ភាគទី១៧៖ប្រុសលើកបាយឱ្យដល់បន្ទប់ឆ្ងាញ់ណាស់មែនទេ?

1.1K 69 3
                                    

    ក្រឹក!!
    ព្រូស!!
    «អ្ហាយ..ហ៊ឹកៗ..បង..អូនឈឺណាស់!» ថេយ៉ុង កញ្ជ្រោលស្រែកយំទ្រហ៊ោស្ទើរតែបែកបំពង់កងើបទៅសម្លឹងមើលផ្ទៃមុខបុរសមានកែវភ្នែកត្រជាក់ស្រេងជាមួយសេចក្តីឈឺចាប់វេទនាត្រង់មុខរបួសដែលកំពុងតែហូរបុកលំហូរឈាមជ្រាបចេញមកប្រតាកពេញដើមដៃខាងឆ្វេងនោះ។
    ជុងហ្គុក ញញិមចុងមាត់នៅពេលមើលឃើញពីភាពរំអួយទាំងដែលការពិត ថេយ៉ុង កំពុងឈឺពិតមែន គេមិនបានសំដែង មិនបានយំលេងៗ តែគេយំមែនទេន យំដោយសារតែអារម្មណ៍ឈឺជ្រួលច្រាល ឈឺទាំងចិត្ត ឈឺទាំងកាយរកពាក្យអ្វីមកបរិយាយមិនត្រូវឡើយ។
   «រំអួយ..ពេលចេញរកស៊ីម្តេចមិនស្រែកថាឈឺផងទៅ?»
   «ជុងហ្គុក..?» ថេយ៉ុង ងើយសម្លឹងមុខនាយតាមដោយអារម្មណ៍ហួសចិត្ត។ ជុងហ្គុក សើចចម្អកមុននឹងបន្ទន់ជង្គង់ចុះលូកដៃទៅចាប់ច្របាច់ចង្ការាងតូចក្តោបយ៉ាងណែនរួចផ្ងើយឡើងឱ្យខ្ពស់បន្តិច។
   «ចង់ដឹងណាស់ថាមានអ្វីអស្ចារ្យខ្លាំងប៉ុណ្ណាទៅ? ទើបបងប្អូនប្រុសយើងឆ្លេឆ្លាងតាមការពារដល់ថ្នាក់នេះ?» គេមិនត្រឹមតែនិយាយធម្មតាទេ នៅចាប់ច្របាច់ចង្កា ថេយ៉ុង បន្ថែមកម្លាំងដៃក្តាប់សឹងតែបាក់ឆ្អឹងថ្គាមទៀត។
   «ជុងហ្គុក អូនឈឺណាស់!» ថេយ៉ុង លើកដៃម្ខាងទទះលើ.កដៃនាយទឹកភ្នែកហូរស្រក់ៗ ព្រោះអារម្មណ៍ឈឺចុកចាប់អលឯកវេទនាក្នុងទ្រូងខ្លាំងពេក។
   «ឬមួយដើរដេកជាមួយកូនប្រុសគ្រួសារវេសតុន៍អស់មួយត្រកូលទៅហើយ?»
   ផាច់!!!!
