Ep 2: ប្រុសព្រាន

2.6K 119 1
                                    

Ep2: ប្រុសព្រាន

#ពេលព្រឹក

ក្នុងបន្ទប់ដែលតុបតែងលម្អទៅដោយរបស់របសមានតម្លៃជាច្រើន បង្ហាញឲ្យឃើញមនុស្សពីរនាក់កំពុងគេងអោបគ្នាយ៉ាងស្អិតរមួតបេះមិនចេញ។ ដោយសារតែយប់មិញពួកគេនាំគ្នាដើរលេងរហូតដល់អស់កម្លាំងរៀងៗខ្លួនទើបបានជាគេងរហូតព្រឹកថ្ងៃរះបែបនេះ។ ជុងហ្គុកនាយខានគេងអោបចង្កេះនឹងអោបខ្លួនរបស់ថេយ៉ុងយូរហើយទើបបានជានាយមិនងាយងើបបែបនេះ ចំណែកអ្នកម្នាក់ទៀតក៏ចឹងដែលពួកគេសុទ្ធតែមានសេចក្តីនឹករឭកចំពោះគ្នាទើបបានជាចង់នៅជាមួយគ្នាយ៉ាងយូរបែបនេះ។

«ហ្ហឹម...» ជុងហ្គុក ក្រហឹមបន្តិចមុននឹងបើកភ្នែកតិចៗសម្លឹងមើលរូបរាងខាងក្រោយរបស់ថេយ៉ុង។ ពេលគេងបែបនេះមើលទៅរមទម្យហើយស្លូតណាស់ខុសពីពេលដែលដឹងខ្លួនស្រឡះ

«សឺត....ថេយ៍ អូនចង់ដើរ shopping ញុំាអីទេ? ហ្ហឹម?» នាយនិយាយតិចៗដាក់ក្បែរត្រចៀករបស់ថេយ៉ុង ធ្វើឲ្យអ្នកកំពុងតែដេកក៏ស្តាប់ឮ

«ចាំអូនងើបចាំនិយាយគ្នា...ហ្ហឹម» ថេយ៉ុងតបនឹងនាយវិញដោយមិនបានបើកភ្នែកនោះទេព្រោះតែកំពុងវក់គេងផង មកសួរថាទៅដើរ shopping ស្អី

«បងងើបហើយចឹងអូនក៏ត្រូវងើបដែលឆាប់ឡើង» ជុងហ្គុកបញ្ឈរខ្លួនរបស់ថេយ៍ឲ្យអង្គុយដោយចង់ឲ្យថេយ៉ុងងើបពីដំណេកផងដែរ

«អ្ហឹកៗៗ....អា៎» នោះ! មិនទាន់នឹងបានបើកភ្នែកស្រួលបួលផងថេយ៉ុងក៏ស្រែកយំតែម្តងដោយសារតែអ្នកជិតខាងចេះដឹងរឿងរបស់គេ

«អួយ....ម៉េចក៏យំ?» ក្នុងទ្រូងរបស់នាយចង់ប្រេះទៅហើយក្មេងអីក៏ពិបាកនិយាយគ្នាម្លេះ?

«អ្ហឹក.....ប្រាប់ហើយថាចាំងើបសិនចាំនិយាយមិនចេះស្តាប់គ្នាទេឬ? មនុស្សអាក្រក់បងចង់ឲ្យអូនមានភ្នែកខ្មៅដូច panda មែនទេបានជាខំដាស់ដល់ថ្នាក់នេះ?» រាងតូចអន់ចិត្តណាស់ដែលនាយមិនយល់ពីគេនេះដាស់គេឲ្យងើបហើយនៅចង់នាំទៅដើរលេងទិញអីវ៉ាន់ទៀតទេ? ហ៊ើយ! អស់អារម្មណ៍ហើយ

«អូខេៗ កុំយំគេងទៀតក៏បាន» ដោយគ្មានជម្រើសជុងហ្គុកក៏ដាក់ឲ្យថេយ៉ុងគេងវិញហើយខ្លួនក៏អោបពីក្រោយថេយ៉ុងគេងជាមួយគ្នាដែរ។(ណ៎ក)

លោកពូ ❗️(END)Where stories live. Discover now