ភាគទី18

183 36 4
                                    

             Yes ទីបំផុតព្រះជាម្ចាស់ឃើញយើងហើយ
អាឡូចៅហ្វាយ ភាគីម្ខាងទៀតកំពុងតែនៅចាំណា ម៉ោង3.30ហើយ ចៅហ្វាយរវល់ធ្វើអី សម្លេងឆ្លើយឆ្លងពីចៅហ្វាយនោះគឺ TT
            រវល់ងូតទឹក ចាំបានក៏ចាំតែបើថាចាំមិនបានទេក៏ឲ្យត្រឡប់ទៅវិញទៅ
             ចៅហ្វាយ សម្លេងបន្ទោសចេញពីមាត់កូនចៅ ធ្វើឲ្យអ្នកកំលោះចូលសាច់រឿង
           យើងចង់តេសពីភាពអត់ធ្មត់របស់ពួកគេ ថាពួកគេខ្លាំងដល់កម្រិតណា ដាក់ទុនជាមួយពួកគេទាំងនោះក៏ត្រូវដឹងទាំងភាពល្អជាមួយអាក្រក់ ទើបយើងអាចមានប្រៀបលើគេបាន។
           ហឿយនេះយើងចាំចង់មួយម៉ោងទៅហើយមិនទាន់ឃើញអើតក្បាលចេញមកអញ្ចឹង យើងក៏មានការងារដែលត្រូវធ្វើដែលវើយ
            Vegas :អត់ទោសផងណាចៃដន្យអីខ្ញុំរវល់ ទើបតែទំនេរដៃចូលសាច់រឿងពួកយើងទៅប្រសើរជាងណ៎
           អស់រយៈពេល30នាទីកន្លងផុតទៅ  ខ្ញុំរីករាយសហការជាមួយលោក Vegas ពួកយើងប្រាកដជាបានជួបគ្នាញឹកញាប់ជាក់ជាមិនខាន
           Vegas : ដោយក្ដីរីករាយ ពួកឯងនាំភ្ញៀវទៅកន្លែងសម្រាក ហើយក៏ដើរចេញទៅរុយ ។ ធ្វើចារឹកចឹងហាបានគេចេះតែចង់សម្លាប់កូនឯង វាមិនខុសទេឡើងឈ្លើយម៉ង ហាហា ។
              នៅក្នុងរថយន្តទំនើបដែលមានបុរសសម្បូរស្នេហ៍ Vegas យើងស្ថិតនៅកំពុងតែមានគេជិះតាម
              ហុឹសពួកនេះដឹងក្លិនលឿនមែន មិនបាច់ចូលផ្ទះទេជិះហួសទៅ ថ្ងៃនេះគេមានគម្រោងថាមកផ្ទះបន្ទាប់ពីខានមកជាយូរខែក៏ព្រោះតែរវល់ការងារនោះឯង តែថាចង្រៃអីមានគេតាមបែបនេះ
            Hak បន្ថែមល្បឿនជាងនេះ ហើយតម្រង់ទៅកន្លែងដែលស្ងប់ស្ងាត់ជាងនេះសឹមចាត់ការពួកវា
             Hak :  បាទចៅហ្វាយ និយាយចឹងចៅហ្វាយក្មេងម្នាក់នោះខ្ញុំឃើញស្និតស្នាលខ្លាំងជាមួយបុគ្គលិកក្នុងហាងរបស់យើងចៅហ្វាយ
           Vegas : អូរ មិនអីទេម្នាក់ហ្នឹងអាចទុកចិត្តបាន ជាមិតរបស់គេទេ ។ តោះប្រតិបត្តិការទៅ
           សម្លេងកាំភ្លើងបានលាន់សឹងតែរំជួយធរណីទៅហើយ នេះពួកគេផ្ដល់មេរៀនឲ្យពួកយើងឬមកសម្លាប់យើងនៀក
           ហើយអាមោកក្រែងពួកយើងត្រូវចៅហ្វាយឲ្យតាមមកសម្លាប់វាអ្ហី? ហើយហ្អែងចង់ឲ្យពួកវាហ្នឹងធ្វើធម្មតាៗម៉េច អាល្ងង់
             ឆ្ងល់ដែរពួកអ្នកមាននេះវាតាមតែសម្លាប់គ្នា អត់ប្រយោជន៍ខ្លាំងមែន តែថាបើអត់ពួកវាអញនិងពួកហ្អែងក៏អត់មានបាយសុី ហឿយដកខ្លួនសិនគេបាញ់ងាប់ឥឡូវហើយពួកយើង ដកថយ
