ភាគទី28

137 27 4
                                    

           ខ្ញុំគិតថាមានរឿងមិនល្អចំពោះ Pete ហើយចៅហ្វាយរាល់ដងគេមិនដែលcallមកខ្ញុំច្រើនដងចឹងទេ ខ្ញុំសូមទោសចៅហ្វាយពួកយើងនឹងប្រាប់កូនចៅឲ្យតាមរកឲ្យបានលឿនបំផុត និយាយរួចពួកគេក៏ត្រឡប់ទៅធ្វើការរបស់ពួកគេ តាមដែលអាចធ្វើបានរកមនុស្សជាទីស្រឡាញ់របស់ចៅហ្វាយពួកគេ
            នៅក្នុងបន្ទប់ដ៏ធំទូលាយមួយនេះគឺមានតែរូបគេម្នាក់ដែលកំពុងអង្គុយសម្រក់ទឹកភ្នែក មនុស្សប្រុសមិនគួរយំទេ តែរឿងខ្លះក៏ហាមមិនបានដែរ ខ្ញុំមិនអាចបាត់បង់ឱកាសម្ដងទៀតនោះទេ ខ្ញុំបានទុកមនុស្សដែលខ្ញុំស្រលាញ់ឲ្យឆ្លងកាត់ពេលវេលាដ៏លំបាកតែម្នាក់ឯងម្ដងហើយ ឥឡូវនេះខ្ញុំត្រូវបាត់បង់គេទៀតមែនទេ ? ហេតុអីទេវតាលេងសើចនឹងជីវិតខ្ញុំម៉្លេះ ហេតុអ្វី? ហេតុអីមិនយកជីវិតខ្ញុំទៅ

         ~~ malisa

          សំបុត្រនេះក្នុងសៀវភៅខ្ញុំទុកជូនបង ខ្ញុំសូមការអភ័យទោសពីបង ខ្ញុំជាអ្នកជិះឡានបុកឡានបងហើយថែមទាំងធ្វើឲ្យមនុស្សស្លាប់ទៀត ខ្ញុំគ្មានចេតនាទេថ្ងៃនោះ ខ្ញុំផឹក ខ្ញុំមិនសប្បាយចិត្ត ខ្ញុំបានសម្លាប់មនុស្សបង ខ្ញុំធ្វើខុសធ្ងន់ចំពោះបងទៅទៀត ពេលដែលបងនៅមន្ទីរពេទ្យ ខ្ញុំកុហកបងថាខ្ញុំជាអ្នកជួយសង្គ្រោះបង ខ្ញុំចង់នៅក្បែរបង ខ្ញុំដឹងថាបងមានមនុស្សដែលបងស្រលាញ់ហើយ ទូរស័ព្ទបងក៏ខ្ញុំយកទៅបោះចោលដើម្បីកុំឲ្យម្នាក់នោះ call មកទៀត តែចៃដន្យបងក៏បាត់ការចងចាំ វាជាឱកាសសម្រាប់ខ្ញុំ ក្នុងការទទួលបានបងមកធ្វើជាម្ចាស់កម្មសិទ្ធិ ថ្ងៃដែលបងក្លាយជាសង្សាររបស់ខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំគ្មានអារម្មណ៍ដឹងខុសឡើយ រហូតដល់ថ្ងៃគេម្នាក់នោះបង្ហាញខ្លួននៅចំពោះមុខបង អ្វីៗ ក៏ប្រែប្រួល ខ្ញុំកាន់តែភ័យលើសដើម ខ្លាចបងដឹងការពិតលែងស្រលាញ់ខ្ញុំ ទាំងដែលខ្ញុំដឹងខ្លួនឯងច្បាស់ថាយ៉ាងណាបងក៏មិនស្រឡាញ់ខ្ញុំ ខ្ញុំទៅផឹកនៅ BBBlue ក៏ព្រោះតែដឹងថាគេធ្វើការនៅទីនោះ ខ្ញុំចង់ឲ្យគេមានដឹងថាខ្ញុំសំខាន់សម្រាប់បង ខ្ញុំបបួលគេផឹកខ្ញុំធ្វើជាស្រវឹងជោគជាំងើបមិនរួចក៏ព្រោះតែចង់ឲ្យបងឃើញពីខ្ញុំ ស្ដាប់ទៅកំប្លែងណាស់មែនទេ មិនថាព្យាយាមយ៉ាងណានោះទេ ក៏គេនៅតែអាចរក្សាដំណែងមនុស្សដែលបងស្រលាញ់ គេអស្ចារ្យណាស់មែនទេទើបបងស្រលាញ់គេ រហូតដល់ថ្ងៃនេះខ្ញុំដឹងថាគេមិនត្រឹមតែអស្ចារ្យទេ គឺល្អឥតខ្ចោះតែម្ដង ខ្ញុំជូនពរ ឲ្យបងស្រលាញ់រហូតណា

លាជារៀងរហូតពី malisa

        ហឿយ! ចង្រៃអើយតែមានរឿងអីកើតឡើងចំពោះ Pete ខ្ញុំច្បាស់ជាមិនលើកលែងចំពោះខ្លួនឯងឡើយ ខ្ញុំឥតបានការណាស់ មើលថែមនុស្សដែលខ្លួនស្រលាញ់មួយក៏ធ្វើមិនបាន
         មិនថាមានរឿងអីកើតឡើងទេ ឯងត្រូវរក Pete ឲ្យបាន កំហុសគ្រប់យ៉ាងមកពីឯងដែលនាំមិត្តយើងទៅទីនោះ គេស្រលាញ់ឯងបុិនណា មនុស្សប្រុសច្រើនណាស់ ដែលគេបដិសេធក៏ព្រោះតែរងចាំមនុស្សប្រុសដែលគ្មានទំនួលខុសត្រូវដូចជាឯងហ្នឹង
        ត្រជាក់ចិត្តម្ចាស់បេះដូងបងអើយ បងសុំណា យល់ដល់មិត្តភក្តិបងផងណាអូន JJ កំពុងតែលួងលោមខ្លាហើយ នេះជិះតាមផ្លូវទោះបីម៉ាស៊ីនត្រជាក់បុិនណាក៏មិនអាចឈ្នះកំហឹង time ម្នាក់នេះបានដែរ នេះព្រលឹងគេសឹងតែហោះទៅស៊ីព្រលឹតបាត់ទៅហើយ
          ខ្ញុំសូមទោស សំឡេងដឹងខុសរបស់ Vegas ធ្វើឲ្យ time បន្ធូរអារម្មណ៍តានតឹងខ្លះ តាមធម្មតាចាក់៤ ៥ ខ្សែទៀតណ៎
    
•             •             •                 •                   •

 
         

Begin again Where stories live. Discover now