Ep7: ត្រូវធ្វើជាប្រពន្ធល្អ

1.3K 77 5
                                    

Ep7: ត្រូវធ្វើជាប្រពន្ធល្អ

រៀងប្រលប់បន្តិចទើបពួកគេត្រឡប់មកដល់ផ្ទះវិញ។ តាំងពីនៅលើឡានរហូតដល់ផ្ទះរាងក្រាស់មិនបាននិយាយជាមួយថេយ៉ុងទេ អា៎កាលដែលមកដល់ផ្ទះហើយក៏ងើបឡើងទៅបន្ទប់មុនទៀតផង។ ដែលជាហេតុធ្វើឲ្យថេយ៉ុងកើតទុកមិនសុខចិត្តនោះទេដែលនាយប្រងើយកន្តើយដាក់គេបែបនេះមានរឿងអីនិយាយមកចាប់បាច់ធ្វើចឹងធ្វើអី?

#ក្នុងបន្ទប់

ជុងហ្គុកងូតទឹករួចក៏ឡើងទៅគេងនៅលើគ្រែបាត់ទុកឲ្យថេយ៉ុងតាមមើលកាយវិការប្រងើយបន្តើយរបស់នាយ។ ដោយសារតែនៅមិនស្ងៀមក្នុងខ្លួនថេយ៉ុងក៏ខលទៅរកម៉ាក់របស់គេដើម្បីពិភាក្សារឿងនេះឲ្យបានច្បាស់លាស់

#ក្នុងខល

«អាឡូ ម៉ាក់បងជុងប្រងើយដាក់កូន» ថេយ៉ុងមិនបាននិយាយអ្វីច្រើននោះទេនាយតូចនិយាយសាច់ការយកតែម្តងមិនចាំយូរ

«ហើយជុងហ្គុកខឹងកូនរឿងអីមានដឹងទេ? បើតាមម៉ាក់គិតមកពីចរិតរបស់ឯងនឹងហើយកូនថេយ៍ជុងហ្គុកគេស្រឡាញ់ថ្នមពិនហ្នឹងហើយកូនកុំសូវរករឿងឲ្យគេពេក កូនក៏ដឹងការងាររបស់គេក៏ច្រើនហើយនៅមកស្រ្តេសរឿងបារម្ភពីកូនទៀតណា៎ថេយ៍ ឈប់រករឿងហើយធ្វើជាប្រពន្ធល្អកុំឲ្យប្តីមានស្រីថ្មី ប្រយ័ត្នមកយំខូចចិត្តម៉ាក់មិនដឹងទេណា៎» អ្នកស្រីជុងហ្វានិយាយប្រាប់កូនហើយឲ្យកូនកាត់បន្ថយចរិតខ្មើតនឹងខ្លះ នេះមកលេងគាត់ម្តងម្កាលគាត់ឡើងឈឺក្បាលពិនហ្នឹងហើយចុះទម្រាំប្អូនប្រុសរបស់គាត់រស់នៅជាមួយរាល់ថ្ងៃនោះគេឈឺក្បាលយ៉ាងណាទៅ?

«ហ្ហឹកៗ.....ម៉ាក់អត់ទេកូនមិនព្រមឲ្យបងជុងមានស្រីថ្មីទេ» គ្រាន់តែឮម៉ាក់របស់គេនិយាយថានាយនឹងមានស្រីថ្មីបើសិនជាគេនៅបន្តចរិតបែបនេះភ្លាមក៏ទឹកភ្នែកថ្លាៗហូរមកព្រមគ្នាតែម្តង

«ចឹងទៅលួងបងទៅ ប្អូនប្រុសម៉ាក់មិនពិបាកលួងទេឲ្យតែកូនឈប់ធ្វើឲ្យគេគិតពីកូនច្រើន» គាត់រស់នៅជាមួយជុងហ្គុកតាំងពីតូចគត់ដឹងថាប្អូនគាត់មានចរិតយ៉ាងម៉េច

«ស្រឡាញ់អ្នកម៉ាក់ជាងគេជម្រាបលាណា៎បាទ» ថេយ៉ុងក៏ញញឹមហើយដាក់ទូរស័ព្ទចុះមុននឹងទៅយកខោអាវដើម្បីទៅងូតទឹកហើយចាំមកលួងប្តីតាមក្រោយ។ចំណែកជុងហ្គុកដោយឃើញថេយ៉ុងនិយាយទូរស័ព្ទហើយញញឹមក៏គិតអីផ្សេងទៅ ហើយនាយគិតថាប្រហែលជារាងតូចមានអ្នកថ្មីហើយបានជាមិនមកនិយាយស្រុះស្រួលជាមួយគ្នាទើបសង្ងំបិទភ្នែកគេងតែគេងមិនលក់។

លោកពូ ❗️(END)Where stories live. Discover now