Ep10: មានប្រពន្ធចង់ភ្លេចម៉ាក់ប៉ាឬ?
#ព្រឹកឡើង
ព្រះអាទិត្យរះចែងចាំងពាសពេញបន្ទប់ប្តីប្រពន្ធមួយគូដែលកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមូតបេះមិនចេញ។ នេះប្រហែលជាទើបតែម៉ោង 7 បន្តិចបន្តួចនោះទេតែដោយសារតែយប់មិញពួកគេរវល់ហាត់ប្រាណលើប្រាណទើបព្រឹកឡើងអស់កម្លាំងងើបមិនចង់រួច។ ជុងហ្គុកទាញថេយ៉ុងមកអោបជាប់នឹងទ្រូងជាប់ហើយគេងអោបគ្នាយ៉ាងមានសេចក្តីសុខ។
*តុកតុក*
សម្លេងគោះទ្វាបន្ទប់របស់ពួកគេក៏បន្លឺឡើងនៅខាងមុខបន្ទប់។ ជុងហ្គុកបើកភ្នែកប្រឹមៗព្រោះឮសម្លេងសំខាន់ពីអ្នកខាងក្រៅ។
«លោកប្រុសធំ អ្នកប្រុសតូចយំហើយ» អើយ! ភ្លេចថាមានកូនតូចនៅម្នាក់ឯង។ ម៉ែដោះដែលគេងជាមួយនឹងថេយ៍វ៉ូយប់មិញបានមកគោះទ្វាបន្ទប់របស់ពួកគេហើយយកអាល្អិតនេះឲ្យពួកគេវិញ
ក្រាក*
«អីយ៉ាស់! ឈឹងណាកូន កុំយំ...អរគុណម៉ែដោះហើយ» ជុងហ្គុកនាយគ្រាន់តែងើបទៅបីកូនយកមកប៉ុណ្ណោះព្រោះខោអាវនាយបានស្លៀកពាក់រួចហើយនៅពេលចប់រឿងនោះ។ គ្រាន់តែឃើញប៉ាៗរបស់គេភ្លាមថេយ៍វ៉ូក៏បាត់យំគ្រាន់តែថាគេលេបទឹកមាត់នេះប្រហែលជាឃ្លានខ្លាំងណាស់ហើយបានជាយំលេបទឹកមាត់បែបនេះ។ ឃើញចឹងនាយមិនបានរំខានរាងតូចដែលកំពុងគេងនោះទេ រាងក្រាស់នាយក៏ទៅយកទឹកដោះហើយឲ្យកូនតូចរបស់គេមឹម។ គ្រាន់តែកំប៉ុងទឹកដោះចូលមាត់ភ្លាមអាល្អិតតូចមឹមយកៗព្រោះឃ្លានខ្លាំង ណាមួយល្ងាចមិញនេះអាល្អិតនេះគេងលឿនទើបមិនបានញុំាទឹកដោះគោ។ មួយសន្ទុះក្រោយជុងហ្គុកក៏ដាក់កូនឲ្យគេងនៅលើពូកជាថេយ៉ុងដែលហើយខ្លួននាយក៏ទ្រេតខ្លួនគេងជាមួយគ្នាដែល មិនទាន់បាន 10 នាទីស្រួលបួលផងឪពុកកូនមួយគូនេះក៏គេងលក់បាត់ទាំងពីរនាក់តែម្តង។
_
ក្រលេកមកមើលនៅខាងក្រោមវិញលោកចន នឹងប្រពន្ធបានមកលេងកូនហើយអង្គុយចាំនៅលើសាឡុងតែប្តីប្រពន្ធនឹងកូនបីនាក់នោះមិនទាន់ចុះមកនោះទេ។ លោកចននឹងប្រពន្ធមិននិយាយអីនោះទេគឺពួកគាត់អង្គុយអានព័ត៌មានដើម្បីចាំពួកគេ។ 30 នាទីក្រោយបានពួកគេចុះមកហើយរាងក្រាស់នាយពិតជាភ្ញាក់ផ្អើលណាស់ដែលម៉ាក់ប៉ារបស់ខ្លួនមកលេងបែបនេះ។
YOU ARE READING
លោកពូ ❗️(END)
Short StoryTAEHYUNG: ក្មេងចឹងមិនគួរបានប្តីចាស់សោះ JK TOP TAEHYUNG BTT Created by: Xennasey