[Ep8: who??]

303 38 4
                                    

ជានរណាខ្ញុំមិនខ្វល់ទេ តែពួកគេបានធ្វើឲ្យខ្ញុំក្តៅហើយចាំមើលអាចពួនឯណាបានទៀត...
Jake part

"តើម្ចាស់ឯងគេជានណាទៅ?"
ខ្ញុំបានយកខ្យាដំរីខ្មៅមួយនោះមកដាក់ប្រអប់កញ្ចក់ថ្លាធំមួយដើម្បីចិញ្ចឹមវាតែម្តងព្រោះនេះជាកាដូរបស់ខ្ញុំហើយ។

"អា៎!!យើងមិនសប្បាយទេបើគេលេងបិទពួនបែបនេះ!"
ខ្ញុំទម្លាក់ចំណីអាហារតូចៗដាក់ឲ្យវាសុីហើយក៏បានដើរចាកចេញទៅលេងរបួសពីសត្វពីងពាងខាំវិញ។

ខ្ញុំមិនខ្លាចសត្វអស់នេះទេព្រោះលោកតាខ្ញុំក៏ជាពេទ្យហើយមួយគ្រួសារសុទ្ធតែជាពេទ្យទាំងអស់ ហើយចំរឿងសត្វពិសខ្ញុំស្គាល់ច្បាស់ពីវិធីព្យាបាលតាំងពីតូចព្រោះលោកយាយឧស្សាហ៍ចិញ្ចើមនិងមើលថែវាទើបខ្ញុំបានរៀនចេះពីគាត់មកដល់ឥឡូវ។

ខ្ញុំដឹងថាសត្វពីងពាងដែលបានលែងមកឲ្យខ្ញុំនេះវាគ្មានពិសទេព្រោះជាប្រភេទសត្វចិញ្ចឹដោយមនុស្ស ពេលនេះវាកំពុងតែទៅរកម្ខាស់វាវិញហើយក៏មិនដឹងតែចំពោះខ្យាដំរីមួយចាត់ទុកថាគេប្រគល់ឲ្យខ្ញុំចុះ។

[...]

នៅព្រឹកថ្ងៃនេះខ្ញុំបានតាំងចិត្តហើយថានិងចូលរួមលេងជាមួយអ្នកដែលបានប្រកាសសង្គ្រាមត្រជាក់ដាក់ខ្ញុំពីម្សិលមិញនេះ។

"អរុណសួស្តីបង Jake !"
ខ្ញុំងាកមកម្ខាងក៏បានឃើញ Sungwoo គេបានចូលមករាកទាក់ខ្ញុំទាំងមាន Bingo នៅជាប់ជានិច្ច។ ខ្ញុំមិននិយាយបានត្រឹមញញឹមហើយងាកមុខចេញពីពួកគេមកវិញ

"អូនមកលឿនម្ល៉េះ បងខំទៅរកនៅផ្ទះអត់បានជួបអូនសោះ!"
Sunghoon ចូលមកជិតខ្ញុំហើយនិយាយតែខ្ញុំមិនបានចាប់អារម្មណ៍និងគេទេព្រោះកំពុងគិតថាពួកគេទាំងបីឥឡូវនេះតាមគ្នាស្និតដល់ហើយ មិនថាទៅផ្ទះមកសាលា ញាំអាហាររៀន ខ្ញុំចាប់ផ្តើមច្រណែនហើយ។

love Toxic 3 ចប់Donde viven las historias. Descúbrelo ahora