ផ្តើមរឿង៖គោលដៅចម្បងគឺ ជុងហ្គុក វេសតុន៍

6.9K 241 15
                                    

    ទីក្រុង ញ៉ូវយ៉ក / សហរដ្ឋអាមេរិក
    ឆ្នាំ ២០២៦
    ផ្ទៃមេឃដ៏ងងឹតខ្មៅខ្មួរខ្មាញដាស់សូរសន្ធឹកសំឡេងផ្គរលាន់ឱ្យគ្រហឹមថ្ងួចថ្ងូរពាសពេញផ្ទៃដែនអាកាស ខណៈស្បៃពពករសាត់ជាជាន់ថ្នាក់បាំងបិទពន្លឺខែបបួលឱ្យគ្រាប់រលឹមស្រិចៗ ចាប់ទម្លាក់ខ្លួនចុះមកបុកទង្គិចនិងដំបូលក្បឿងភូមិគ្រឹះមួយខ្នងដែលឈរបង្អួតបង្ហាញរាងរូវយ៉ាងសង្ហានៅចំកណ្តាលទីធ្លាធំ ប្រមាណជាងកន្លះម៉ោងក្រោយភ្លៀងស្រាប់តែបង្អុរធ្លាក់ចុះមកមួយមេធំមកធ្វើឱ្យខ្យល់បក់បោកកន្ទ្រាក់វាយចំត្រចៀកបង្អួចលាន់បន្លឺប្រកូកសំឡេងប្រាំងៗទប់ស្ទើរពុំឈ្នះ។
    ក្រាក!!!
    «រឿងដែលយើងឱ្យទៅស៊ើបនោះបានការណ៍យ៉ាងណាហើយ?»
    ប្រអប់ជើងពោពេញដោយទម្ងន់អម្បាញ់មិញក៏ស្រាប់តែទច់ឈប់នៅនឹងមួយកន្លែង កែវភ្នែកខ្មៅងងឹតហើបត្របក់ភ្នែកផ្ងើយមុខសម្លឹងមើលទៅកាន់ម្ចាស់ផែនខ្នងមាំក្រាស់ដោយចង្វាក់បេះដូងក៏ចាប់ផ្តើមលោតញាប់រដឹកស្ថិតក្នុងសភាពញាប់ញ័រភិតភ័យអនេក។
    «ប៉ាធម៌!»
    «ឯងធ្វើការមិនកើតទៀតហើយមែនទេ?» ពេលស្តាប់ឮដល់ចង្វាក់សំឡេងដែលបុរសចំណាស់ម្នាក់នោះ បានសង្កត់កាន់តែខ្លាំងធ្វើឱ្យរាងតូចក្នុងវ័យ ១៧ ឆ្នាំឯណេះ ញាប់ញ័រភិតភ័យ ហៀបនិងហាមាត់ឆ្លើយទាំងស្មារតីស្ទើរតែមិនអាចនឹងនរនៅក្នុងខ្លួនឡើយ។
    «ថ្ងៃនេះខ្ញុំជាប់រវល់បម្រើការងារលក់សៀវភៅនៅឯបណ្ណាគាររួចក៏ឈានទៅមើលការខុសត្រូវជំនួសអ្នកគ្រូនៅឯបណ្ណាល័យជាតិបន្ថែមទៀត ប៉ុន្តែខ្ញុំ..»
    «រឿងធ្វេសប្រហែសឯងតែងតែបង្កឡើងរាល់លើក ឆាលី ការងារស្តួចស្តើងតូចតាចប៉ុណ្ណឹង ឯងល្ងង់ខ្លាំងណាស់មែនទេ?»
    ក្រាក!!
    ឆាលី លែងមានក្តីរំពឹងសង្ឃឹមថាមានជីវិតរស់បន្តទៅទៀតហើយ កាលបើឃើញអំពីភាពកាចសាហាវយង់ឃ្នងដែលលោកឪពុកធម៌បានបង្ហាញឡើងនិងបានមកផ្តល់មេរៀនដ៏អាក្រក់មកកាន់ខ្លួនយ៉ាងឃោឃៅសារជាថ្មីម្តងទៀត។
    «ប៉ាធម៌ខ្ញុំសូមអង្វរ!»
