Special part

679 60 39
                                    

Jake part

បន្ទាប់ពីរឿងហេតុគ្រប់យ៉ាងបានស្ងប់ស្ងាត់ហើយខ្ញុំក៏អាចរស់នៅដោយស្ងប់ស្ងាត់វិញដែរ។

"អឹម..នេះបាត់គេទៅណាហើយ?"
ខ្ញុំក្រោកពីគ្រែនៅព្រឹកនេះមកក៏មិនឃើញ Sunghoon ដែលគេតែងគេងនៅលើសាឡុង តែថាវាប្លែកណាស់ដែលគេអាចក្រោកមុខខ្ញុំបាននោះ។

"នេះក្រោកមកហើយកូន?"
ខ្ញុំដើរចុះមកក្រោមដែលពេលនេះអ្នកម៉ាកកំពុងរៀបចំអាហារពេលព្រឹកដូចរាល់ដង។ ខ្ញុំអត់សូវជំនាញខាងផ្ទះបាយដូចគាត់ទេចង់ជួយលើកណាខ្ទីលើកនិងទើបអ្នកម៉ាក់គាត់ហាមមិនឲ្យធ្វើទៀតខ្លាចថាខ្ញុំមានគ្រោះថ្នាក់។

"អរុណសួស្តី!!"
ខ្ញុំដើរចូលទៅរកពួកគាត់ហើយក៏និយាយគួរសម ។

"បងមកញ៉ាំអាហារមក!!"
Sungwoo ដែលទើបមកដល់ក្រោយខ្ញុំមុននេះក៏បានអូសដៃខ្ញុំមកអង្គុយ។

"នេះបាត់ Sunghoon ទៅណាទៅ?"
ខ្ញុំអង្គុយចុះហើយសួរប៉ុន្តែពួកគាត់ទាំងគ្នាគ្មាននណាដឹងទេ ក្រវីក្បាលដាក់ខ្ញុំគ្រប់គ្នាតែម្តង។ នេះខ្ញុំមកនៅផ្ទះខាងប្រុសមិនទាន់បានមួយអាទិត្យផងស្វាមីរត់ចោលហើយឬ?សាច់រឿងសេធពេកហើយ។

"តើគេទៅណាទៅ?"
ខ្ញុំដើរមកសាលាតែម្នាក់ឯងទាំងចិត្តឆ្ងល់មិនបាត់សោះនេះខ្ញុំមាននាមជាសង្សារគេមិនដឹងគ្មានអីប្លែកទេតែនេះសូម្បីតែគ្រួសារគេក៏មិនដឹងដែរនេះបានកាន់តែរន្ធត់ចិត្ត

ក្រាក!!
"អរុណសួរស្តី!!"
ខ្ញុំបើកទ្វារចូលទៅក្នុងថ្នាក់ទាំងនិយាយដូចរាល់ដងប៉ុន្តែថ្នាក់វាស្ងាត់ឡើងជ្រងំ។

"សួរស្តីលោកគ្រូ!!"
ខ្ញុំងាកទៅរាក់ទាក់លោកគ្រូមុខវិជ្ជាគិណិតដែលជាគ្រូបន្ទប់ខ្ញុំ ដើម្បីចង់ដឹងពីរឿងប្លែកមួយចំនួន។

You've reached the end of published parts.

⏰ Last updated: Nov 05, 2023 ⏰

Add this story to your Library to get notified about new parts!

love Toxic 3 ចប់Where stories live. Discover now