@មន្ទីពេទ្យ
ស្ថានភាពរឹតតែច្របូកច្របស់នៅពេលមកដល់មន្ទីពេទ្យភ្លាមៗ ជុងហ្គុក ត្រូវបានគេបញ្ចូនទៅក្នុងបន្ទប់សម្រាកព្យាបាលសង្គ្រោះបន្ទាន់ ICU យ៉ាងឆាប់រហ័ស ដុកទ័រដ៏ជំនាញបានបង្ហាញខ្លួនឡើង ស្របពេលការវះកាត់យកគ្រាប់កាំភ្លើងចេញ ត្រូវបានបម្រើការងារទៅតាមតួនាទីយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត។ គ្រប់គ្នាបានត្រឹមឆ្លេឆ្លាគ្មាននរណាម្នាក់អាចដកដង្ហើមបានស្រួលចិត្តទេសមាជិកគ្រួសារទាំងអស់សុទ្ធតែមានអារម្មណ៍តានតឹងរៀងៗខ្លួនក្នុងខួរក្បាលវិលវល់គិតអី្វក៏មិនចេញបេះដូងលោតញាប់ ភ័យផង បារម្ភផង ដំណាលនឹងទឹកមុខតក់ស្លុតដដែលម្តងហើយម្តងទៀត រយៈពេលនៃការព្យាបាលកាន់តែកន្លងផុតទៅពីរមួយម៉ោងទៅមួយម៉ោង ឥតមានពេលស្រាកស្រាន្ត ការវះកាត់លើកនេះ អាចផ្តល់ផលយ៉ាប់យឺនគ្រាន់បើដោយសារតែជម្រៅគ្រាប់ចូលទៅយ៉ាងជ្រៅសំណាងហើយដែលមិនទម្លុះដល់ជម្រៅបេះដូង ធ្វើឱ្យអ្នកជំងឺអាចនៅសេសសល់ដង្ហើមបានខ្លះ កាលបើក្បាលក៏ត្រូវរង់ការប៉ះទង្គិចនិងការបោកផ្ទប់ជាខ្លាំងដូចគ្នាបន្ថែមដែរ។
«ជុងហ្គុក កូនប្រុសម៉ាក់!» លោកស្រី ព្រីភៀរ៍ បន្លឺហៅឈ្មោះ ជុងហ្គុក យំស្រែកទាំងអាការៈស្ទើរសន្លប់ម្តងៗ ខណៈ ជីន ក៏បានជួយនិយាយលួងលោមចិត្តថ្លើមគាត់ឱ្យតាំងស្មារតីឡើងទាំងអារម្មណ៍មិនសូវស្រួល មិនចាញ់ដួងចិត្តម្តាយដែលបារម្ភពីប្អូនប្រុសដែរ ប៉ុន្តែគេព្យាយាមខាំមាត់សង្កត់ចិត្តបើទោះបីជាពិបាកយ៉ាងណាក៏ត្រូវតែរឹងប៉ឹងខ្លាំងក្នុងស្ថានភាពបែបនេះឱ្យបានយ៉ាងល្អបំផុតដែរ។ កន្លងផុតទៅអស់រយៈពេលបានជិតមួយម៉ោងក្រោយមកលោកដុកទ័រធំស្រាប់តែបើកទ្វារដើរចេញមកតាមទៅដោយទឹកមុខពោពេញទៅដោយភាពហត់នឿយអនេក គ្រប់គ្នាស្ទុះស្ទារឈរឡើងសម្លឹងមុខគាត់ពេញប្រៀបដោយភាពភិតភ័យតក់ស្លុតដដែល។
«លោកដុកទ័រប្អូនប្រុសរបស់ខ្ញុំយ៉ាងម៉េចទៅហើយ?» ណាមជុន ស្ទុះស្ទារសួរមុនគេដោយសារតែគេបារម្ភស្ទើរផុតដង្ហើមម្តងៗទៅហើយ។
«អ្នកជំងឺឆ្លងផុតដំណាក់កាលគ្រោះថ្នាក់ហើយ ប៉ុន្តែត្រូវរង់ចាំរយៈពេលយូរទម្រាំគេអាចដឹងខ្លួន ដោយសារតែខួរក្បាលរបស់គេមានការប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងណាស់ ម្យ៉ាងវិញទៀតអ្នកជំងឺអាចប្រឈមមុខនឹងការបាត់បង់ការចងចាំក្នុងរយៈពេលយូរដូចគ្នាព្រោះការពិនិត្យមើលអាការៈរបស់គេសរសៃឈាមក្នុងប្រព័ន្ធប្រសាទសឹងតែមិនមានដំណើរការល្អប្រក្រតីក្នុងមធ្យោបាយណាមួយឡើយ ដូច្នេះហើយត្រូវតែទទួលយកការព្យាបាលត្រួតពិនិត្យមើលថែពីក្រុមគ្រូពេទ្យយ៉ាងដិតដល់ខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន!» ជីមីន ខាងណេះគ្រាន់តែស្តាប់សម្តីដុកទ័រចប់ស្រាប់តែស្ទុះងាកកញ្ជ្រោលទៅចាប់កដៃ ថេយ៉ុង ច្របាច់សឹងតែបាក់ឆ្អឹងទាំងកំណាត់ៗ។
«អូយ..ហ៊ឹកៗ!!»