   ជុងហ្គុក លូកអណ្តាតកលទល់ថ្ពាល់ដោយទឹកមុខឈ្លើយផុតលេខក្រឡេកមកសម្លឹងមើលផ្ទៃមុខអ្នកដែលហ៊ានលើកដៃទះកំផ្លៀងខ្លួនមិនញញើតញញើមតាមរយៈកែវភ្នែកក្តៅឆួលប្រៀបដូចជាភ្លើង។
   «បើកាលដែលអូនលះបង់ពេលវេលាដើម្បីមកមើលថែបងវាក្លាយទៅជាការគិតស្អុយគម្រក់បែបនេះអូនមិនគួរបកក្រោយវិលត្រលប់មកជាន់ផ្ទះនេះតាំងតែពីដំបូង ហ៊ឹកៗ..ក្នុងកែវភ្នែកបង អូនគ្មានតម្លៃអ្វីសោះតើមែនទេ? នៅក្នុងដួងចិត្តបងអូនថោកទាបជាងសម្រាមទៀតតើមែនទេ? ហេតុអីក៏បង..អាចគិត..ថាអូនធ្វើរឿងអបលក្ខណ៍បែបនោះទៅរួចទាំងដែលការឆ្លងកាត់រឿងនៅលើគ្រែអូនអាចបិទភ្នែកធ្វើទៅបានជាមួយបងតែម្នាក់គត់ប៉ុណ្ណោះ!» ថេយ៉ុង រៀបរាប់ទាំងក្នុងដើមទ្រូងចុកអួលណែន ពេលដឹងថាបុរសដែលខ្លួនស្រលាញ់អស់ពីកម្លាំងកាយចិត្តបោះសម្តីមើលងាយមើលថោកកិត្តិយសគេដល់ថ្នាក់នេះ។
   «ឈប់និយាយផ្តេសផ្តាស់ទៅ យើងសន្លប់មិនដឹងរឿងផង សូម្បីតែមុខមាត់នេះធ្លាប់ដេកជាមួយយើង ប៉ុន្មានដង ប៉ុន្មានសិច យើងមិនទាំងដឹងរឿងអ្វីផង!» ជុងហ្គុក និយាយក្នុងទឹកមុខជឿជាក់យ៉ាងខ្លាំងថាគេមិនបានស្គាល់ ថេយ៉ុង ឬធ្លាប់ដេកជាមួយ ថេយ៉ុង ពីមុនមកនោះទេ អ្វីដែលគេអាចដឹង អាចស្គាល់ ថេយ៉ុង បាន គឺនៅថ្ងៃនេះ ថ្ងៃដែលគេភ្ញាក់ដឹងខ្លួនឡើងមក មិនមែនរឿងពីមុន រឿងអតីតកាលគេចាំអី្វមិនបានទាំងអស់។
   «បងអាចនឹងមិនចាំរឿងចាស់ៗបាន តែបងគ្មានសិទ្ធមកមើលងាយមនុស្សដែលបងធ្លាប់ពោលពាក្យថាស្រលាញ់ពេញៗមាត់នោះទេ ព្រោះអូនតែងតែសង្ឃឹមថាថ្ងៃណាមួយបងនិងអាចចងចាំរឿងរ៉ាវគ្រប់យ៉ាងរវាងពួកយើងទាំងពីរនាក់បាន មិនថាយូរឬឆាប់ នៅពេលណាដែលបងអាចដឹងថា អូនជាមនុស្សដែលបងលង់ស្រលាញ់ខ្លាំងបំផុតនោះ នៅពេលនោះហើយដែលអូនអាចបញ្ចេញរាល់ការឈឺចាប់ទំហំនៃសេចក្តីស្រលាញ់ដែលអូនមានចំពោះបងគឺជ្រាបចេញពីចិត្តក្នុងបេះដូងមួយនេះយ៉ាងពិតប្រាកដ!» ជុងហ្គុក ចាប់ផ្ដើមផ្ទុះសំណើច ឮសូរពាក្យសម្តី ថេយ៉ុង ខំនិយាយរៀបរាប់ គេកាន់តែចង់សើចឱ្យរហែកបបូរមាត់ចោលម្តងៗទេ។
   «ហ៊ឹះ..ហាស់ៗ..ហា? ក្តីស្រលាញ់? ន៎ែយើងសូមប្រាប់ឱ្យដឹងផងទៅចុះមនុស្សដូចជាយើងនេះមិនដែលចេះស្រលាញ់នរណាស្រាប់ហើយមានលុយជួលក្បាលសោភិនីឬអាក្មេងប្រុសលក់ខ្លួនមួយតឹកៗមកដេកជាមួយ ស៊ីចុកឆ្អែតហុចលុយឱ្យរួចគឺចប់ មិនដែលចេះស្រលាញ់ ឬយកអ្នកណាឱ្យមកជាប់ដៃជាប់ជើងនោះទេ មុខមាត់ដូចជាអាក្អូនឯងនេះ ស្អាតណាស់ រាងរូវក៏បាន មុខមាត់ក៏សិចស៊ី មិនដឹងថាថ្ងៃណាដែលយើងស្រវឹង មិនសូវដឹងរឿងនោះ យើងបានធ្វើអ្វីខ្លះទេ ចាំមិនបាន មិនដឹង នៅមិនទាន់គិតឃើញទៀត ថាបានកក់សណ្ឋាគារមួយណា? អរប្រហែលជាហៅមកវៃសិចស្រួលៗក្នុងឡាន ចៃដន្យស្រវឹងខ្លាំងច្រឡំនាំមកជាមួយដល់ផ្ទះ ទើបអ្នកផ្ទះយល់ច្រឡំថាជាសង្សានឹងគ្នាទៅ..