" ប៉ាឯងធ្វើការឪ្យយើងច្រើនឆ្នាំមកហើយ គាត់ក៏ប្រៀបដូចជាឪពុកយើងម្នាក់ដែរ ហេតុអ្វីឯងសួររឿងនេះ?" សូហ្គាលើកចិញ្ចើមឆ្ងល់ដែលរាងស្ដើងសួរខ្លួនបែបនេះ
" គឺ...បើអ្នកប្រុសទុកចិត្តប៉ាខ្ញុំអ៊ីចឹងអ្នកប្រុសក៏អាចទុកចិត្តខ្ញុំបានដែរ" កាយវិការឫកពាររាងតូចនៅពេលនេះគឺមិនខុសពីទន្សាយទេ គ្រាន់តែចេញពាក្យវាចាសោះក៏លេងទឹកមុខគួរឲ្យស្រឡាញ់ចេញមកហើយ អ្នកណាឃើញនឹងចាប់ក្រញិចមិនខានទេ ប៉ុន្តែមនុស្សពិការនេះណាមិនអាចមានសំណាងបានឃើញទេ
សូហ្គា មិនតបតសម្ដីអ្វីជាមួយគេទៀតឡើយ នាយសុខចិត្តបែរខ្នងសម្ដៅទៅបន្ទប់ទឹកដោយមិនរាវ ដោយគ្មានអ្នកនាំមុខឡើយព្រោះនាយស៊ាំនិងការដើរប៉ះទង្គិចនឹងរបស់អ្វីម្យ៉ាងមករហូតហើយ យ៉ាងណាក៏នាយអាចចំណាំបានដែរថារបស់នេះរបស់នោះនៅទីណាទុកដាក់កន្លែងណាខ្លះ
" អេ...អ្នកប្រុសប្រយ័ត្ន" ជីមីន ឃើញរាងក្រាស់ជិតប៉ះទង្គិចនឹងថូផ្កាមួយនៅក្បែរដែលពួកអ្នកបម្រើទិញយកមកដាក់លំអរបន្ទប់និងធ្វើឪ្យមានក្លិនក្រអូបងាយស្រួលក្នុងការដកដង្ហើមចេញចូល រាងតូចស្ទុះរត់ទៅពាំងនៅពីមុខគេប៉ុន្តែស្មានមិនដល់ថាស្ថានការណ៍បែបនេះក៏អាចធ្វើឪ្យមាត់ប៉ះមាត់បានដែរណ៌
សូហ្គា ក្រសោបចង្កេះរាងតូចព្រោះតែខ្លួនប្រាណគេប៉ះនឹងរាងកាយតូចស្ដើងអ្នកម្ខាងទៀត គ្រាន់តែក្រសោបតែបន្តិចសោះថ្នាក់នាំឪ្យប្រវែងរយ:ផ្ទៃមុខដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានជ្រុលមកបុកប៉ះផ្ទៃបបូរមាត់តូចធំក្រាស់ដោយចៃដន្យរាងតូចបើកភ្នែកធំៗសម្លឹងមើលកែវភ្នែកគេដែលកំពុងសម្លឹងមកខ្លួនវិញដូចគ្នា ថ្វីត្បិតតែគេជាមនុស្សពិការពិតមែនប៉ុន្តែចេះតែមានអារម្មណ៍ចម្លែក ពិការក៏មិនដូចពិការកែវភ្នែកគេមុតស្រួចណាស់ស្រួលមិនស្រួលអាចចាក់ទម្លុះដល់បេះដូងបាយផងក៏មិនដឹង
ព្រូស!!!
ម្នាក់ៗស្លុងនឹងស្នាមថើបនេះភ្លេចខ្លួនទប់ចំហរមិនបានក៏ដួលក្រាបទៅនឹងកម្រាលឥដ្ឋយ៉ាងនេះហើយក៏បបូរតូចធំទាំងពីរនៅមិនរបូតប្រលេះចេញពីគ្នាទៀត