    «គ្មានបានការ!!»
    ផាច់!!!
    «អ្ហាយ!! ហ៊ឹកៗ..»
    «អាបំបង់បាយខំចិញ្ចឹមមករាប់ឆ្នាំចោលម្សៀតគ្មានបានប្រយោជន៍អី្វសោះ!»
    «ហ៊ឹកៗ..»
    «ទុកនៅក៏គ្មានបានការស្អីទៀតដែរ ឯងមិនសមរស់នៅទៀតទេ!»
    ក្រឹក!
    «ឈប់!» ទឹកមុខក្រហមតែតកែវភ្នែកកំណាចប្រៀបដូចជារាជសីហ៍បានសម្លឹងទៅកាន់ម្ចាស់សំឡេងដ៏មុតស្រួចក្នុងឫកពាចងកំហឹងមិនសាបរលាប។
    «ហ៊ឺៗ..បង..បងប្រុស!» ឆាលី ចាប់ផ្ដើមយំគគ្រូកខ្លាំងៗវាគើមៗទៅចាប់ឱបក្រសោបជើងស្រឡូនទាំងគូរួចបង្ហើបសំឡេងទ្រហោយំថ្ងួចថ្ងូរដោយដំណក់ទឹកសថ្លាបានហូរស្រក់ស្រោចថ្ពាល់យ៉ាងរហេមរហាម។
    «លោកគ្មានអភ័យឯកសិទ្ធមកត្រួតត្រាលើជីវិតរបស់ ឆាលី ទេ ក្មេងនេះខ្ញុំជាអ្នកទទួលយកគេមកឧបការៈដោយខ្លួនឯង ជាសំណាងដែលខ្ញុំអនុញ្ញាតឱ្យគេមកជួយមើលថែជំនួសដៃជើងការងាររបស់លោក ព្រោះគិតថាលោកជាមនុស្សចាស់ ដែលគ្មានសូម្បីតែកម្លាំងកំហែងធ្វើការអ្វីបន្តទៅទៀតបាន!»
    «កូន ថេយ៍..រៀនកុំប្រើសម្តីធំនៅនឹងមុខប៉ាទៀតបានទេ?»
    «ខ្ញុំមានសិទ្ធ ហេតុអីខ្ញុំប្រើការសម្តីរបស់ខ្ញុំមិនបាន? លោកអាងអីមកសម្អាងខ្លួនជាឪពុករបស់ខ្ញុំ ឬមួយប្រើការចងចាំគិតបានត្រឹមថាជួយចិញ្ចឹមខ្ញុំរយៈពេល ៥ ឆ្នាំមកណេះក្រោយពេលលែងលះជាមួយម៉ាក់ទៅ ខ្ញុំត្រូវតែរំឭកដល់គុណស្រ័យ ដែលលោកបានធ្វើមកលើខ្ញុំទាំងនោះដែរ?»
    «ថេយ៍..ទម្លាក់ភាពរឹងទទឹងនៅចំពោះមុខប៉ាខ្លះក៏ល្អណា!»
    «លោកប្រើកាំភ្លើងមកភ្ជង់ក្បាលក្មេងរបស់ខ្ញុំ ឱ្យខ្ញុំប្រើអារម្មណ៍ត្រជាក់មកចរចារជាមួយលោកយ៉ាងម៉េចបាន?»