កុំយំអីណា? យើងអាណិតហើយក៏សង្វេគខ្លាំងណាស់ដែរ ម៉ោះ..ចាំយើងស៊ីញ្ញាសេកឱ្យហើយក៏ទៅបើកលុយចាយចុះកុំភ្លេចទុកលេខទូរស័ព្ទឱ្យមួយផងថ្ងៃណាអារម្មណ៍មិនល្អចាំហៅមកដេកជាមួយ បើស្រួលខ្លាំងដំឡើងធីបឱ្យតាមហ្នឹង!» ថេយ៉ុង ស្រាលខ្លួនស្ញើកពេលឮសម្តីនាយបរិយាយចប់ គេពិតជាមិនចាំស្អីបានពិតមែន ដល់ថ្នាក់គេបោះពាក្យ បោះសម្តីមកបែបនេះទៅហើយ កុំថាឡើយសំរាម សូម្បីតែលាមក តម្លៃខ្លួនរបស់គេមិនស្មើភាពកខ្វក់អស់ទាំងនោះផង គិតចប់ទឹកភ្នែកហូរចុះមកច្រោកៗ ដាបរហាម កែវភ្នែកចាប់ផ្តើមក្តៅឈឺចុកផ្សារឆៀបៗជាថ្មីម្តងទៀត បើគេអាចស្លាប់ក៏ស្លាប់ដោយសារតែប្រុសម្នាក់នេះ បើគេចួបការសប្បាយក៏ដោយសារតែប្រុសម្នាក់នេះ បើគេអាចយំបានច្រើនខ្លាំងប៉ុណ្ណាក៏ដោយសារតែប្រុសម្នាក់នេះដូចគ្នាដែរ។
   «ដំបូងៗអ៊ីចឹងយក..មួយលានបានហើយ..ចាំលើកក្រោយចួបគ្នាទៀតចាំយកច្រើនជាងនេះ!» ជុងហ្គុក គ្រវែងសេកលុយបោះចោលកណ្តាលមុខ ថេយ៉ុង មិនខ្វល់ពីដំណក់ទឹកភ្នែកដែលកំពុងហូរស្រក់យំស្ទើរតែលិចផែនដីមួយនេះទៅហើយទេឫកពារបស់នាយទ្រគោះបោះបោកលែងថ្នាក់ថ្នម លែងសរសើរថាគេស្អាត លែងឱបរឹត លែងថើបគេ លែងអង្អែលក្បាលគេ ពេលគេយំ លែងឈរនៅខាងគេ ពេលគេធ្វើខុសទៀតហើយ។
    ថេយ៉ុង រហ័សលើកខ្នងដៃជូតទឹកភ្នែកចេញស្អាតម្តងទៀត ខួរក្បាលស្រាប់តែនឹកឃើញដល់សម្តីប៉ុន្មានប្រយោគដែលខ្លួនធ្លាប់បាននិយាយ÷
   "បើទោះបីជាពេលនេះខ្ញុំមិនអាចបញ្ជាក់ពីអ្វីបានច្រើន ប៉ុន្តែខ្ញុំសុំឱកាសជាលើកចុងក្រោយពីលោកស្រីផងទៅចុះ ខ្ញុំសន្យាថានឹងនៅមើលថែ ជុងហ្គុក រហូតដល់គេអាចជាសះស្បើយ បើទោះបីជាខ្ញុំត្រូវទទួលបានលទ្ធផលយ៉ាងណាក៏ដោយ ខ្ញុំពេញចិត្តរ៉ាប់រង់វាដោយសេចក្តីស្មោះត្រង់របស់ខ្ញុំចំពោះគេខ្លាំងបំផុតដែរ!"
   «មិនអីទេ..អូនឃើញសម្ភារៈប្រើប្រាស់របស់បងអស់មួយចំនួនដែរ ចាំអូនយកលុយនេះទៅទិញសម្លៀកបំពាក់និងរបស់របរថ្មីៗទុកឱ្យបងប្រើប្រាស់ទៀតទៅចុះ សល់ប៉ុន្មានអូនទុកចំណូលចំណាយរឿងទិញមុខម្ហូបនិងថ្នាំមកព្យាបាលបន្ថែមឱ្យបង!»
