[Ep4: មន្តស្នេហ៍នៃក្តីភ័យខ្លាច!!]

428 44 7
                                    

នៅក្នុងពេលនេះអ្វីដែលធ្វើឲ្យខ្ញុំភ័យខ្លាចបំផុតគឺ Jake...
Sunghoon part

  ក្រោយពីបញ្ចប់ភារកិច្ចជាមួយ Jake រួចរាល់ហើយ ខ្ញុំក៏បានមកដល់ផ្ទះវិញប៉ុន្តែ មានរឿងមួយដែលធ្វើខ្ញុំភ្ញាក់ផ្អើល នោះព្រោះតែ ក្នុងផ្ទះមានវត្តមានរបស់លោកប៉ា ដែលធ្វើឲ្យខ្ញុំនេះឆ្ងល់យកតែម្តងថាតើហេតុអ្វីបានជាថ្ងៃនេះលោកប៉ាគាត់បានមកដល់ផ្ទះមុនខ្ញុំទៅទៀ??ហើយជា ធម្មតាគាត់មិនដែមកផ្ទះវិញនៅម៉ោងស្មើរៗនេះទេឬអត់មកផ្ទះទៀតក៏មាន ចម្លែកអីតែថ្ងៃនេះលោកប៉ាមកអង្គុយចាំខ្ញុំទាំងញញឹមញញែមបិទមាត់មិនជិតែម្តង។

តើគ្រួសាររបស់ខ្ញុំមានរឿងអីកើតឡើងទៅ?

"អូ.. Sunghoon មកដល់ហើយឬកូន!"
លោកប៉ាចូលមករកខ្ញុំយ៉ាងលឿនហើយក៏អោបខ្ញុំយ៉ាងណែនទៀតផងតើគាត់កើតអី?

"ថ្ងៃនេះលោកប៉ាឈឺធ្ងន់មែនទេ?"
ខ្ញុំរើចេញពីគាត់ហើយក៏ងើយមុខទៅសួរដោយមានអ្នកម៉ាសើចសប្បាយនៅខាងក្រោយ

"អត់ទេ! ប៉ាគ្រាន់តែចង់អោបឯងយ៉ាងម៉េចឪពុកអោបកូនវាប្លែកហ៎!?"
គាត់និយាយបើកដៃឲ្យអ្នកម៉ាក់ចូលមករកគាត់ហើយគាត់ក៏បានអោបពួកយើងទាំងសារជាថ្មីម្តងទៀត។

ខ្ញុំបានភ្លេចបាត់ហើយថាអារម្មណ៍នៃភាពកក្តៅវាបែបណា ទើបតែថ្ងៃនេះទេដែលខ្ញុំបានចង់ចាំមកវិញ។ រង្វង់ដៃលោកប៉ាហើយនិងអ្នកម៉ាក់អោបចូលគ្នាវាធ្វើឲ្យខ្ញុំនឹកគិតដល់រឿងកាលពីនៅក្មេង ជាក្មេងដែលមានប៉ាដ៏ល្អម្នាក់ខ្ញុំមានអារម្មណ៍ថាប៉ាពីមុនត្រឡប់មកវិញហើយគាត់បានមករកខ្ញុំនិងម៉ាក់វិញហើយ។

"ប៉ាសុំទោសដែរគិតតែពីការងារមិនបានមកផ្ទះ...មើលថែកូនឲ្យបានដិតដល់តែប៉ាពិតជារំភើបដែលអាចឃើញកូនក្លាយជាមនុស្សល្អខ្លួនឯងបានបែបនេះ ប៉ាពិតជាមានមោទនភាពណាស់ ទោះជារឿងតូចមួយក៏ដោយតែវាបានធ្វើឲ្យផ្នត់គំនិតប៉ាបានផ្លាស់ប្ដូរ ចាប់ពីថ្ងៃនេះទៅប៉ានិង ឧស្សាហ៍ មកផ្ទះមើលហើយពួកយើងនិងរស់នៅជាមួយគ្នាដូចពីមុន.."

love Toxic 3 ចប់Tahanan ng mga kuwento. Tumuklas ngayon