8"សាសងអូនបងអោយផ្អែមរលួយ

787 79 2
                                    

ភាគទី8"សាសងអូនបងអោយផ្អែមរលួយតែម្តង"

តាំងតែពីបានថេីបផ្តោះផ្តងគ្នាមក ទំនាក់ទំនងរវាងថេហ្យុងនឹងជុងហ្គុកក៏ប្រែជាល្អប្រសេីជាងមុនបន្តិច ជុងហ្គុកឥឡូវចូលចិត្តនិយាយញ៉ោះថេហ្យុងខ្លាំងណាស់ ហេីយជួនកាលថេហ្យុងក៏វាយនាយជាំភ្នែកបែកមាត់ក៏មានព្រោះនាយមាត់ដាចហេីយចូលចិត្តញ៉ោះខ្លួនខ្លាំងពេកទេីបជាវាយនាយ។ ជុងហ្គុកបានផ្លាស់ប្តូរពាក្យសម្តីកាលពីមុនដែលធ្លាប់តែប្រេីពាក្យ"យេីង" "ឯង" ឥឡូវក៏ប្រែមកជាប្រេីពាក្យ" បង"ឬ"ប្តី" ទៅកាន់ថេហ្យុងរហូតដែលធ្វេីអោយថេយ៍នេះអៀនហេីយមានអារម្មណ៍ថាមានអំណួតលេីនាយមួយកម្រិតទៀត។

សម្រាប់ថ្ងៃនេះជាថ្ងៃពិសេសដែលប្តីប្រពន្ធមួយគូរត្រូវទៅចូលរួមកម្មវិធីដេញថ្លៃគ្រឿងពេជ្រនៅសណ្ធាគាររបស់បងប្រុសច្បងដែលបានមកអញ្ជេីញពួកគេទាំងពីរដោយផ្ទាល់កាលពីសប្តាហ៍មុននេះ។ ក្នុងយប់នេះថេហ្យុងពិតជាស្រស់ស្អាតខ្លាំងណាស់ ហេីយជុងហ្គុកវិញក៏សង្ហាប្រៀបដូចជាទេវបុត្រដែលអាចទាញយកចិត្តស្រីៗរាប់ពាន់នាក់អោយធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាយ តែគួរអោយស្តាយនាយមានប្រពន្ធរួចហេីយ។

"យប់នេះអូនស្រស់ស្អាតខ្លាំងពេកហេីយថេយ៍" ជុងហ្គុក បានពោលសរសេីរទៅកាន់ភរិយាទាំងញញឹមពព្រាយ ប៉ុន្តែនាយក៏ជ្រួញចិញ្ចេីមបន្តិចពេលឃេីញអាវរបស់ប្រពន្ធ ចំហរទ្រូង។

"បងសរសេីរអូនពេកហេីយ បងក៏សង្ហាដូចគ្នាលោកប្តី" ថេហ្យុង សេីចលិបភ្នែកទាំងអៀន ដាក់នាយជាស្វាមីអោយមានចិត្តខ្នាញ់ចង់តែចាប់ញិក។

"អាវនេះម៉ូតយ៉ាងម៉េចទេីបបានជាចំហទ្រូងខ្លាំងម្លេះ? អូនមានអាវផ្សេងទៀតទេថេយ៍?" ជុងហ្គុក ស្រីដីទាំងមិនពេញចិត្តចំពោះអាវរបស់ថេហ្យុង ទឹកមុខរបស់នាយបង្ហាញយ៉ាងច្បាស់ថាកំពុងតែហួងហែងមិនចង់អោយនរណាម្នាក់ឃេីញសាច់ទ្រូងរបស់ថេហ្យុងបានឡេីយ ។

"អូនគ្មានទេ! តែវាជាម៉ូតដែលបងរេីសអោយអូនទេតេី ហេីយអូនក៏ពេញចិត្តអាវនេះទៀតអញ្ចឹងអូនមិនប្តូរវាចេញឡេីយជុង" ថេហ្យុង ញញឹមបន្តិចពេលដឹងថាជុងហ្គុកកំពុងតែហួងហែងខ្លួន ថេហ្យុងពាក់ឈុតបេះក៏ព្រោះចង់ទាក់ភ្នែកស្វាមីតែម្នាក់ប៉ុណ្ណោះខ្លួនមិនចង់អោយនាយសម្លឹងមេីលស្រីផ្សេងឡេីយទេីបបានជាខ្លួនប្រថុយពាក់អាវរាងសុីចសុី តាមពិតថេហ្យុងមិនសូវចូលចិត្តការតែងខ្លួនរបៀបហៃសូឬសុីចសុីស្អីនឹងប៉ុន្មានទេ។

♡ლឥទ្ធិពល ភរិយាლ♡Where stories live. Discover now