ភាគទី4"លិទ្ធផលដេកពេទ្យដោយស្នាដៃគីមថេហ្យុង
ផាច់!!!
គ្រាន់តែបេីកទ្វាបន្ទប់ធ្វេីការរបស់ស្វាមីភ្លាមរូបភាពដែលថេហ្យុងបានឃេីញចំពោះមុខគឺនាយកំពុងតែអោបថេីបស្រីស្នេហ៍នៅចំពោះមុខខ្លួនហេីយនៅទីនេះជាក្រុមហ៊ុនទៀត តេីនាយមានដែលគិតថាខ្លួននាយមានប្រពន្ធហេីយទេឬទេីបបានជាធ្វេីអ្វីអត់កេរ្តិ៍ខ្មាស់ដូច្នេះ? ដោយចិត្តខឹងថេហ្យុងក៏ស្ទុះចូលចាប់បោចសក់ស្រីម្នាក់នោះហេីយលេីកដៃទះថ្ពាល់នាងមួយកំផ្លៀងឮសូផាច់ មិនដឹងជាអារម្មណ៍អ្វីទេគ្រាន់តែឃេីញរូបភាពចឹងភ្លាមអារម្មណ៍របស់គេក៏ច្របូកច្របល់ខឹងប្រច័ណ្ឌនាយលាយគ្នាទាំងពិបាកស្មាន តែខ្លួនមានបានស្រឡាញ់ជុងហ្គុកផងរឿងអីត្រូវប្រច័ណ្ឌនាយនោះ ។
"ស្រីអត់មាយាទ នាងឯងនេះគ្មានចេះអីក្រៅតែពីដេីរទាក់ប្រុសទេហេស៎? ទាក់ប្រុសណាយេីងមិនថាទេតែនេះមីស្រីកញ្ច្រោងឯងទាក់ប្តីយេីងវុេីយ"ថេហ្យុង លេីកដៃឆ្អុលមុខនាងដោយបំពាក់មុខខ្លាដាក់ស្រីស្រស់នោះ ថែមទាំងបានជេស្តីអោយនាងកប់ៗមាត់ដោយមិនខ្លាចរអែង រីជុងហ្គុកវិញក៏នៅស្ងៀមរោងចាំមេីលថាប្រពន្ធរបស់នាយនឹងធ្វេីអ្វីបន្តរ។
"ហេីយវាយ៉ាងម៉េចឯង? ចង់យេីងទាក់អ្នកណាជារឿងរបស់យេីង ក្មេងខ្ទេីយដូចជាឯងនេះលោកចនលេបរួចហេស៎?" ស្រីស្រស់ សៀវលីអុី ទោះបីជាត្រូវមួយកំផ្លៀងរបស់នាយតូចហេីយក្តីក៏នាងមិនខ្ចីខ្លាចដែល រឿងអីនាងត្រូវខ្លាចនោះបេីក្មេងនេះជុងហ្គុកមិនស្រឡាញ់ផង នាងជឿថាជុងហ្គុកនឹងនៅក្បែរនាង
"លេបរួចមិនរួចយេីងខ្វល់? សំខាន់ពេលនេះយេីងរមាស់ដៃចង់វៃឆ្កែអត់មាយាទនៅម្តុំនេះខ្លាំងណាស់"ថេហ្យុង ឮនាងថាអោយបែបនេះក៏ផ្ទុះកំហឹង តែក៏ខំទប់សិនព្រោះខ្លួនចង់វៃនាងសរុបម្តង
"ឯង!! អាយ៎ បងជុងមេីលវាដៀលអូនចុះ អូនមិនសុខចិត្តទេបងត្រូវតែជួយអូន ហឹុកៗ" លីអុី ក៏ស្រែកដូចកញ្ចែពេលត្រូវថេហ្យុងដៀមដាម រួចក៏ធ្វេីជាយំញិញ៉ក់ដាក់នាយក្រាស ជាហេតុអោយថេហ្យុងជ្រិញជាខ្លាំង ។
![](https://img.wattpad.com/cover/325130317-288-k363849.jpg)
YOU ARE READING
♡ლឥទ្ធិពល ភរិយាლ♡
Contoខ្ញុំនឹងបំបាក់លោកអោយចាញ់ក្រោមស្នាដៃរបស់ខ្ញុំអោយទាល់តែបាន ចនជុងហ្គុកអាទន្សាយហ្គុកឡប់។ _______________ ថ្ងៃ10/12/2022 និពន្ធដោយ: ចនម៉ាយ៉ានី