    «.......» ជុងហ្គុក លែងហាមាត់និយាយវាស្មើនឹងគេអស់ពាក្យដែលត្រូវនិយាយទៀតហើយស្អីគេជេរដៀលត្មិះមើលងាយជ្រះឆ្អេះប៉ុណ្ណឹងទៅហើយនៅគិតគូររឿងផ្ទាល់ខ្លួនរបស់គេទៀត មនុស្សខួរក្បាលដាក់អី្វចូល? ខួរថ្ម ឬខួរមួយដែលមិនចេះឈឺ? ថេយ៉ុង ប្រឹងតាំងជំហរក្រោកឈរឡើងមើលទៅដៃរបស់គេចុះជាប់កំណកឈាមមានរបួសដាចសាច់ធំណាស់ តែគេមិនបានខ្វល់ពីវាទេ ទោះបីជាឈឺខ្លាំងដល់ថ្នាក់លើកដៃស្ទើរតែមិនរួចក៏ដោយ។ រាងតូចបោះជំហ៊ានដើរចេញពីបន្ទប់នេះទៅប្រញាប់ទាញទ្វារបិទជិតស្លុប រួចរហ័សលើកដៃខ្ទប់លើបបូរមាត់សម្រូតជង្គង់ចុះទួញយំអស់ៗពីខ្លួន យំទាល់តែញ័រខ្លួនតតាត់ ដៃម្ខាងខ្ទប់មាត់ ដៃម្ខាងក្បាប់ក្តាប់ណែនលើកគក់ដើមទ្រូងលាន់ដុកៗ វាចុកហើយណែន ឈឺណាស់ ពិបាកណាស់ ពិបាកទាំងការដកដង្ហើម ទ្រាំសំងំក្នុងការរស់នៅ នៅក្នុងបរិយាកាសទាំងអស់នេះខ្លាំងណាស់។
   «ថេយ៍!!» រាងតូចរហ័សលើកដៃជូតទឹកភ្នែកចេញលឿនជាបន្ទាន់ ខាំបបូរមាត់ក្រឡេកទៅសម្លឹងមើលម្ចាស់សំនៀងដោយកែវភ្នែកជូរចត់។
   «បងថ្លៃ!» ថេយ៉ុង ឧទានទៅកាន់ ណាមជុន ដោយសំឡេងញ័រក្រអួន។
   «បើទ្រាំមិនបានដោះដៃចេញទៅកុំនៅឱ្យឈឺជាងនេះទៀតអីណា!»
   «អត់ទេបង..ហ៊ឹកៗ..ខ្ញុំទ្រាំបាន..មិនអីទេ!» ថេយ៉ុង ប្រកែកតវ៉ាថាមិនអីទេ សឹងតែគ្រប់បញ្ហា ណាមជុន ឃើញគេរង់ការប៉ះទង្គិចរឿងឈឺចាប់ដោយសារតែប្អូនប្រុសរបស់ខ្លួនខ្លាំងពេក ទើបចេះតែឈឺចិត្តស្អិតទ្រូងជំនួស។
    «ដៃ ថេយ៍ មានរបួសហើយទៅលាងរបួសចេញសិនទៅចំហមុខរបួសយូរប្រយ័ត្នមេរោគចូល!»
    «ចាំខ្ញុំធ្វើវាដោយខ្លួនឯងអរគុណបងថ្លៃច្រើនហើយដែលបារម្ភ!» ថេយ៉ុង ប្រឹងញញិមក្រោកឡើងដើរចេញទៅលាងរបួសដោយខ្លួនឯងទាំងសភាពពិបាកមើល ណាមជុន ឯខាងណេះឈរស្ងៀម តាមសម្លឹងមើលផែនខ្នងរាងតូចដោយទឹកមុខមិនអស់ចិត្ត។
   «រឿងអាក្រក់ៗបែបនេះពេលណាទើបបញ្ចប់ទៅ?» នាយកំលោះគ្រវីក្បាលមិនដឹងថាថ្ងៃណាទើបអាចសុខសាន្តបានទេគេសែនពិបាកក្នុងចិត្តណាស់។

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now