ភាគទី5" ខឹងបងហេស៎ប្រពន្ធសម្លាញ់??"
+ភូមិគ្រឹះចន
ងឺុត ឡានខ្មៅរលោងស្រិលមានស្លាកលេខត្រកូលចនដែលមានតែគ្រួសារចនប៉ុណ្ណោះមានឡានម៉ាកបែបនេះប្រេីឡានខ្មៅតម្លៃថ្លៃបានបោលមកឈប់នៅពីមុខភូមិគ្រឹះចនទាំងពេលព្រឹក។ ជុងហ្គុក៏បានចុះចេញពីឡានហេីយដេីរទៅបេីកទ្វាឡានម្ខាងទៀតដេីម្បីអញ្ជេីញប្រពន្ធកាចឆ្នាស់អោយចុះពីលេីឡាន។ក្រាក!! សម្លេងបេីកទ្វាឡានក៏បន្លឺឡេីងដោយស្នាដៃជុងហ្គុក
"ដល់ផ្ទះហេីយ ចុះឬអត់??" ជុងហ្គុក ច្រត់ដៃនឹងទ្វាឡានចោទសួដោយសម្តីក្រឺតខ្នាញ់ពេលឃេីញនាយតូចអង្គុយអោបដៃបែមុខចេញពីនាយហេីយនៅមិនស្តាប់នាយនិយាយទៀតផង។
"ថ្លង់ហេីយហេស៎បានជាយេីងសួរទៅមិនឆ្លេីយ?? បាន..."ជុងហ្គុក យកអណ្តាតទល់ថ្គាមងក់ក្បាលតិចៗទាំងទឹកមុខស្មេីរសឹមបន្ទន់ខ្លួនចូលទៅចាប់លេីកបីកំពូលប្រពន្ធជេីងល្អចេញពីក្នុងឡាន។
"អាយ៎!! អាឡប់ឆាប់លែងខ្ញុំភ្លាម លោកឯងកេីតឆ្កួតអីទៀតហេីយ ដាក់ខ្ញុំចុះភ្លាមខ្ញុំចេះដេីរខ្លួនឯងហេីយ "ថេហ្យុង បេីកមាត់ស្រែកចាចព្រមទាំងជេប្រទិចនាយញាប់មាត់ស្អេកពេលត្រូវនាយបី មិនត្រឹមតែស្រែកជេទេនៅសម្លក់មុខជុងហ្គុកដូចខ្លាកំណាចទៀត សង្ស័យតែខឹងនាយខ្លាំងហេីយទេដឹង តែគិតថាជុងហ្គុកខ្វល់ឬ? ចង់ខឹងដល់ស្លាប់ទៀតក៏នាយមិនខ្វល់ដែរប្រាប់អោយដឹងផង។
"នរណាប្រេីអោយឯងមិនឆ្លេីយតបយេីង?? ផឹប" ជុងហ្គុកធ្វេីមុខស្មេីរហេីយទម្លាក់ថេហ្យុងចុះពីលេីដៃភ្លាមៗនាំអោយថេហ្យុងត្រូវធ្លាក់ចុះទៅក្រោមយ៉ាងដំណំ។
"អួយ៎!! បែកគូទអញអស់ហេីយ ហឹុកហា៎ៗ អាប្តីហេងសយអាប្តីឆ្កួតម៉េចក៏ឯងទម្លាក់យេីងចឹងហាស៎? ដាក់ចុះអោយស្រួលបួលទៅវាថី ហា៎ៗៗ" ថេហ្យុង ក៏ចាប់ផ្តេីមពេបមាត់ហេីយស្រែកយំយកៗដូចជាក្មេង មិនត្រឹមតែប៉ុណ្ណឹងទេថេហ្យុងថែមទាំងរនៀលដេកនៅលេីដីស្រែកយំឡាំប៉ាពេញនឹងធ្វេីអោយជុងហ្គុកក្រពុលមុខនឹងនាយតូចជាខ្លាំង មេីលចរឹកចុះដូចក្មេង5ឆ្នាំ។
![](https://img.wattpad.com/cover/325130317-288-k363849.jpg)
YOU ARE READING
♡ლឥទ្ធិពល ភរិយាლ♡
Cerita Pendekខ្ញុំនឹងបំបាក់លោកអោយចាញ់ក្រោមស្នាដៃរបស់ខ្ញុំអោយទាល់តែបាន ចនជុងហ្គុកអាទន្សាយហ្គុកឡប់។ _______________ ថ្ងៃ10/12/2022 និពន្ធដោយ: ចនម៉ាយ៉ានី