«ជីមីន ឯងធ្វើឆ្កួតស្អីហះ?» ហូស៊ុក ស្រែកតាមទៅចាប់ស្មា ជីមីន តែត្រូវនាយគ្រវាសចេញអស់មួយទំហឹងកម្លាំងកូនប្រុស។
«ខ្មាសខ្លួនឯងខ្លះទេដែលចិត្តជាបិសាច ពាក់ស្រោមមុខជាមនុស្សចិត្តបុណ្យចូលមកយកចិត្តយកថ្លើមមនុស្សដែលមិនដឹងអី ដើម្បីបំផ្លាញពួកគេបែបនេះ ទាំងដែលពួកគេមិនបានដឹងរឿងអ្វីផងនោះ?» ជីមីន ក្តៅក្រហាយដេញដោលសួរនាំបញ្ចេញកំហឹងដូចមនុស្សលែងមានម្ចាស់ការលើខ្លួនឯង អារម្មណ៍ខឹងបូកផ្សំ ទាំងគុំនំក៏បានកើតឡើងស្ទើរតែឆេះពេញខ្លួនប្រាណរបស់គេទាំងរស់។
«បងថ្លៃ..កំពុងតែនិយាយពីអ្វីហ្នឹង?» ថេយ៉ុង សួរបកទៅកាន់នាយវិញតាមរយៈទឹកមុខភ្លើបំផុតសឹងតែមិនដឹងថា ជីមីន មកស្រែកឮឡូងៗសួរគេចំពោះមុខគ្រប់គ្នាបែបនេះមានបំណងនិងការគិតពីអ្វីដែរ។
«កំពុងតែហែកស្រោមមុខមនុស្សកុហក ចូលចិត្តធ្វើខ្លួនដូចជនស្លូតត្រង់ តាមពិតជាបញ្ញើក្អែកគម្រក់!»
