Ep 1: ស្រីដែលបងនិយាយជាមួយជាម៉ាក់របស់អូន
*airport*
ជើងយន្តហោះដែលហោះហើរពីអាមេរិកមកកាន់សេអ៊ូលត្រូវចតនៅចំណតក្នុងប្រលាន។ មនុស្សគ្រប់គ្នាកាន់អីវ៉ាន់នឹងរបស់របររៀងៗខ្លួន។ បើមើលទៅកាន់កន្លែងអង្គុយរងចាំយើងឃើញមនុស្សម្នាក់កំពុងតែសប្បាយចិត្តហើយមើលកំពុងតែមើលទៅទូរស័ព្ទទៀតផង។
«អ្នកប្រុសតូច ទានពួកយើងមកដល់ហើយ» ឡានសារីទំនើបមួយបានមកឈប់នៅចំណតហើយមនុស្ស 4 បានដើរមកទន្ទឹមគ្នាមកកាន់អ្នកអង្គុយនោះ បើទាយមិនខុសម្នាក់នេះប្រហែលជាមានម៉ាក់ប៉ាជាសេដ្ឋីទេដឹង
*គីម ថេយ៉ុង(omega)គេទើបតែបញ្ចប់ការសិក្សារួចរយៈពេល 3 ឆ្នាំហើយត្រឡប់មកវិញនូវចំណេះវិជ្ជាជាច្រើន។ រាល់ថ្ងៃថ្វីបើអាយុ 24ឆ្នាំហើយក៏ពិតមែនតែនាយកម្លោះតូចម្នាក់នេះស្រស់ស្អាតមិនប្តូរ។ ហេ៎! គេថាមនុស្សស្អាតៗសុទ្ធតែមានម្ចាស់មិនចឹងមែនទេ?។ ត្រូវហើយថេយ៉ុងគេមានសង្សារទៅហើយគួរឲ្យស្តាយណាស់។ ចរិតក្មេង 24 ឆ្នាំនេះឆ្នាស់ខ្លាំងណាស់ជាពិសេសពេលនៅជាមួយសង្សារដែលត្រូវជាពូរបស់គេ។ សួរថាឆ្នាស់ចឹងសង្សាររបស់គេធុញទេ? ចម្លើយពិតជាអត់ហើយ
«លោកពូមិនមកទេហេ៎?» ថេយ៉ុងដោះវ៉ែនតាហើយសម្លឹងមើលមុខអ្នកទាំង 4 ព្រមទាំងសួររកនាមមនុស្សម្នាក់ទៀតផង
«បាទទាន គឺចៅហ្វាយរវល់ទើបឲ្យពួកយើងមកជំនួស សូមអញ្ជើញ» ម្នាក់នៅក្នុងចំណោមមនុស្សទាំង 4 នាក់និយាយពីមូលហេតុតែចៅហ្វាយធំរបស់ខ្លួនមិនមកទៅប្រាប់ថេយ៉ុង
«ឈប់សិន! រវល់ធ្វើស្អីបានមកយកមិនបាន?» ថេយ៉ុងបន្តសំណួរ គេខឹងខ្លាំងណាស់ខឹងត្រង់ថាខំសង្ឃឹមពេលចុះពីលើយន្តហោះបានលោកពូសង្ហាររបស់គេមកចាំទទួលតែវាមិនដូចចិត្តដែលចង់បានទេ លោកពូគេបែរជារវល់មកយកមិនបានទៅវិញ
«គឺចៅហ្វាយប្រាប់ថាត្រូវសុីញ៉េឯកសារច្រើនសន្លឹកឲ្យហើយថ្ងៃនេះទើបមិនទំនេរ» ដោយសារតែរវល់ខ្វាយខ្វាល់ពីរាងតូចនឹងឯងទើបអ្នកជាសង្សារត្រូវការងាររុំក.បែបនេះតែមិនថ្វីទេនាយពូកែធ្វើតែបន្តិចរួចហើយ
YOU ARE READING
លោកពូ ❗️(END)
Kısa HikayeTAEHYUNG: ក្មេងចឹងមិនគួរបានប្តីចាស់សោះ JK TOP TAEHYUNG BTT Created by: Xennasey