" អ្នកប្រុសដល់ពេលហើយទាន" នាយអោនគំនាប់រក្សាទឹកមុខគ្មានជាតិនៅនឹងថ្កល់គោរពអញ្ជើញចៅហ្វាយយានចូលឡានតាមពេលវេលា
" ចាំបន្តិច....ទៅតាមគេឪ្យគេផ្លាស់សម្លៀកបំពាក់មកតាមយើង" អ្នកកម្លោះពិការងាកទៅបញ្ជាអ្នកបម្រើឪ្យទៅតាមមនុស្សម្នាក់ ដែលពេលនេះរត់គេចពីខ្លួនមិនដឹងជាលាក់ពួនសង្ងំនៅទីណា
" ខ្ញុំមកហើយចង់ទៅណាឆាប់ទៅ" មួយសន្ទុះក្រោយមករាងតូចបានមកដល់ជាមួយនឹងសម្លៀកបំពាក់ផ្លាស់ថ្មីតាមបញ្ជានាយក្រាស់ ឈុតសាមញ្ញធម្មតាតែមើលទៅស្រស់ស្អាតប្លែក
សូហ្គាមិនហាស្ដីអ្វីមួយម៉ាត់ រាងតូចមកដល់ក៏ក្រោកឈរអស់កម្ពស់បោះជំហ៊ានសម្ដៅទៅរថយន្តទំនើបថ្មីរលោងមួយគ្រឿងនៅកណ្ដាលគេចតចាំនាយ
នាយក្រាស់ ចូលទៅដាក់បង្គុយក្នុងឡានរីឯរាងតូចដើរតាមត្រុកៗពីក្រោយក៏ត្រូវមនុស្សជំនិតរាងក្រាស់បើកទ្វារឡានឪ្យដូចចៅហ្វាយរបស់នាយចឹង
" ចេញឡាន" សម្ដីពីរម៉ាត់មានអំណាចបញ្ជាឡាននៅខាងមុខបើកទៅមុនហើយទើបឡាននាយនៅកណ្ដាលបើកតាមក្រោយបន្ទាប់គឺឡានការពារសុវត្ថិភាពនៅខាងក្រោយបើកមកជាបន្តបន្ទាប់
" លោកទៅមន្ទីពេទ្យឬ?" ជីមីនគិតថាគេប្រហែលជាទៅមន្ទីពេទ្យហើយបើមែននោះគឺទៅពិនិត្យកែវភ្នែកនាយនឹងហើយទើបគេសួរឪ្យច្បាស់ចិត្ត
" ......" រាងក្រាស់មិនតបអ្វីចិត្តនៅខឹងនាយតូចនៅឡើយ រាងតូចនៅមិនដឹងខ្លួនទៀតថាគេចង់ឪ្យខ្លួននៅក្បែរគេគ្រប់ពេលវេលា ប៉ុន្តែខ្លួនវិញចេះតែគេចពីនាយ
រាងក្រាស់ស្ងាត់មិនតបតទើបនាយតូចស្វែងយល់ដោយខ្លួនឯងអឺអើតែខ្លួនឯងតាមគំនិតខ្លួនឯងថាប្រហែលជាចឹង អ្នកណាទៅចង់និយាយជាមួយមនុស្សទឹកកកដូចគេ ហើយអ្នកណាទៅចង់នៅក្បែរម៉ាហ្វៀដូចគេ ស្លាប់មុនអាយុមិនខាន
មន្ទីពេទ្យ...
កម្លោះសង្ហារទាំងបីនាក់ដើរចូលក្នុងមន្ទីពេទ្យជះឥទ្ធិពលមានអំណាចជាទីទាក់ភ្នែកមនុស្សគ្រប់គ្នាក្នុងមន្ទីពេទ្យឪ្យងាកមើលដោយខានមិនបាន