ភាគទី26

147 26 4
                                    

           Vegas នេះបងមិនគិតចង់មកវិញទេឬនៅ
កូរ៉េឡើងចង់មួយអាទិត្យហើយណា ? សម្លេងមនុស្សស្រីនិយាយខ្សាវៗបានបន្លឺឡើង បើព្យាយាមស្ដាប់បន្តិចនឹងបានដឹងពីភាពឈឺចាប់ដែលនាងលាក់ទុកព្រោះថា នាងនិយាយជាលើកចុងក្រោយជាមួយមនុស្សដែលនាងស្រឡាញ់ ទោះបីគេមិនបានស្រលាញ់នាងដូចអ្វីដែលនាងស្រឡាញ់គេក៏ដោយ។
         បងរវល់បន្ដិច ចាំcall ទៅវិញ ដាក់ចុះហើយ~
ខ្ញុំបានត្រឹមញញឹមទទួលយកវា បងតែងតែរវល់គ្រប់ពេលជាមួយខ្ញុំ តែមិនមែនគេម្នាក់នោះ បងខកខានការណាត់ក៏ព្រោះតែគេម្នាក់នោះ  Pete យើងច្រណែនឯងណាស់ដែលបានក្ដីស្រឡាញ់របស់គាត់ យើងចង់កើតជាឯងម្ដងៗ តែយើងក៏សប្បាយចិត្តដែលគាត់ សប្បាយចិត្ត លាហើយបង Vegas មនុស្សដែលអូនស្រលាញ់រហូតដល់ថ្ងៃស្លាប់ ថ្ងៃដែលអូនមើលលែងឃើញពិភពលោកមួយនេះតទៅទៀត នាងនិយាយពាក្យពេចន៍ទាំងប៉ុន្មាននេះទាំងដឹងថាម្ខាងទៀត ចុចបិទទៅហើយ។ ម៉ាក់កូនស្រឡាញ់ម៉ាក់ បើកើតជាតិក្រោយទៀតកូនសុំក្លាយជាកូនម៉ាក់ម្ដងទៀតណា កូនស្រលាញ់ម៉ាក់
ជាសម្លេងដែលនាងនិយាយទៅកាន់ម្ដាយរបស់នាងជាលើកចុងក្រោយមុននាងស្លាប់
         រូបរាងកាយស្គមស្គាំងដែលនៅលើគ្រែអ្នកជម្ងឺក៏លែងមានដង្ហើមដកទៀត ~~~ ម៉ាក់ក៏ស្រឡាញ់កូនដែលកូនស្រីម៉ាក់
          អ្នកមីង មានរឿងអីហ្នឹង ហេតុអ្វីបានយំដកដង្ហើមមួយៗណា សម្លេងភ្លេងបុណ្យ អ្នកណាមានរឿងអ្វី នេះខ្ញុំចាប់ផ្ដើមបុកពោះហើយ
         កូនមីង កូនមីង នាងលែងមានវត្តមានរស់នៅទៀតហើយ Vegas ប្អូនខុសអីហេតុអ្វីអាយុខ្លីបែបនេះ  កូនម៉ាក់អើយ
         ខ្ញុំនឹងទៅវិញបន្តិចទៀតនេះ ខ្ញុំឲ្យកូនចៅកក់សំបុត្រយន្តហោះហើយ ប្រហែលម៉ោង7 យប់ខ្ញុំទៅដល់អ្នកមីង ។ នេះស្លុតចិត្តមិនស្ទើរទេ ទើបតែឃើញcall មកមុននេះសោះ បើពេលនោះខ្ញុំនៅនិយាយ ជាមួយនាងខ្ញុំមិនមានអារម្មណ៍ថាខុសដល់ថ្នាក់នេះទេ
         ចៅហ្វាយកុំបន្ទោសខ្លួនឯងអី វាមិនមែនជាកំហុសចៅហ្វាយទេ គ្មានអ្នកណាដឹងមុនមកទេ ។ ចុះយើងប្រាប់ Pete ដែរឬទេក៏ឲ្យរងចាំនៅសណ្ឋាគារ
          មិនអីទេចាំខ្ញុំ call ប្រាប់គេចង់នៅលេងទីនេះច្រើនជាង តាមដែលខ្ញុំមើលឃើញគេសប្បាយចិត្តឆ្ងាយណាស់ មិនបាច់ទាន់ទេ ចង់ឲ្យកូនសប្បាយចិត្តសិន
          អត់ទោស ចៅហ្វាយ កូនឬ? តាបុិនេះអត់ស្គាល់ឪកូនសោះ  daddy & baby អីចឹងហា ល្ងង់មែន ឡើងអន់ hehehe ដៀលលេង ។






            អេ មិចថ្ងៃនេះ late ម៉្លេះ រាល់ដងមកដល់វិញហើយ តែប្រហែលជាមានការសំខាន់ហើយដឹង
             Hello my friend , ទើបតែនឹកចង់ call មកមែន ? គ្នាអន់ចិត្តវើយ Pete
            ចាំទិញរបស់ផ្ញើ លោកយាយយ៉ាងមិចហើយឯង ប្រហែលពីរ បីថ្ងៃទៀតគ្នាទៅវិញហើយ នឹកដូចគ្នាតែរវល់ដេក ហើយខុសម៉ោងគ្នាទៀត យើងទំនេរម៉ោងឯងធ្វើការ ថ្ងៃនេះមិនធ្វើការទេហ៎ ?
             ថ្ងៃនេះ day off ហ្នឹងហា គ្នាគិតថាចង់នាំលោកយាយទៅក្រៅខ្លះ okay ទេ យើងចេញទៅមាត់ទន្លេ ជាមួយបង 👉👈 ( ប្រុសបបួលទៅស្បថ )
           ក៏ល្អណាឯង អរគុណដែលជួយមើលថែទាំលោកយាយណា យើងមានរបស់ផ្ញើឯងច្រើនណាស់
ស្រឡាញ់ឯងណា
            Pete មានរឿងអីនិយាយចម្លែកៗ នែ Vegas វាមើលថែឯងមិនល្អមែនទេចាំគ្នាទៅប្រដៅវា ព្រហើនម៉្លេះហ៊ានធ្វើចឹងដាក់មិត្តយើងផង ហើស
           ទេគ្មានអីទេ គ្រាន់តែចង់និយាយឲ្យស្ដាប់ ចង់ឲ្យឯងដឹងរាល់ដងមិនហ៊ាននិយាយ
           មិនដឹងជាស្អីទេ យំហើយនែក 😭😭
 
                    ~~~~~~~~~~~~~~~~~
    Admin come back ហើយអ្នកទាំងអស់ ily
     

Begin again Where stories live. Discover now