    «កុំភ្លេចឱ្យសោះថាធានារ៉ាប់រង់អាយុជីវិតរបស់អាក្មេងម្នាក់នេះឋិតក្នុងកណ្តាប់ដៃរបស់ប៉ា ប៉ាយល់ដល់មុខមាត់ ថេយ៍ ទើបមិនសំឡេះវាចោលឥឡូវនេះ តែបើកូនមិនព្រមធ្វើតាមសម្តីប៉ា..ប៉ាក៏គ្មានថ្ងៃបានផ្តល់ឱកាសឱ្យវារស់រានមានជីវិតបន្តទៅទៀតដែរ!” ការគម្រាមកំហែងតែងជាអាវុធដ៏មុតស្រួចដែលបានតាមយីយាចិត្តគំនិតអ្នកកំលោះតូចឱ្យមានអារម្មណ៍មិនស្រឡះចិត្តសោះ មកទល់និងពេលនេះទៅហើយគេនៅឡើយមិនទាន់អាចបង្ក្រាបគំនិតដ៏ចាស់គំរឹលឪពុកខ្លួនបានទៀត ក្រៅពីការញុះញង់ មានល្បិចកល ហើយចូលចិត្ត អាងសិទ្ធ អាងអំណាច តើគាត់អាចជ្រើសរើសវិធីសាស្រ្តអ្វីមកនិយាយគ្នាឱ្យស្រួលស្តាប់ក្នុងនាមជាមនុស្សចាស់ប្រកាន់ច្បាប់ធម៌អាក្នុងខ្លួនខ្លះទេ។
    «លោកចង់បានអ្វី?» ជាការពិតណាស់គាត់ចង់ឮសំណួរនេះចេញពីបបូរមាត់កូនដ៏គួរឱ្យស្រឡាញ់ម្នាក់នេះជាងសម្តីណាៗទាំងអស់។
    «ថេយ៍ ត្រូវធ្វើរឿងមួយឱ្យប៉ា!» នៅពេលដែលបានជ្រាបដឹងពីរឿងដាក់សំណើរស្នើចូលមកភ្លាម អ្នកដែលឈរញ័រជើងតតាត់ខាងណេះហាក់បីដូចជាមានកំហឹងដុតឡើងដុកដាន់ពេញក្នុងខ្លួនប្រាណចង់ឆេះទាំងរស់។
    «លោកថាមកចុះ!»
    «កូនត្រូវតែប្រឡូកខ្លួនចូលវិស័យដើរម៉ូត ហើយត្រូវប្រើកេរ្តិ៍ឈ្មោះនិងទេពកោសល្យ ជំនាញ បង្រៀនឱ្យខ្លួនឯងមានសមត្ថភាពខ្ពស់ រួចហើយសឹមចាប់ផ្តួលរលំស្ថាប័នបណ្តុះបណ្តាលវិស័យដើរម៉ូតរបស់ Veston Kalida model ឱ្យក្ស័យធន់!»
    «ដើម្បីអ្វី? ក្រែងប្រាប់ហើយតើស ដើមឡើយខ្ញុំមិនចូលចិត្តវិស័យដើរម៉ូដនោះទេ ណាមួយរឿងនេះក៏វាថោកទាបណាស់ទៀត រាល់ថ្ងៃបើពឹងផ្អែកទៅលើសមត្ថភាពក្មេងៗដែលប្រពន្ធចុងរបស់លោកយកមកបណ្តុះបណ្តាលសុទ្ធតែនៅមានវ័យខ្ចីល្ហក់ទាំងអស់ ធ្វើជា Training មិនដល់រយៈពេលមួយឆ្នាំផង ក៏ចាប់រើសយកៗឱ្យមកដើរម៉ូដ នៅមានទៀត Designer ធ្វើការកំប៉ិកកំប៉ុកគ្មាន Agency ណែនាំត្រឹមត្រូវ ឈុតមើលមិនកើត ច្នៃម៉ូដមកក៏អន់ បើឱ្យខ្ញុំយកមុខមាត់របស់ខ្ញុំទៅប្រឡូសប្រឡាក់នៅក្នុងក្រុមហ៊ុនដែលវិះតែក្ស័យធន់មួយនោះ ខ្ញុំធ្វើមិនបានទេ..»
    «ត្រូវតែធ្វើឱ្យបាន..តែបើកូនធ្វើមិនបានក៏ត្រៀមធ្វើបុណ្យសពឱ្យអាក្មេងសំណព្វចិត្តម្នាក់នេះទៅ!»
    «ព្រោះតែការងារអន់ៗរបស់ប្រពន្ធចុងលោក? លោកហ៊ានបញ្ជាក្បាលខ្ញុំឱ្យទៅធ្វើរឿងខ្មៅកខ្វក់បែបនោះ?»
