ភាគទី15

193 36 1
                                    

        គឺជាគេ Vegas !!
        Vegas ណាយើងមិនស្គាល់ ?  
         យើងមិនទាន់មកស្រាយឲ្យបានទេនៅពេលនេះឥឡូវយើងត្រូវទៅរកគេសិន ដោះស្រាយរឿងចាស់ៗសិន ok ចាំយើងប្រាប់ឯងពីដំណើរដើមទង
         ខ្ញុំបានរត់ដាច់ជើងចោលដើម្បីទៅរកគេ ឆ្ងល់ខ្លួនឯងដែរបើពូកែរត់ចឹងមិចមិនដាក់ពាក្យចូលប្រឡងរត់ម៉ារ៉ាតុនតែម្ដងទៅ ហាហា ហើយបើថារត់យ៉ាងហ្នឹងហើយមិនទាន់ទៀតមិនដឹងអធិប្បាយយ៉ាងណាទេ
         ដោយការនឹករឮកខ្ញុំភ្លេចខ្លួនឱបគេមួយទំហឹង អាចនិយាយថាអស់ពីខ្លួនម៉ងហ៎ា នឹកបងពេក TT
តែហេតុអ្វីគេធ្វើបែបនេះ ! /?
          ពួកឯង ( សំដៅទៅលើអង្គរក្ស ) ឆាប់ចាប់គេចេញពីខ្លួនយើង !  ឥឡូវនេះដាច់ខាត !
           ខ្ញុំហៀបតែនឹងប្រាប់គេថាជាអ្នកណាទៅហើយក៏បានឮសំឡេងស្រួយស្រេះបានបន្លឺឡើង ព្រោះឲ្យខ្ញុំថយជំហានទាំងដឹងខ្លួន
          បង Vegas  គេម្នាក់នេះជាអ្នកណា ?
               Vegas : បងក៏មិនដឹងដូចគ្នា ។
            ហឿយ យើងដូចជាទ្រាំលែងបានហើយនេះធ្វើមិនស្គាល់ខ្ញុំហេស ខ្ញុំហ៎ាជាអតីតសង្សារ អេនិយាយបែបនេះធ្វើដូចពួកយើងបែកគ្នាបើគេចាកចេញពីខ្ញុំទៅដោយគ្មានមូលហេតុផង សុខៗក៏បង្ហាញខ្លួនឲ្យឃើញថែមទាំងមាននារីដ៏ស្រស់ស្អាតអមជាមួយទៀត។ តែបានត្រឹមលេបទុកក្នុងចិត្ត ពាក់មុខញញឹម Pete
           សួស្តី ខ្ញុំឈ្មោះ Pete  ជាមិត្តរបស់គេម្នាក់នេះយូរឆ្នាំហើយ តែមិនអីទេប្រហែលជាឯងភ្លេចយើងបាត់ហើយ ។
          នេះបើសិនជាមិត្តណា ខ្ញុំស្បថខ្ញុំមិនអន់ចិត្តដល់ថ្នាក់នេះទេ តែនេះ loverណា សុខៗ ថាមិនដែលស្គាល់ទាំងដែលឯងនេះឆ្កួតចាំគេឡើងចង់ផ្សាភ្នែកទៅហើយ ។
          នារីស្រស់ប្រិមប្រិយក៏វាចាដោយសម្ដីទន់ភ្លន់ អូ ជាមិនចាស់របស់បង Vegas  សោះ សួស្តីខ្ញុំ Elisa ជាមិត្តស្រីរបស់គាត់ 
          ហឿយ ទីបំផុតខ្ញុំសប្បាយចិត្តណាស់ គេមានមិត្តស្រីហើយ ហាហា ខ្ញុំភ្លេចគិតថាមានការប្រញាប់បន្ដិចណា ខ្ញុំទៅហើយ Vegas និងអ្នកនាង ។
          ប្រាប់ខ្ញុំបន្តិចថា មិនពិតទេ គេស្គាល់គ្នាពីពេលណា ហេតុអ្វីខ្ញុំមានអារម្មណ៍ថាទ្រូងខាងឆ្វេងឈឺខ្លាំងណាស់ ពិបាកទ្រាំម៉្លេះ។ តែឲ្យគេមកជ្រើសឯងហ៎ Pete ក្មេងស្រែៗបែបនេះឬ ? ប្រាកដណាស់No ច្បាស់ៗតែម្ដង។
        តែយ៉ាងណាខ្ញុំក៏ត្រូវតែសប្បាយចិត្តដែរ ព្រោះទីបំផុតគេរកបានមនុស្សដែលសាកសមមកបណ្ដើរហើយ ។  Dj សុំបទ That should be me មួយមក pete កំពុង sad 
           អេ  Pete ឯងអូខេឬអត់ ? ហឿយហេតុអី បានជាមានទឹកភ្នែក អ្នកណាធ្វើអីឯងហ៎ាប្រាប់យើងមក?
        អត់ទេ Time យើងវាឆ្កួតខ្លួនឯង គេមានអ្នកថ្មីហើយ គេលែងដូចមុនហើយ។
         មិនអីទេណាឯងនៅមានយើងរួមជាមួយហ្នឹងលោកយាយដែលតើ ពួកយើងស្រឡាញ់ឯង។
          ត្រូវហើយយើងមានលោកយាយ ដែលត្រូវមើលថែ។
       អ្នកគ្រូពេទ្យ : សាច់ញាតិអ្នកជំងឺអាចចូលទៅសួរសុខទុក្ខបានហើយចាស បើមានបញ្ហាអ្វីអាចទាក់ទងមកយើងខ្ញុំបានណាចាស តាមសម្រួល
           Pete / Time អរគុណច្រើនអ្នកគ្រូពេទ្យ
          ចាស មិនអីទេជាតួនាទីរបស់ខ្ញុំស្រាប់ហើយ ។
          
          លោកយាយចៅសូមទោសដែលមើលថែលោកយាយមិនបានល្អ ចៅពិតជាគ្មានបានការមែន
        ចៅប្រុសសំណព្វយាយ យាយលែងអីហើយតោះទៅផ្ទះយើងវិញ
        Time :  មិនបានទេលោកយាយ យាយត្រូវសម្រាកនៅទីនេះ 2  ទៅ 3 ថ្ងៃសិនទើបអាចចេញបាន ពួកយើងចេញថ្លៃចំណាយអស់ហើយ
          អីយ៉ា យាយចាស់ហើយនៅអំពល់ទុក្ខពួកចៅទៀត យាយសូមទោសពិតមែន
          Pete :  លោកយាយកុំមានប្រសាសន៍បែបនេះអី ចៅសប្បាយចិត្តដែលមានមើលថែលោកយាយ ។ លោកយាយបាទចៅត្រូវត្រឡប់ទៅធ្វើការវិញហើយ ចៅបានជួល គិលានុបដ្ឋាយិកាមកមើលថែទាំលោកយាយហើយណា ចៅស្រឡាញ់យាយ ។
     
                   *********
      អរគុណ see you next time 💙🖤
       

Begin again Where stories live. Discover now