«........» រាងតូចបែរជាឈររឹងខ្លួនឆ្កឹង ទឹកភ្នែកថ្លាយង់ហូរស្រក់តក់ៗចុះមកឥតដាច់សំណើមពីផែនថ្ពាល់ត្របក់ភ្នែកក៏ចាប់ផ្តើមធំរីកសាច់ឡើងប៉ោងស្ពល់ក្បាលឈឺចាប់ខ្ទោកៗប្រៀបដូចជាត្រូវបានគេវាយរាប់រងដំបងយ៉ាងអ៊ីចឹង។
«មកយំធ្វើទឹកមុខស្លូតៗធ្វើអ្វី? ទាំងអស់នេះសុទ្ធតែជាកំហុសរបស់គេ គេនេះហើយជាមូលហេតុដែលធ្វើឱ្យ ជុងហ្គុក ក្លាយទៅជាបែបនេះ!» ថេយ៉ុង គ្រវីក្បាលតតាត់យំគគ្រូកស្ទើរស្លាប់ស្ទើររស់គេគ្មានបំណងធ្វើបែបនេះចំពោះ ជុងហ្គុក ឡើយ តាមពិតគេស្រលាញ់ ជុងហ្គុក ស្ទើរតែស្មើជីវិតខ្លួនឯង គេមិនដែលគិតថាចង់ឃើញជុងហ្គុក ធ្លាក់ខ្លួនទៅក្នុងស្ថានភាពបែបនេះនោះទេ បើនិយាយថាគេអាចប្តូរខ្លួនទៅឈររង់គ្រាប់ជំនួសនាយគេក៏ស្ម័គ្រចិត្តធ្វើ តែគេមិនបានដឹងសូម្បីតែខ្មាន់ឈរនៅពីជ្រុងណាផង ព្រោះស្ថានការណ៍នៅពេលនោះវាកើតឡើងភ្លាមៗខ្លាំងពេក គេក៏មិនអាចសូម្បីតែដឹងថាខ្លួនឯងកំពុងមានមនុស្សប៉ុន្មាននាក់តាមប៉ុនប៉ងសម្លាប់អ៊ីចឹងដែរ។
«ហ៊ឹកៗ..ខ្ញុំមិនដឹងរឿងអ្វីទេ..ហ៊ឺៗ..ខ្ញុំគ្មានបំណងចង់ធ្វើបែបនេះឡើយ!»
«គ្មានបំណង? តែអា ជុង វាចួបគ្រោះថ្នាក់រួចទៅហើយ យ៉ាងម៉េចគិតថាមិនព្រមរត់គេចវេសទៅណា ព្រោះចង់គិតថានៅទទួលខុសត្រូវលើកំហុសដែលខ្លួនបានសាងឡើងមកមែនទេ? រំអួយធ្វើអ្វី? បើមិនបានត្រូវគ្រាប់ដូចប្អូនប្រុសរបស់យើងបានរង់ជំនួសផងនោះ?» ជីមីន ស្រែកគំហកខ្លាំងៗ ចាប់ច្របាច់ស្មា ថេយ៉ុង អង្រួនស្ទើរធ្លាក់ជ្រុះដាច់ក្បាលរលេះចេញពីស្មាក្នុងកែវភ្នែកក្រហមឆើតប្រៀបដូចជាចង់ស្រក់ឈាមទាំងត្រែង។
«ហ៊ឹកៗ..អូយ!» ថេយ៉ុង ស្រែក ស៊ូហ្គា ក៏ស្ទុះទៅឈររាំងកាយរាងតូចពីក្រោយដើម្បីទប់ជំហរ ថេយ៉ុង ឱ្យបានល្អពីការរុញច្រានអស់មួយទំហឹងពីដៃរបស់ ជីមីន នោះ។
«និស្ស័យក្បត់ និស្ស័យភិត ទោះបីជាខិតខំប្រឹងប្រែងសំដែងតាំងខ្លួនជាមនុស្សល្អយ៉ាងណា សន្តានពិត ធាតុពិត ក៏មិនបានកែប្រែជួសជុលមនុស្សប្រភេទនេះមិនបានស្រាប់ហើយ ថោកទាប ឈាមខ្មៅ បេះដូងសំរាមៗ ចូលចិត្តយកទឹកភ្នែក ទឹកសំបោរមកធ្វើជាខែលបោកប្រាស់ទំនុកចិត្តមនុស្សគ្រប់គ្នាឱ្យជឿលុង!»
