Chapter 3 [Ep1: ខ្ញុំ Jake!]

1.4K 80 5
                                    

ខ្ញុំគួរតែនិយាយរៀបរាប់ពីខ្លួនឯងបន្តិចហើយ...
Jake part

ខ្ញុំ Jake ដែលមនុស្សគ្រប់គ្នានិយាយថាខ្ញុំគឺអាថ៍កំបាំង និងសោះកក្រោះណាស់ប៉ុន្តែនេះជាជីវិតខ្ញុំតើ។ ហើយខ្ញុំក៏មិនមែនមនុស្សល្អអីនោះដែរ មានរឿងមួយនោះខ្ញុំមិនសូវជាចូលចិត្តមនុស្សនោះទេតែខ្ញុំបានទៅលួចស្រឡាញ់មនុស្សម្នាក់បានឡើងជិត10ឆ្នាំទៅវិញ។ បើនិយាយពីចារឹក ខ្ញុំវិញគឺចិត្តដាច់ហើយនិយាយត្រង់ពេក ពេលខ្លះប្លែកៗទើបតាំងពីតូចមកពិបាករកមិត្តភ័ក្ដិជាងគេ ប៉ុន្តែថ្ងៃមួយក៏មាន មនុស្សល្ងីល្ងើម្នាក់បានមករាប់អានខ្ញុំ ហើយបានដល់ទៅ 15ឆ្នាំឯណោះ ហេតុផលមានតែមួយទេនោះពីព្រោះតែខ្ញុំបានជួយជូតសំបោរឲ្យគេតែម្តងគត់!

បើនិយាយពីជីវិតកន្លងមកវិញ

ការពិតទៅមិត្តភក្តិដែលខ្ញុំមាននោះគឺ Sunoo ដែលសំខាន់ខ្ញុំមិនរាប់អាន sunoo ទៅក៏ព្រោះតែស្រឡាញ់ចូលចិត្តគេអីនោះមកពី ខ្ញុំចង់នៅជិត Sunghoon វាជាពាក្យពិត! ខ្ញុំដឹងថាខ្ញុំវាឃោរឃៅណាស់! ហើយខ្ញុំក៏ឆ្ងល់ដែរហេតុអ្វីក៏ Sunoo គេអាចទ្រាំនិងខ្ញុំបានដល់ទៅ15ឆ្នាំនោះ?? ខ្ញុំពិតជាសរសើរគេហើយ!!

បន្ទាប់ពីនោះមកក៏ចូលដល់រឿង Jungwon

នៅថ្ងៃមួយមានសិស្សថ្មីម្នាក់បានចូលមករៀនសាលាខ្ញុំនោះគឺ Yang Jungwon ! គេមកដល់ភ្លាមក៏ធ្វើឲ្យចិត្តខ្ញុំក្តៅឆាវ ដោយសារតែគេបានមកថើប Sunghoon នោះឯង ។ ខ្ញុំមិនដែលទុកចិត្តមនុស្សដែលបានចូលមកជិត Sunghoon ទេទើប លួចទៅបំពាក់កាំម៉េរ៉ានៅអគារ B2 ដើម្បីស៊ើបមើលគេ និងចង់ដឹងពីបំណងរបស់គេ ប៉ុន្តែ ការមិនទុកចិត្តខ្ញុំបានធ្វើឲ្យរឿងក្តីមួយបានសម្រេចដោយស្ងៀមស្ងាត់ទៅវិញ ប៉ុន្តែវានៅតែជារឿងក្តីមួយនោះនៅតឬបានធ្វើឲ្យខ្ញុំឆ្ងល់មិនបាត់ទេ ។ហើយ ខ្ញុំបានដឹងថានរណាជាឃាតករតាំងតែពីដំបូងតែ ខ្ញុំមិនទាន់ចង់ជួយគេហើយក៏មិនគិតថាជួយដែរ! តែមកពីគេបានដឹងពីអាថ៌កំបាំងខ្ញុំដែលខ្ញុំលួចស្រលាញ់ Sunghoon នោះទើបខ្ញុំចង់ចាប់ផ្តើមជួយវិញដើម្បីដោះដូរគ្នា
។ ហើយនៅមានរឿងមួយចំនួនដែលបានលាក់បង្កប់ក្នុងវិដេអូឃាតកម្ម Junhee ដែលខ្ញុំចង់និយាយប្រាប់ការពិតទៅថានោះ គឺមានមនុស្សម្នាក់ទៀតដែលនៅក្នុងវិដេអូ ប៉ុន្តែខ្ញុំមិនប្រាកដថាមានជាប់ទាក់ទងអ្វីនិងគ្នា។

love Toxic 3 ចប់Opowieści tętniące życiem. Odkryj je teraz