    «ព្រោះប៉ាសម្លឹងមើលឃើញតែ ថេយ៍ ម្នាក់ទេជាមនុស្សតែម្នាក់ដែលអាចជួសជុលប៉ះប៉ូវរឿងគ្រប់យ៉ាងទាំងអស់ដើម្បីប៉ាបាន!»
    «ហ៊ឹកៗ..បង..ខ្ញុំខ្លាចណាស់!» ទឹកឡើងដល់ច្រមុះទៅហើយបើបិទភ្នែកព្រមបណ្តោយឱ្យក្មេងម្នាក់នេះបាត់បង់ជីវិតទៅ គេច្បាស់ជាវេចស្ពាយការសោកស្តាយអស់ពេញមួយជីវិតជាមិនខានឡើយ។
    «ចុះស្ថាប័ន Veston Kalida model នោះជារបស់អ្នកណា?»
    បុរសចំណាស់ញញិមចុងមាត់រួចបែរទៅចាប់យករូបថតដាក់លើខ្នងតុមកហុចប្រគល់ឱ្យកូនប្រុសបានសម្លឹងមើល។
    «កាលីដា ជាប្អូនស្រីបង្កើតរបស់លោក វេសតុន៍ បច្ចុប្បន្នកំពុងមានសំទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងវិស័យ Model ជាពិសេសនោះក្រុុមហ៊ុនមួយនេះកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងល្បីល្បាញសាយភាយដល់ខាងក្រៅប្រទេសទៀត បើកូនអាចផ្តួលរលំក្រុមហ៊ុនមួយនេះបាន ក្រុមហ៊ុនរបស់ពួកយើងនិងឈរលើតំណែងលេខរៀងទីមួយបន្ទាប់ពីបានច្រានទម្លាក់កេរ្តិ៍ឈ្មោះរបស់ពួកគេឱ្យធ្លាក់ចុះរួចមកហើយ!»
    «ខ្ញុំមិនដឹងត្រូវធ្វើខ្លួនយ៉ាងណាទេ?» គេនិយាយព្រមទាំងសម្លឹងមុខគាត់ដោយខ្សែភ្នែកស្មុគស្មាញ។
    «ម្នាក់នេះ...ជុងហ្គុក វេសតុន៍ ជាគោលដៅដំបូងបង្អស់របស់កូន!»
    «គេជាអ្នកណា?»
    «ជាកូនប្រុសពៅរបស់ វេសតុន៍!»
    «ស្គាល់គេដើម្បីអ្វី?»
    «ត្រូវពឹងផ្អែកទៅលើការគិតរបស់កូនខ្លួនឯង!»
   
    ◎◎◎
    ថ្ងៃបន្ទាប់
    ខន់ដូ / Condo
    ទីង!!ទីង!!
    «ចាំបន្តិច ទៅហើយៗ!»
    ក្រាក!
    «សួស្តី!»
    «សួ..សួស្តី!»
    «ខ្ញុំជាអ្នកទទួលយកសំណើរប្រវិត្តរូបរបស់ Agency!»