«ជីមីន ប៉ុណ្ណឹងបានហើយ!» ជីន អត់ធ្មត់ខំទ្រាំស្តាប់ឡើងសង្កៀរត្រចៀកពាក្យសម្តីរបស់គេមួយម៉ាត់ៗក៏ពោលជេរប្រទេចបណ្តាសារចំពោះ ថេយ៉ុង ប្រៀបធៀបដូចជាជះលាមកទាំងត្រែងៗមកយ៉ាងអ៊ីចឹង មិនដឹងថានាយទៅខឹង ទៅគុំគួននឹងគ្នាចាប់តាំងតែពីពេលណាមកទេ ហេតុអ្វីចិត្តក្តៅឆេវឆាវគ្រោតគ្រាត មើលងាយដៀលត្មិះគ្នាដល់ថ្នាក់នេះទៅវិញគិតហើយគេមិនអាចឈរស្ងៀមនៅនឹងមួយកន្លែងបានពិតមែន។
«ថ្ងៃណាមួយគ្រប់គ្នាប្រាកដជាបានស្គាល់គេច្បាស់ថាគេជាមនុស្សអាក្រក់ខ្លាំងយ៉ាងណា!» ជីមីន បញ្ចប់សម្តីបែរខ្លួនដើរចេញពីទីនេះទៅ សម្លឹងមើលទៅកាន់ ថេយ៉ុង ឯណោះវិញ យំដង្ហក់ញាប់ញ័រខ្លួនប្រាណ ទាល់តែទន់ខ្លួនល្អូកដូចគ្មានឆ្អឹងទប់ជំហរ បេះដូងឈឺដូចមានអ្វីមកចាក់កម្ទេច អារម្មណ៍សោកសៅ អួលណែន ធ្វើឱ្យគេមិនអាចសូម្បីតែងើបមុខប្រឈមនឹងខ្សែភ្នែកគ្រប់គ្នាបានទៅហើយ។
«ថេយ៍ យ៉ាងម៉េចទៅហើយ?» ស៊ូហ្គា ច្របាច់ស្មាតូចថ្នមៗ ថេយ៉ុង ខំប្រឹងប្រមែប្រមូលអារម្មណ៍ក្រោកឈរឡើងទាំងក្បាលជង្គង់ញ័រតតាត់។
«ខ្ញុំមិនអីទេបង..» រាងតូចប្រាប់ទាំងសំឡេងញ័ររដឹកទឹកភ្នែកវិញស្រក់ហូរផ្ទួនៗសង្កត់ជាន់លើទំហំចិត្តនៃសេចក្តីឈឺចាប់មួយនេះឱ្យឈឺខ្លាំងពេកពន់អនេក។ កាយតូចប្រឹងបញ្ជាប្រអប់ជើងមួយៗ ឈានទៅខាងមុខទ្វារបន្ទប់សង្គ្រោះបន្ទាន់ លើកដៃអង្អែលកាន់សើរៗលើមាត់ទ្វារក្នុងទឹកមុខក្រៀមក្រំជាទីបំផុតពិតមិនអាចបរិយាយអ្វីចេញមកបានឡើយ។ គេចាប់ផ្តើមយំខ្លាំងៗ យំលែងដឹងអារម្មណ៍ខ្មាសអៀន ការយំលើកនេះ យំបង្ហាញពីភាពអស់សង្ឃឹមចំពោះខ្លួនឯងជាខ្លាំង ហេតុអ្វីបណ្តោយឱ្យមានរឿងធំបែបនេះកើតឡើងទៅកើតដែរ ហេតុអ្វីភ្លេចខ្លួន ភ្លេចត្រចៀក មិនចង់ចាំអ្វីទាំងនោះនៅពេលនោះអ៊ីចឹង។
«អ៊ំស្រី!» រាងតូចបង្វិលខ្លួនបែរដើរទៅនិយាយនិងលោកស្រី ព្រីភៀរ៍ មុននឹងលុតជង្គង់ចុះដាច់ចិត្តលើកដៃសំពះសូមខមាទោសគាត់ទាំងទឹកភ្នែកស្រក់រហាម។
«ជាដំបូងខ្ញុំពិតជាសូមទោស..ដែលធ្វើឱ្យរឿងរ៉ាវអាក្រក់ទាំងអស់នេះកើតឡើងមកបាន..វាជាកំហុសរបស់ខ្ញុំតែម្នាក់គត់..ហ៊ឹកៗ..ខ្ញុំពិតជាសូមទោសខ្លាំងពិតមែន ដែលធ្វើខ្លួនថោកទាប គ្មានតម្លៃនៅពេលនោះ..ខ្ញុំមិនគួរណាកុហកបោកប្រាស់អ្នកទាំងអស់គ្នាឡើយ តែខ្ញុំ..ពិតជា..ហ៊ឹកៗ..ហ៊ឺៗៗ..ពិតជាស្រលាញ់ ជុងហ្គុក ខ្លាំងបំផុត ហ៊ឹកៗ..ខ្ញុំសូមទោស!»
