ភាគទី12"អញខឹងហែងហេីយ"
+បន្ទប់អាហារ
" ជុង!! អូនអាចអង្គុយលេីកៅអីបានណា" ថេហ្យុង និយាយទៅកាន់នាយដោយសម្តីអឹមអៀន ហេីយក៏ក្រែងចិត្តនាយបន្តិចផងដែរ គិតថាខ្លួនគេប្លែកអត់? ត្រូវតែប្លែកហេីយព្រោះតាំងពីចេះយល់ចិត្តយល់ថ្លេីមត្រូវរ៉ូវគ្នាហេីយខ្លួនក៏ក្លាយទៅជាមនុស្សផ្សេង របៀបថាសុភាពៗស្លូតៗអីបែបនឹង តែកុំភ្លេចណាសត្វខ្លាកាចឆ្នាស់ដូចជាថេហ្យុងមិនមែនចេះតែស្លូតនោះទេ។
"អង្គុយលេីភ្លៅបងនឹងហេីយ មិនបាច់អង្គុយលេីកៅអីទេ បងខ្លាចអូនឈឺ" ជុងហ្គុក ញញឹមបោះសម្តីព្រួយបារម្ភទៅកាន់ភរិយាយនាំអោយនាយតូចញញឹមស្ញេញដូចផ្ការីកចឹងពេលដែលទទួលបានការមេីលថែយកចិត្តទុកដាក់ពីស្វាមី។
" តែ អូនមិនឈឺទេ អូនអាចអង្គុយបានណាជុង" ទោះជាយ៉ាងណាថេហ្យុងក៏នៅតែរឹងទទឹងចង់អង្គុយលេីកៅអីដដែល។
"បងថាមិនបានគឺមិនបានហេីយ ហា៎មាត់មកបងបញ្ចុកស៊ុបអោយអូនញាំុ" ជុងហ្គុក ដោយខ្ជិលនិយាយច្រេីនក៏បង្វែប្រធានបទចោទសួរអ្វីផ្សេងវិញ ថេហ្យុងរឹងក្បាលយ៉ាងនេះបេីនៅតែនិយាយដដែលបែបនេះទៀតច្បាស់ជាបានអង្គុយលេីកៅអីមិនខានទេ។
"អឹុម...ហិហិ" ថេហ្យុងសេីចលិបភ្នែកដាក់នាយជាស្វាមីយ៉ាងគួរអោយស្រឡាញ់ធ្វេីអោយនាយខ្នាញ់ចង់តែចាប់ក្រញិកកាត់ព្រឹកទៀតទេតេី។
ថេហ្យុងបានហាមាត់ទទួលយកទឹកស៊ុបពីកាបញ្ចុករបស់ជុងហ្គុកទាំងញញឹម នាយក្រាសមិនត្រឹមតែបញ្ចុកធម្មតាទេប៉ុន្តែកាយវិការយកចិត្តទុកដាក់របស់នាយមានទៅកាន់នាយតូចបញ្ជាក់យ៉ាងច្បាស់ថានាយពិតជាស្វាមីដ៏ល្អម្នាក់ ប៉ុន្តែទង្វេីៗល្អៗបែបនេះវាមិនមែនមានរហូតឡេីយអុីចឹងយេីងគួរតែអោបក្រសោបពេលវេលធ្វេីអ្វីមួយអោយមានតម្លៃនឹងមានអនុសាវរីដ៏ល្អបំផុតសម្រាប់ជីវិតនឹងជាមួយមនុស្សជាទីស្រឡាញ់។
"ស៊ុបនេះឆ្ងាញ់ទេ "
"ហឹុម! វាឆ្ងាញ់ខ្លាំងណាស់ បងញាំុដែលទៅជុង"
" បងមិនទាន់ញាំុទេ បងចាំអូនញាំុឆ្អែតហេីយគេងលក់សិនចាំបងមកញាំុតាមក្រោយ"
"ឡប់! អូនមិនងាយគេងទេទម្រាំអូនគេងមេឃយប់ហេីយទេដឹង? បងគួរតែញាំុអាហារពេលព្រឹកខ្លះណាជុង "
" បាទលោកប្រពន្ធ ប៉ុន្តែបងមិនទាន់ឃ្លានផងនឹង"
" អ៎រ ហេីយចុះបងមិនទៅធ្វេីការទេហេស៎?"
"ប្រហែលជាមិនទៅទេព្រោះបងមានការរវល់...." ជុងហ្គុកនិយាយមិនទាន់ចប់សម្តីផងថេហ្យុងក៏និយាយឡេីងកាត់សម្តីនាយទាំងខឹងក្រោធនាយ។
YOU ARE READING
♡ლឥទ្ធិពល ភរិយាლ♡
Historia Cortaខ្ញុំនឹងបំបាក់លោកអោយចាញ់ក្រោមស្នាដៃរបស់ខ្ញុំអោយទាល់តែបាន ចនជុងហ្គុកអាទន្សាយហ្គុកឡប់។ _______________ ថ្ងៃ10/12/2022 និពន្ធដោយ: ចនម៉ាយ៉ានី