    ហ្វេចទ័រ ដានីញ៉ែល ជាភេទទីបីក៏ពិតមែនប៉ុន្តែគេមានទេពកោសល្យនិងជំនាញបទពិសោធន៍ការងារដ៏ប៉ិនប្រសប់រយៈពេល ៣ ឆ្នាំជាងមកហើយ ធ្លាប់ជាអ្នកចាត់ការទូទៅឱ្យតារាបង្ហាញម៉ូតនៅក្នុងក្រុុមហ៊ុនលោកស្រី កាលីដា ដែរ ប៉ុន្តែដោយសារតែមានតម្រូវការច្រើនមុខងារខ្លាំងពេក ធ្វើឱ្យគេនឿយហត់ណាស់ទើបសម្រេចចិត្តដាក់ពាក្យលាឈប់ហើយប្តូរទៅដាក់ពាក្យសុំចូលធ្វើការនៅឯក្រុមហ៊ុនដើរម៉ូដគំរូរបស់ ខាសៀល វិញ។
    «ចា..ចាសអញ្ជើញ..សូមអញ្ជើញចូលមកអង្គុយលេងខាងក្នុងវិញ ងាយស្រួលជជែកគ្នាជាងណា!» រាងតូចច្រឡឹង មានរូបសម្រស់ស្រស់ស្អាតពីក្បាលដល់ចុងជើងឥតសូញសាញគំនិតយូរប្រញាប់រន្ថាន់ផ្ទួនដំណើរដើរចូលទៅរកសាឡុងអង្គុយលេងដល់ខាងក្នុងបន្ទប់ខន់ដូភ្លាមៗ។
    «សូមអញ្ជើញ!» ហ្វេចទ័រ លើកជើងទម្រកែវទឹកដើរចូលមករកភ្ញៀវចំណូលថ្មីដ៏ពិសេសរួចក៏បានដាក់វាទៅខាងលើខ្នងតុនិងអង្គុយញញិមញញែមរួសរាយណាស់តាមចរិតធម្មជាតិរបស់ខ្លួន។
    «ហិហិ..គឺថាខ្ញុំទើបតែបាន Apply information ទៅក្រុមហ៊ុនថ្មីមួយនោះកាលពីម្សិលមិញមិននឹកស្មានថាមានអ្នកមកចរចារជាមួយខ្ញុំភ្លាមៗយ៉ាងនេះនោះសោះ ថែមទាំងមិនបានប្រាប់អំពីការណាត់ចួបទៀត!»
    «ព្រោះខ្ញុំមិនចូលចិត្តការអូសបន្លាយពេលវេលាយូរ!»
    «ហិហិចាស៎..ចុះអ្នកប្រុសឈ្មោះអ្វីដែរ?»
    «ហៅខ្ញុំថា ថេយ៍ ទៅងាយស្រួលស្និទ្ធស្នាលជាង!»
    «ជា...???»
    «កូនប្រុសម្ចាស់ស្ថាប័ន!»
    «ហ្អឺ!!!» ហ្វេចទ័រ ភ្ញាក់ព្រើតរហ័សលើកដៃខ្ទប់បបូរមាត់។
    «បន្តិចទៀតគង់តែបានសហការណ៍ធ្វើការជ្រកកោនកន្លែងតែមួយជាមួយគ្នាទេ ដូច្នេះរៀនទម្លាប់ហៅឱ្យហើយទៅ!!»
    «ខ្ញុំខ្លាចចិត្តណាស់!»
    «ខ្ញុំថាមិនអី្វទេណា!»
    «ចាសខ្ញុំនិងរៀនទម្លាប់ហៅ!»
    «ខ្ញុំត្រូវការអ្នកឆ្នៃម៉ូដល្អៗមកបន្ថែមម្នាក់ទៀត ហ្វេចទ័រ ប្រហែលជាធ្លាប់មានទំនាក់ទំនងការងារជាមួយហើយត្រូវទេ?»
    «ចាសនាងខ្ញុំស្គាល់ដែរ ប៉ុន្តែគេនៅជាប់កុងត្រាជាមួយក្រុមហ៊ុនលោកស្រី កាលីដា នៅសល់មួយសប្តាហ៍ទៀត ទើប Clear គ្នាចប់រួចរាល់ ប៉ុន្តែកុំបារម្ភអីណាខ្ញុំធានាជូនថាស្នាដៃរបស់គេពិតជាពិសេសណាស់ មិនធ្វើឱ្យ ថេយ៍ ខកបំណងនោះទេ!»
    «ខ្ញុំមិនធ្លាប់ធ្វើជាតារាបង្ហាញម៉ូដទេ!» ហ្វេចទ័រ លើកចិញ្ចើមឡើងងឿងឆ្ងល់អស់មួយទំហឹង បើគេមិនធ្លាប់ធ្វើជាតារាបង្ហាញម៉ូដសហការណ៍ការងារជាមួយគ្នាយ៉ាងម៉េចនិងបានទៅ? គិតហើយគេក៏ងើបមុខសម្លឹងមើលផ្ទៃមុខរាងតូចច្រឡឹងដោយខ្សែភ្នែកបង្កប់ចម្ងល់។
    «ហើយចុះ..ថេយ៍ បម្រុងគិតយ៉ាងណា?»