«ស្តាយ..សោកស្តាយខ្លាំងណាស់ដែលខ្ញុំធ្លាប់អាណិតស្រលាញ់ឯង..បើដឹងថាឯងជាមនុស្សប្រភេទនោះ ខ្ញុំក៏មិនអនុញ្ញាតឱ្យឯងចេញចូលផ្ទះរបស់ខ្ញុំដែរ ព្រោះថា..ឋានៈត្រឹមជាសោភិនីកំដរសេចក្តីសុខមនុស្សប្រុសនៅលើគ្រែ គ្មានសិទ្ធអាចបានប៉ះពាល់វត្ថុក្នុងភូមិគ្រឹះត្រកូល វេសតុន៍ បានទេ..ហ៊ឹកៗ..ជីវិតកូនប្រុសរបស់ខ្ញុំ មិនមែនទៅថ្ងៃនេះ ថ្ងៃស្អែកនិងវិលត្រលប់មកវិញនោះទេ..បើដឹងថាខ្លួនជាដើមហេតុធ្វើឱ្យអ្វីៗគ្រប់យ៉ាងប្រែក្លាយទៅបែបនេះហើយ ហេតុអីក៏នៅតែធ្វើទៀត? ដឹងទេថាខ្ញុំមិនងាយផ្តល់ឱកាសឱ្យនរណាម្នាក់ទេ!» លោកស្រី ព្រីភៀរ៍ និយាយទាំងទឹកភ្នែកហូរប្រតាកពេញផែនថ្ពាល់គាត់និយាយដោយការឈឺចាប់ ឈឺចាប់ព្រោះទុកចិត្ត ផ្តល់ទំនុកចិត្តឱ្យទៅមនុស្សខុស គាត់ខំលះបង់បេះដូងស្រលាញ់យ៉ាងនេះទៅហើយបែរជាត្រូវគេជាន់ឈ្លីធ្វើឱ្យគាត់ខកចិត្តឈឺចិត្តខ្លាំងណាស់។
«ហ៊ឹកៗ..ខ្ញុំពិតជាសូមទោសខ្លាំងណាស់អ៊ំស្រី ខ្ញុំសូមទោសពិតមែន កាលដែលខ្ញុំធ្វើទៅ..ហ៊ឹកៗៗ!» ថេយ៉ុង ព្យាយាមខិតខំតាមបកស្រាយតែគាត់បែរជាក្រោកដើរចេញទៅដោយគ្មានភាពមេត្តាចំពោះគេ គេយំសោកបោកខ្លួនស្ទើរស្លាប់ គាត់បែរជាមិនព្រមយកភ្នែកមើល ព្រោះបេះដូងរបស់គាត់ក៏ឈឺចាប់មិនចាញ់គេអ្វីប៉ុន្មានដែរ។
«បានហើយ ថេយ៍ ក្រោកឡើងទៅ!» ហូស៊ុក ដើរចូលទៅចាប់ក្រសោបរាងកាយតូចស្តើងឡើងថ្នមៗឃើញគេព្យាយាមខំប្រឹងតាមអង្វរករម្តាយខ្លួនឱ្យស្តាប់ហេតុផលដូច្នេះក្នុងខ្សែភ្នែកគេពិតជាសែនសង្វេគចំពោះ ថេយ៉ុង ខ្លាំងណាស់។
«ហ៊ឹកៗ..គ្រប់គ្នាប្រហែលជាស្អប់ខ្ញុំខ្លាំងហើយ ខ្ញុំមិនគួរណាធ្វើបែបនេះទេ ហ៊ឹកៗ..ខ្ញុំមិនចង់ឱ្យរឿងរ៉ាវដ៏អាក្រក់ទាំងនេះកើតឡើងមកបាននោះទេ ហ៊ឹកៗ..