" សូហ្គា មីងគិតថាក្មួយគួរតែរកមនុស្សពូកែម្នាក់ឪ្យមកមើលថែក្មួយហើយល្អទេ?"សំឡេងស្ត្រីចំណាស់បន្លឺឡើងក្នុងបន្ទប់ប្រជុំដ៏ធំល្វឹងល្វើយ និងមានអ្នករួមហ៊ុនជំនួញភាគធំច្រើននាក់ដែលអង្គុយស្ដាប់វិធានការគម្រោងនៃកិច្ចប្រជុំរួចរាល់ អ្នកស្រីក៏មិនមែនត្រូវជាសាច់ញាតិអ្វីដែរ គាត់ត្រឹមជាអ្នករួមហ៊ុនដែលមានភាគហ៊ុនច្រើនជាងគេ ហើយក៏ប្រៀបបានជាអ្នកយកចិត្តទុកដាក់លើលោក CEO កម្លោះសង្ហារសម្បុលសរស្គូសអង្គុយនៅកៅអីធំជាងគេនៅក្បាលតុប្រជុំ
" អគុណដែលអ្នកមីងបារម្ភប៉ុន្តែ ហ្យុងជីន គេអាចមើលថែខ្ញុំបានហើយ" អ្នកកម្លោះតបការសរសើរទឹកចិត្តដ៏ថ្លៃថ្លាប៉ុន្តែនាយពិតជាមិនអាចធ្វើតាមគាត់ណែនាំបានពិតមែន មនុស្សជំនិតទើបមានសុវត្ថិភាពបំផុតសម្រាប់រូបគេ នាយដឹងពីគោលបំណងរបស់ម្ចាស់ភាគហ៊ុនទាំងអស់ ពួកគាត់សុទ្ធតែចង់លើកប្រគេនកូនស្រីឪ្យមកខ្លួនឡើងញ័រសាច់ហើយ
សូហ្គា ជា CEO ក្រុមហ៊ុនគ្រឿងសង្ហារឹមធំជាងគេក្នុងប្រទេសឈ្មោះដើមរបស់គេគឺ មីនយ៉ុន
ជាកម្លោះកំពូលមុខមាំវ័យ២៩ឆ្នាំ មានចិត្តរឹងមាន:មិនចូលចិត្តធ្វើតាមហេតុផលរបស់គេ ជាមុខទឹកកកមិនងាយនឹងញញឹមឪ្យអ្នកណាបានឃើញឡើយ
វ៉ាន់ហ្យុងជីន ជាកូនចៅជំនិតរបស់ យ៉ុនហ្គី គេទទួលខុសត្រូវទាំងការងារនិងការមើលថែចៅហ្វាយ កម្លោះ CEO មានជំងឺពិការភ្នែកទាំងគូរ ព្រោះតែការប្រយុទ្ធបាញ់គ្នា១ឆ្នាំមុនធ្វើឪ្យកំទេចកញ្ចក់តូចៗជ្រៀតចូលក្នុងកែវភ្នែក បានជានាយត្រូវអ្នករួមភាគហ៊ុនដទៃទៀតបង្ខំឪ្យរើសមនុស្សស្រីមកមើលថែខ្លួន
" ប៉ុន្តែហ្យុងជីនត្រូវមើលការខុសត្រូវលើការងារចំពោះក្មួយគេឯណាមានពេលទំនេរមកមើលថែក្មួយបានល្អនោះ" នៅមានហេតុផលជាច្រើនទៀតក្នុងគំនិតអ្នកស្រីរកលេសធ្វើជាម្នាក់នេះរវល់ជាប់នេះម្នាក់នោះរវល់ជាប់នោះ អ្នកណាទៅមានពេលស្និទ្ធកាយមើលថែមនុស្សពិការបានល្អទៅ
" រឿងនេះខ្ញុំចេះចាត់ចែងខ្លួនឯងហើយ អស់កិច្ចប្រជុំហើយបិទការប្រជុំត្រឹមនេះ" សូហ្គា បញ្ជាបិទប្រជុំហើយអ្នកគ្រប់គ្នាក៏ចេញទៅវិញអស់នៅសល់តែអ្នកស្រីនៅក្ដៅចិត្តដែលនាយព្យាយាមប្រកែកបំណងល្អរបស់ខ្លួន អ្នកស្រីមិនមែនមិនធ្លាប់ដឹងពីចរឹកគេឯណា គ្រាន់តែគាត់មិនស៊ាំនឹងការមិនអើពើរបស់គេទៅវិញទេ