    «ខ្ញុំត្រូវពឹងលើសមត្ថភាពរបស់ខ្លួនឯង ៥០% ហើយត្រូវការឱ្យ ហ្វេចទ័រ ជួយណែនាំខ្ញុំ ៥០% បន្ថែមដែរ!»
    «មិនធ្លាប់ដើរម៉ូដសោះមែនទេ?»
    «ពិតណាស់!»
    «ខ្ញុំច្បាស់ជាធ្វើឱ្យបានល្អ..ជំហ៊ានដំបូង..ខ្ញុំនិងណែនាំក្លឹបបង្រៀនដើរម៉ូដមួយកន្លែងដល់ ថេយ៍ បន្ទាប់មកពួកយើងក៏សិក្សាអំពីជំនាញវិស័យមួយនេះឱ្យបានច្រើនយូរៗទៅច្បាស់ជាអាចចាប់បានហើយ..កុំបារម្ភអី ទុកចិត្តលើខ្ញុំចុះ!»
    «ហ្អឹម!»
   
    មួយសប្តាហ៍បន្ទាប់
    ហ្វេចទ័រ ចាត់ចែងការងារនិងតួនាទី សម្រាប់ដៃគូការងារថ្មីថ្មោងបានយ៉ាងហ្មត់ចត់ ការងារថ្ងៃដំបូងដែលគេបានធ្វើនោះគឺការឃោសនាអំពីកេរ្តិ៍ឈ្មោះនៃត្រួយពន្លកថ្មីក្នុងវិថីតារាបង្ហាញម៉ូដវ័យក្មេងក្នុងគណនីយ Instagram របស់ខ្លួនដោយផ្ទាល់។
    ថេយ៉ុង ខាសៀល ជាតារាវ័យក្មេងជាងគេ បើធៀបនិងការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០២៦។
    ថេយ៉ុង ខាសៀល មានវ័យ ២០ ឆ្នាំគត់ ដែលមានរូបសម្បិត្តដ៏ស្រស់ស្អាត អំណោយផលពីធម្មជាតិ មានកម្ពស់ខ្ពស់ល្មម ១.៧៦ សង់ទីម៉ែត្រ ស្បែកដងខ្លួន សម្បុរពណ៌ទឹកឃ្មុំ និងចង្កេះតូចអង្ក្រង ត្រគាកមូលណែនក្លំ អមទៅដោយ មុខមាត់ស្អាតឥតទាស់ ច្រមុះស្រួចខ្ពស់ បបូរមាត់ក្លែបក្រូច កែវភ្នែកមុតស្រួច សិចស៊ី ទាក់ទាញ ថែមទាំងបានបញ្ចប់ឆ្នាំសិក្សានៅឯបរទេសឆ្នាំចុងក្រោយជំនាញ Fashion Designer ទៀតផង។ ការបង្ហាញខ្លួនជាលើកដំបូងរបស់គេ តាមរយៈការប្រម៉ូតស្លាកយីហោស្បែកកែង ដែលធ្វើឱ្យអ្នកនិយមតាមដានក្នុងប្រព័ន្ធផ្សព្វផ្សាយ Internet មានការចាប់អារម្មណ៍ជាច្រើននាក់ផងដែរ។ 
    «ថេយ៍..ថេយ៍..មាន..មានការគោរពអញ្ជើញ ថេយ៍ ឱ្យទៅចូលរួមក្នុងកម្មវិធីសម្ភោធ ខ្សែ.កពេជ្រហើយណា!» ហ្វេចទ័រ ណែនាំការងារដល់ ថេយ៉ុង យ៉ាងឆាប់រហ័ស ខណៈរាងតូចខាងណោះក៏ទទួលបានការគោរពអញ្ជើញសម្រុកឱ្យចូលរួមកម្មវិធីផ្សេងៗទៀតដែរ។
    «ស្អែកនេះ ខ្ញុំត្រៀមឈុតស្អាតៗសម្រាប់ ថេយ៍ ឱកាសល្អបែបនេះទៅកុំឱ្យខកខានឱ្យសោះណា ព្រោះថាវង្សត្រកូល វេសតុន៍ ក៏បានទៅចូលរួមដែរ!» ថេយ៉ុង ឮហើយញញិមចុងមាត់ រួចងាកទៅនិយាយនិង ហ្វេចទ័រ ដោយខ្សែភ្នែកមុតស្រួច។
    «ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ!»