               Hak : ចៅហ្វាយមានឈាមនៅដៃ យើងត្រូវទៅមន្ទីរពេទ្យ អាBeak មានស្អីឃាត់ឈាមសិនទេនៅក្នុងឡានយកមកបន្ដិច
              Beak :  មិនមានទេ ចាំប្រញាប់ទៅមន្ទីរពេទ្យ សូមទោសចៅហ្វាយពួកខ្ញុំមើលថែ ចៅហ្វាយមិនបានល្អ
            Vegas : មិនអីទេ វាមិនមែនជាកំហុសរបស់ពួកឯងទេណា គ្នាពួកវាក៏ត្រូវខ្លាំងជាងនេះផង
            Vegas : Hello Elisa បងមិនបានទៅ Anniversary ទេមានបញ្ហាតិចតួច បងកំពុងនៅមន្ទីរពេទ្យ សូមទោសផងណា
              Elisa :  ខ្ញុំទៅមើលបងឥឡូវនេះ ផ្ញើ location ឲ្យអូនមក រឿងនោះចាំគិតពេលក្រោយសំខាន់បង Okឬអត់ ? ឈឺខ្លាំងទេ
            ប៉ុន្មាននាទីក្រោយមកស្រីស្អាត Elisa ក៏បានមកមន្ទីរពេទ្យតាមអ្វីដែលនាងនិយាយមែន។ ហេតុអីបងមិនប្រយ័ត្នខ្លួនបែបនេះ អូនដឹងថាបងជាមនុស្សខ្លាំងពូកែតែថាយើងមិនត្រូវមើលងាយសត្រូវទេ មានរបួសទាល់តែបាន
            ចង់និយាយថាមកដល់ដាក់យកៗ អត់មានពាក្យលើកទឹកចិត្តសោះដូចម៉ែកំពុងទូន្មានប្រៀនប្រដៅកូន ហាហា ^⁠_⁠^
               Vegas : បងអូខេណា វាមិនអីទេបងចង់សុំទោសអូនដែលខកខានថ្ងៃពិសេសណា
              Elisa  បានកាន់ដៃកំលោះសង្ហាថ្មមៗ មើលទៅកាន់គេទាំងទឹកមុខមិនស្រស់ទាល់តែសោះ មិនមែននាងខឹងគេដែលធ្វើឲ្យខូចថ្ងៃ Anniversary នោះទេ គឺមើលទៅគេទាំងខ្សែភ្នែកសោកស្តាយខ្លាំងបំផុត
               Vegas :  បងមិនទាន់ស្លាប់ឯណា កុំធ្វើមុខបែបនេះអីមិនស្អាតទេ ញញឹមបន្ដិចមក
              បើសិនជាបងដឹងថា បន្ដិចអូនត្រូវស្លាប់តើបងអាចឲ្យអូនញញឹមបានទៀតទេ ? អូនអាចញញឹមដើម្បីបងបាន ដើម្បីបងតែម្នាក់គត់ ។ នាងគិតទុកក្នុងចិត្តហើយក៏ធ្វើជាសើចធម្មតា
              Elisa  នាងមានជំងឺមហារីកខួរក្បាលតាំងពីតូចៗមកម៉្លេះ គ្រួសាររបស់នាងតាមនាងគ្រប់បែបយ៉ាង ដែលនាងបានស្រឡាញ់គ្នាជាមួយ Vegas ក៏ព្រោះតែគេអាណិតស្រឡាញ់នាងដូចជាប្អូនស្រីបង្កើតចឹង គេគ្មានគិតអ្វីក្រៅពីហ្នឹងទេ ។
          ដោយឃើញថានាងគ្មានអ្នកណាព្រមស្រលាញ់ទើប Vegas សន្យាថានឹងនៅមើលថែនាងរហូតដល់់ថ្ងៃចុងក្រោយរបស់នាង។ កាលដែលនាងទៅពិនិត្យមើលសុខភាពប៉ុន្មានខែមុននោះ គឺសល់ច្រើនខែមែនទែន តែម្សិលមិញលទ្ធផលធ្វើឲ្យនាងក្អួតឈាមតែម្ដង សល់1 សប្ដាហ៍ទៀត វាលឿនពេកហើយ ។
        
                      **********
  អរគុណ see you next time 💙💙 បើសិនជា admin  ទំនេរយប់នេះបានមួយភាគទៀតណា អរគុណអ្នកទាំងអស់គ្នាដែលចូលចិត្ត (⁠≧⁠▽⁠≦⁠)
         
          

Begin again Where stories live. Discover now