[Ep13: Bingo!!!]

297 37 11
                                    

មានអ្វីជាច្រើនដែលធ្វើអ្នកមិនស្គាល់ខ្ញុំ....
Bingo part

   តើខ្ញុំគួរណែនាំខ្លួនបែបណាល្អ?
ដឹងត្រឹមថាខ្ញុំស្រឡាញ់ Sunghoon ទៅបានហើយ!! ខ្ញុំស្រលាញ់គេខ្លាំងៗរហូតអាចធ្វើអ្វីបានគ្រប់យ៉ាងព្រោះគេបាន គេពិតជាទាក់ទាញចិត្តខ្ញុំមែនទែនទោះមនុស្សទូរទាំងលោកមកទាក់ទាញខ្ញុំក៏ខ្ញុំនៅតែមើលទៅគេតែមួយប៉ុណ្ណោះ ខ្ញុំពិតជាចង់បានគេមកនៅជិតខ្ញុំខ្លាំងណាស់ ហើយមួយជីវិតនេះគេត្រូវតែជារបស់ខ្ញុំម្នាក់គត់នណាក៏ដោយឲ្យតែហ៊ានស្និនស្នាលហួសព្រំដែនខ្ញុំមិនទុកទេ!!

នៅថ្ងៃនេះខ្ញុំបានទៅកន្លែងបុណ្យសពមនុស្សដែលខ្ញុំបានសម្លាប់ផ្ទាល់ដៃវាមានអារម្មណ៍ធូរក្នុងចិត្តច្រើនមែនទែនដែលបានឃើញពួកគេស្លាប់បែបនេះ។

"ខ្ញុំភ្លេចយកស្រាមកជប់លៀងទៅកើត"
ខ្ញុំអង្គុយនិងតុអាហារហើយញាំអាហារបុណ្យទាំងស្រស់ស្រាយក្នុងចិត្តប៉ុន្តែខ្ញុំបានប្រទះភ្នែកនិង Sunghoon  បុរសជាទីប្រាថ្នារបស់ខ្ញុំគេឈរទាំងសោកសៅម្នាក់ឯងទើបខ្ញុំដើរទៅរកគេទាំងចូលរួមសោកសៅតាមដែរ។

ក្រោយពីចាកចេញពីបុណ្យនោះហើយខ្ញុំបានត្រឡប់ផ្ទះតាមធម្មតាដោយមិនមានមនុស្សណាចាប់អារម្មណ៍ដឹងទេ ថារឿងដែលបានកើតឡើងទាំងអស់ខ្ញុំជាអ្នករៀបចំឆាកល្ខោននេះឡើងមក។

គួរឲ្យស្តាយដែរមុននិងស្លាប់ខ្ញុំភ្លេចនិយាយរឿងដែល Jake បានសួរចឹងយកពេលនេះនិយាយតែម្តងចុះ។
   ត្រូវហើយដែលគេនិយាយថាខ្ញុំមានជាប់ពាក់ព័ន្ធនិងរឿងឃាតកម្មទាំងអស់នោះ។

ខ្ញុំនិយាយពីរឿងរបស់ Jungwon មុនចុះចឹង...

ថ្ងៃដែល Jungwon បានចូលមករៀនដំបូងគេបានមកថើប Sunghoon  ខ្ញុំក៏បាននៅក្នុងហេតុការណ៍នោះដែរ។ គេបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ហើយចង់ធ្វើបាបភ្លាមតែម្តងព្រោះតាំងពីដើមមកគ្មាននណាហ៊ានក្អែងក្អាងដាក់ Sunghoon ខ្ញុំទេ។

"ដោយសារតែឯងនិងហើយទើបសិស្សច្បងលែងរវល់និងពួកយើង!!តាំងពីដើមមកគាត់មិនដែលបដិសេធចឹងទេ"
ខ្ញុំដើរសុខៗក៏បានប្រទះភ្នែកទៅនិងគូសត្រូវមួយគូរដែលកំពុងប្រកែកគ្នានៅមុខអគារដោយចង់ដឹងពេលខ្ញុំក៏ចូលទៅស្តាប់ពួកគេដៀនគ្នាទៅ។

love Toxic 3 ចប់Where stories live. Discover now