ជុងហ្គុក អូនសូមទោស!» សម្រែកឈឺចាប់និងទឹកភ្នែកហូរស្រក់ចុះមកឈឺស្រាំក្នុងដួងចិត្តដំណាលគ្នាបេះដូងចុកអួលស្ទើរប្រេះ គ្មាននរណាជឿជាក់គេជាង ជុងហ្គុក ទៀតនោះទេ។ គិតចប់ទឹកភ្នែកហូរស្រោចថ្ពាល់ប្រតាកចុះមកមិនដាច់ពីថ្ពាល់ អារម្មណ៍ជូរចត់ពិបាកបរិយាយធ្វើឱ្យកាយស្រឡូនកាន់តែយំញ័រខ្លាំងទៅៗ គ្មាននរណាយល់ចិត្ត គ្មាននរណាល្អចិត្តទូលាយ ដូចជា ជុងហ្គុក របស់ខ្លួនឡើយ ទោះបីខុសច្រើនប៉ុណ្ណា ពិបាកទទួលយកយ៉ាងណាប៉ុន្តែ ជុងហ្គុក បែរជាយល់ព្រមលើកទោសឱ្យគេបានគ្រប់រឿងរ៉ាវទាំងអស់។
«គិតយ៉ាងណាបន្តទៅបង?» ណាមជុន ងាកទៅចោលសំណួរចំពោះ ជីន។
«បើ ជុងហ្គុក ដឹងខ្លួនមកមិនស្គាល់ ថេយ៉ុង ស៊យធំហើយ!» ជីន ថាហើយបែរជាគ្រវីក្បាលឡើងញ័រតតាត់មានអារម្មណ៍ថាពិបាកក្នុងចិត្តណាស់ដែលមកមើលឃើញស្ថានភាពបែបនេះកើតឡើង ហើយអ្នកដែលគួរឱ្យអាណិតជាងគេបំផុតនោះគឺ ថេយ៉ុង។ ម្នាក់ៗបានត្រឹមស្ងាត់មាត់រៀងខ្លួនសម្លឹងមើលទៅកាន់អ្នកដែលឈរយំសោកសៅទឹកភ្នែកហូរស្រក់ស្ទើរក្លាយជាទន្លេមានអារម្មណ៍ថាតឹងណែនក្នុងដើមទ្រូងខ្លាំងណាស់។ ធ្លាប់តែជាមនុស្សម្នាក់ដែលគ្រួសារសាច់ញាតិ ជុងហ្គុក ស្រលាញ់ពេញចិត្តយកចិត្តទុកដាក់ជាមួយគ្រប់ៗគ្នា។ ប៉ុន្តែពេលនេះបែរជាមើលមុខគ្នាលែងចំហើយមានអារម្មណ៍ថាទើសទាល់រាល់ពេលបានចួបគ្នាទៀត។
«ខ្ញុំនៅទីនេះមើលថែ ជុងហ្គុក សង្ឃឹមថាពួកបងនិងយល់ពីបំណងរបស់ខ្ញុំទៅចុះហ៊ឹកៗ..ខ្ញុំសូមទោស..សូមទោសចំពោះគ្រប់គ្នាខ្លាំងពិតមែន!» ថេយ៉ុង អង្វរករគ្រប់គ្នាទាំងទឹកភ្នែកហូរជ្រាបដាបដាលប៉ុន្មាននាក់ឯទៀតគ្មាននរណាបន្ទោសថាអ្វីនោះទេ ដោយសារតែពួកគេយល់ដល់រាងតូចណាមួយឃើញ ថេយ៉ុង ពិបាកដល់ថ្នាក់នេះទៀតពួកគេពិបាកមើលនឹងភ្នែកខ្លាំងណាស់។
«យ៉ាងណាក៏កុំភ្លេចមើលថែសុខភាពខ្លួនឯងផង!» ជីន ដាស់តឿន ថេយ៉ុង បានប៉ុណ្ណេះទើបម្នីម្នាដើរចេញទៅគិតគូររឿងថ្លៃព្យាបាល ជុងហ្គុក។ បន្ទាប់ពីបានពិនិត្យនិងព្យាបាលវះកាត់ទទួលបានលទ្ធបានជោគជ័យរួចរាល់មកហើយ គ្រូពេទ្យបានបញ្ចូនអ្នកកំលោះមានទឹកមុខស្លេកស្លាំងនៅដេកលក់សន្លប់ស្តូកស្តឹងទៅរកបន្ទប់សម្រាកព្យាបាលធម្មតាដោយមានវត្តមាន ថេយ៉ុង នៅរង់ចាំមើលថែជាប់លាប់មិនព្រមឃ្លាតឆ្ងាយទៅណាឡើយ។