" ហឹស...ទីបំផុតចេញធាតុពិតហើយ" រាងតូចក្រហឹមក្នុងបំពង់កចម្អកឪ្យអ្នកម្ខាងទៀតដោយមិនញញើត
" ឯងទៅណាមិនបានទាំងអស់"រាងក្រាស់បកចាកប្រធានគាបសង្កត់យ៉ាងផ្ដាច់ការ រាងតូចត្រូវតែនៅទីនេះនៅជាមួយគេមិនអនុញ្ញាតឪ្យទៅណាបានទាំងអស់
" ខ្ញុំអស់តួនាទីហើយ ដោះលែងខ្ញុំទៅ"
" ទោះឯងនិយាយយ៉ាងណា ក៏ឯងនៅតែគ្មានសិទ្ធចេញពីនេះ" ម្ខាងមាំមកម្ខាងទៀតមាំទៅរវាងពួកគេតើខាងណាអាចប្រកែកយកឈ្នះបាន
" លោកមានសិទ្ធអីមកហាមខ្ញុំ ភ្នែកលោកក៏មិនបានខ្វាក់ដូច្នេះខ្ញុំក៏អស់តួនាទី" មិនថាយ៉ាងណាទេរាងតូចត្រូវតែបានចេញពីទីនេះ
" សិទ្ធជាម្ចាស់ជីវិតឯង" សម្ដីម៉ាត់ៗខ្លីៗសង្លត់ធ្ងន់ព្រលែងមិនបាននាយខ្ជិលស៊ាំញាំច្រើនណាស់បើពេលនេះរាងតូចនៅជិតកាយគេវិញសូមធានាថាដេកលក់មិនបានមកតមាត់តសម្ដីជាមួយគេបានឡើយ
" ខ្ញុំជាម្ចាស់ជីវិតខ្ញុំ លោកមិនអាចប្រើពាក្យនេះមកលើខ្ញុំបានទេបើលោកនៅតែមិនឪ្យពួកគេបើកទ្វារឪ្យខ្ញុំទៀតនោះ..." រាងតូចនិយាយជាចុងក្រោយក៏បញ្ចេញកូនកាំបិតនៅក្នុងដៃលើកមកផ្ជុងកខ្លួនឯងនៅចំពោះមុខមនុស្សគ្រប់គ្នា
" ផាកជីមីនឯងចង់ធ្វើអី?" សូហ្គា ហៅសព្វនាមអ្នកម្ខាងពេញៗស្លុតចិត្តមិននឹកស្មានថារាងតូចនឹងធ្វើបែបនេះមកគម្រាមខ្លួន
" បើកទ្វារ/ ជីមីន!!" ពីរម៉ាត់ពីបបូរមាត់តូចទាមទារតាមតម្រូវចិត្តបើពុំដូច្នោះ.... ប៉ុន្តែអ្នកដែលត្រូវគម្រាមឈឺខ្ទោកៗនៅទ្រូងខាងឆ្វេង
ជីមីន ខ្លួនឯងពិតជាមិនយល់ទេថាហេតុអីត្រូវធ្វើបែបនេះគម្រាមគេ ដឹងត្រឹមថាតាមរយ:ក្រសែភ្នែកគេព្រួយបារម្ភពីខ្លួនណាស់ ទោះជាយ៉ាងណាត្រូវចាំឪ្យច្បាស់ខ្លួនឯងយើងមិនត្រូវជាអ្វីក្នុងតំណែងបេះដូងគេឡើយ ទោះស្លាប់ក៏គេមិនខ្វល់ដែរ
" ផាកជីមីន!បើកទ្វារទៅ"រាងក្រាស់រឹតតែភិតភ័យពេលឃើញម្ចាស់បេះដូងបង្ខិតមុតកាំបិតផ្អឹបនឹងកខ្លាំងរហូតឃើញមានឈាមរឹមៗចេញមកទើបនាយដាច់ចិត្តព្រមឪ្យរាងតូចចាកចេញទៅ