" ហូយឃ្លានណាស់ ទៅរកអ្វីញាំសិន" អង្គុយមើលទូរសព្ទយូរៗស្រាប់តែក្រពះវារើឡើង បើមិនប្រញាប់ទៅរកអ្វីយកមកទ្រោបទេការងារបន្ថែមចូលមកនឹងខានលែងបានគ្រាលញាំហើយ
ក្រាក~~~
" តឹប.....តឹប.....គេចវេស" នាយតូចបើកទ្វារមកភ្លាមភ្ញាក់ផ្អើលនឹងវត្តមានរូបរាងខ្ពស់ស្រឡះនៃអ្នកចំពោះមុខឈរធ្មឹងសម្លឹងមកខ្លួនមិនដាក់ភ្នែក ជំហានមាំបោះសម្ដៅមកមុខមួយជំហានយឺតៗ នាយឈប់មកត្រង់ក្បែរជើងគ្រែរាងកាយតូចចេះតែថយជំហានបិទមាត់យ៉ាងស្ងាត់មិនឪ្យឮសម្លេង ប៉ុន្តែគេមើលស្រាលសម៉ាសភាពអ្នកចំពោះមុខពេកហើយ
រាងក្រាស់ប៉ះដឹងខ្យល់ដង្ហើមដកចេញចូលរបស់អ្នកម្ខាងទៀតហើយនាយប្រកដចិត្តទោះគ្មានសម្លេងអ្វីបន្លឺប៉ុន្តែគេដឹងច្បាស់ថាមិនមែនមានតែខ្យល់ដង្ហើមខ្លួននិងក្លិនទឹកអប់នៅលើរាងកាយខ្លួនតែម្នាក់ដែរ
ទាំងខ្យល់ដង្ហើមដកចេញចូលស្រាលៗក្លិនក្រអូបផ្កាកុលាបស្រស់សាយរំភាយចេញពីកាយតូចស្រាលៗធ្វើឪ្យនាយបន្លឺសម្លេងឡើងមុននិងបញ្ចប់វិញដោយស្នាមញញឹមបង្កប់ល្បិច
" លោកដឹង?" ជីមីនវាចាតែពីរម៉ាត់ធ្វើឪ្យអ្នកម្ខាងក្រឺតខ្នាញ់ ខ្លួនគេមានសិទ្ធនិយាយស្ដីសោះកក្រោះមិនសាំញាំច្រើនទៅលើអ្នកណាក៏បានហើយក៏មិនដែលមានអ្នកណាហ៊ាននិយាយមករកខ្លួនតែតិចម៉ាត់នេះដែរ
" ឆ្លើយ" មួយម៉ាត់សង្កត់ធ្ងន់ចម្រិតសួរកូនទន្សាយតូច រាងតូចបើកភ្នែកធំៗប៉ុនពងមាន់មិនយល់ពីអ្វីដែលគេកំពុងសួរណាមួយនៅភ័យនៅឡើយ
ព្រូស~~~
ស្ងាត់មិនឮសម្លេងតប រាងក្រាស់រុញរាងកាយតូចដួលខ្ទប់នឹងពូកមួយទំហឹង នេះសំណាងហើយជាពូកបើមិនមែនវិញបាក់ឆ្អឹងជំនីរខ្ទេចមិនខាន
" អូយ~~~ មនុស្សចង្រៃ ខ្លួនខ្ញុំណាជាមនុស្សមិនមែនជាសត្វឬវត្ថុឪ្យលោកច្រានឬចាប់បោះមកចឹងទេ" រាងតូចរអ៊ូដៃខ្ទប់ចង្កេះ មិញនេះមិនស្រាលទេ
" ឯងហានជេរ? មិនព្រមឆ្លើយហើយនៅសម្ដីវៃឫកគ្រាន់បើ" សូហ្គា ទម្លាក់ខ្លួនមកទ្រោមពីលើកាយតូចសង្កត់ដៃនាយជាប់និងលោមុខទៅជិតប៉ះដឹងពីរយះដង្ហើមក្ដៅអ៊ុនៗភាយៗ