    «ប៉ុន្តែ!» ហ្វេចទ័រ ដើរសំដៅចូលទៅចាប់ក្រសោបប្រអប់ដៃក្តៅគគុកមកកាន់យ៉ាងជាប់ណែន។
    «ខ្ញុំស្គាល់អត្តចរិត ជុងហ្គុក វេសតុន៍ ច្បាស់ណាស់ កំពូលបុរសព្រាននារីដូចជាគេបើចង់ចូលក្បែរមានតែរឿងមិនល្អកើតឡើងនោះទេ ជៀសបានក៏ជៀស តែបើជៀសមិនបាន ថេយ៍ ក៏ត្រូវតែចាប់គេឱ្យជាប់ ចង់ចូលទៅចាប់យកផលប្រយោជន៍ពីគេត្រូវតែចេះមានល្បិចកលខ្ពស់ ព្រោះគេនោះមិនងាយព្រលែងជីវិតនរណាដែលបានក្បត់គេ ឱ្យរួចផុតរបូតពីកណ្តាប់ដៃងាយៗនោះទេ!»
    «ខ្ញុំអរគុណ ហ្វេចទ័រ ណាស់ដែលបានណែនាំផ្តល់ដំបូន្មាន ប៉ុន្តែគេនោះជាគោលដៅដ៏សំខាន់របស់ខ្ញុំ ខ្ញុំមិនខ្វល់ថាគេចង់បានបែបណា ឬផ្តល់មេរៀនមកឱ្យខ្ញុំវិញបែបណានោះទេ ខ្ញុំមិនខ្វល់ឡើយ!»
    «ថេយ៍!!!»
    «ហ្វេចទ័រ ទុកចិត្តខ្ញុំចុះ បើភ្លាត់..ក៏សូមឱ្យភ្លាត់ក្រោយពេលដែលខ្ញុំបានផ្តួលរលំក្រុមហ៊ុនមួយនោះចោលឱ្យបានសម្រេចសិនដែរ!»
    ក្រាក!!
    «សួស្តី!» ជេស ! ជេស ជាមិត្តជិតស្និទ្ធរបស់ ហ្វេចទ័រ។
    «មកហើយអ្ហេះ? មកជួយគិតគ្នាបន្តិចមក!»
    «ទើបតែស៊ីញ្ញេផ្តាច់កុងត្រាជាមួយក្រុមហ៊ុននោះរួចរញ៉េរញ៉ៃណាស់ ឥឡូវកំពុងមានបញ្ហារឿងក្មេងស្រីមានផ្ទៃពោះ មិនដឹងថាទៅខុសខ្លួនខុសប្រាណជាមួយបុរសណាទេ ទម្រាំតែគេព្រមចេញលិខិតអនុញ្ញាតឱ្យរង់ចាំជាងមួយម៉ោងកន្លះ!» ជេស ពោលពាក្យបណ្តើររអ៊ូរទាំបណ្តើររៀបរាប់ក្នុងទឹកមុខនឿយហត់ព្រមទាំងបង្ហាញអាកប្បកិរិយាមិនសូវល្អទៀត។
    «បើមានបញ្ហាល្អហើយ កំពុងតែនឹកក្តៅចិត្តរឿងកាត់ប្រាក់ខែយើងមួយខែផង..ឥឡូវមានរឿងធំអ៊ីចឹងកើតឡើង មហាជនជេរដៀល CEO ច្បាស់ណាស់ ខ្វះការអប់រំ ប្រព័ន្ធអប់រំខ្សោយ មើលថែក្មេងក្មាងមិនបានល្អ!»
