភ្លាមៗព្រោះកម្រណាស់ដែលថេយ៍ថេយ៍មកលួងនាយបែបនេះ បានគេលួងបែបនេះមានក្ដីសុខណាស់ញញឹមបិទមាត់មិនជិតទេថ្នាក់អ្នកបម្រើមើលយើងសឹងតែអៀនជំនួសទៅទៀត
YOU ARE READING
𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)
FanfictionJeon jungkook × Kim taehyung Jeon jungwoon × Kim joonny