    «ឥឡូវឈប់និយាយរឿងហ្នឹងទៅ..ចូលដល់សាច់ការណ៍របស់ពួកយើងវិញ!» ជេស រហ័សបង្វែរប្រធានបទ សន្សឹមៗដើរចូលទៅឈរនៅចំពោះមុខពួកគេទាំងពីរនាក់។
    «ថេយ៍ នេះគឺ ជេស..ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏លំដាប់ប្រចាំប្រទេសយើងនេះមានបទពិសោធន៍ការងារមកជាង ៣ ឆ្នាំហើយ!»
    «សួស្តី! ជេស..ខ្ញុំ គឺ ថេយ៉ុង ខាសៀល!»
    «សួ..សួស្តី..» ជេស និយាយញ័របបូរមាត់ចំប្រប់ព្រោះចាប់អារម្មណ៍ដឹងភ្លាមថា ថេយ៉ុង គឺជាកូនប្រុសម្ចាស់ស្ថាប័នក្រុមហ៊ុនម៉ូដគំរូ។
    «គេងាយស្រួលរួមការងារជាមួយណាស់ ថេយ៍ កុំបារម្ភអី មានអ្វីចង់ពឹងពាក់គឺអាចមកនិយាយគ្នាបានណា ចំណែកឯឯងណា ជេស ត្រូវធ្វើជាច្នៃម៉ូដសម្លៀកបំពាក់សម្រាប់តែ ថេយ៉ុង ម្នាក់គឺគ្រប់គ្រាន់ហើយព្រោះប្រាក់ខែរបស់ឯងបានថ្លៃជាងក្រុមហ៊ុនសម្បូររឿងអាស្រូវនោះ ២ ដងទៅទៀត!» ហ្វេចទ័រ បរិយាយចប់ធ្វើឱ្យ ជេស អររំភើបព្រួចក្នុងចិត្តស្ទើរតែឈរមិនជាប់មួយកន្លែងទៅហើយ។
    «បានខ្ញុំនិងខិតខំប្រឹងប្រែងឱ្យបានអស់ពីលទ្ធភាពទុកចិត្តចុះ!»
    «ថេយ៍ ប្រញាប់ប្រញាល់ទៅរៀបចំខ្លួនទៅ ខ្ញុំនាំ ថេយ៍ ទៅហាត់ដើរម៉ូដ រសៀលបន្តិចពួកយើងក៏ទៅទទួលសេវាកម្មថែទាំស្បែកនៅឯគ្លីនីករបស់មិត្តភក្តិខ្ញុំ ចំណែកឯរឿងលាក់ប្រវិត្តរូបរបស់ ថេយ៍ ខ្ញុំនិងព្យាយាមធ្វើវាឱ្យបានល្អ សូម្បីតែ ជេស ឯងក៏ត្រូវតែបិទមាត់ឱ្យជិតដែរ ចាប់ពីថ្ងៃនេះទៅឯងត្រូវហៅ ថេយ៍ ថា ថេយ៉ុង មីរ៉ាន់ដា!»
    «ហេតុអ្វីទៅ?» ហ្វេចទ័រ ដកខ្សែភ្នែកចេញពីផ្ទៃមុខ ថេយ៉ុង សឹមងាកទៅឆ្លើយតបនិងសម្តី ជេស។
    «ព្រោះ ថេយ៍ ត្រូវការប្រើប្រាស់ ជុងហ្គុក វេសតុន៍ ជានុយសន្ទូចសម្រាប់ឆ្មក់យកឱកាសផ្តួលរលំក្រុមហ៊ុនស្ថាប័នលោកស្រី កាលីដា!»
    «យល់ហើយ!» ជេស ងក់ក្បាលញាប់ស្អេក ក្រឡេកទៅសម្លឹងផែនខ្នងតូចស្រឡូនស្រឡៅ ទើបដឹងថារាងកាយរបស់ ថេយ៉ុង ស្អាតលេចធ្លោខ្លាំងណាស់ ម្យ៉ាងវិញទៀតមនុស្សប្រុសដូចជា ជុងហ្គុក វេសតុន៍ ឯណោះចូលចិត្តភ្លក្សតែរបស់ថ្មីថ្មោងផង ជឿជាក់ថានាយងប់ងល់ដកចិត្តមិនរួចនោះទេ។
   
   
   
   
   
   

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now