Ep4: សំបុត្រស្នេហ៍
#ព្រលឹមព្រឹកឡើង
ជុងហ្គុកបានរៀបចំខ្លួនដើម្បីទៅធ្វើការមុនហើយទុកឲ្យថេយ៉ុងគេងម្នាក់ឯងនៅក្នុងបន្ទប់។ មុននឹងចេញទៅនាយបានទុកសំបុត្រព្រមទាំងអាហារពេលព្រឹកសម្រាប់ថេយ៉ុងរួចជាស្រាច់។ ប្រហែលមកពីយប់មិញហើយបានជារាងក្រាស់នាយចេះធ្វើកាយវិការស្វីតៗនោះ ព្រោះរាល់ដងនាយមិនសូវចូលចិត្តបែបស្វីតៗប៉ុន្មានទេ ចេះតែស្និតស្នាលនាំថេយ៉ុងញុំាអីដើរលេងនឹងដើរផ្សារទំនើបតែពិននឹងឯង។
«ហ្ហឹម....អ្ហើយ» សម្លេងក្រហឹមរបស់ថេយ៉ុងក៏បន្លឺឡើងនេះប្រហែលជាម៉ោងជិត 9 ហើយទើបរាងតូចងើប។ ថេយ៉ុងបើកភ្នែកម៉ក់ៗហើយសម្លឹងមើលនៅជិតខ្លួនតែមិនបានឃើញជុងហ្គុកនោះទេឃើញតែស៊ុបប៉ូវនឹងសំបុត្រមួយច្បាប់នៅជិតនោះ។ ថេយ៉ុងក៏ឈោងទៅយកសំបុត្រនោះមកអាន។ វាពិសេសមែនទែនត្រង់ក្បាលសំបុត្រដំបូងនាយសរសេរមកកាន់អ្នកអានថា«សម្រាប់អូន babe» វាពិតជាគួរឲ្យអស់សំណើរបន្តិចគួរឲ្យអៀនបន្តិចសម្រាប់ថេយ៉ុង។ ថេយ៉ុងញញឹមបិទមាត់មិនគ្រាន់តែឃើញក្បាលសំបុត្រដំបូងរាងតូចពិតជាអន្ទះសារចង់បើកហើយអានទៅខាងក្នុងណាស់។
ក្នុងសំបុត្រ «បងបានរៀបចំអាហារឲ្យអូនរួចហើយងើបរួចក៏ញុំាវាទៅបងមានការងារខ្លះដែលត្រូវធ្វើចឹងហើយមិនអាចគេងកំដរអូនបានទេ បើអូននៅឈឺខលប្រាប់បងមក ចាំបងទៅទទួល *បងស្រឡាញ់អូន*» វាមានត្រឹមតែពាក្យប៉ុន្មានម៉ាត់ពិតមែនតែសម្រាប់ថេយ៉ុងគេពិតជារំភើបណាស់ដែលបាននាយធ្វើជាម្ចាស់។ វាមិនមែនត្រឹមតែសំបុត្រនឹងអាហារនោះទេនៅមានកាដូរក៏ធំមួយនៅក្រោមគ្រែទៀតផង។ បើទៅសំបុត្របន្ទាប់នាយក៏សរសេរពាក្យមួយឃ្លាទៀត«កាដូរនេះបងចង់ឲ្យអូនតាំងពីអូនមកម្លេះតែបងចេះគ្មានពេលឲ្យព្រោះរវល់តែនាំអូនដើរលេង វាជាកាដូរស្វាគមន៍អូនមកវិញប៉ុណ្ណោះ»។ ដោយហេតុតែអៀននឹងទង្វើរបស់នាយថេយ៉ុងក៏ផ្តេរខ្លួនគេហើយសើចផ្កាប់មុខនឹងពូក។ ប្រហែល 10 នាទីក្រោយមកបានថេយ៉ុងញុំាអាហារដែលរាងក្រាស់ទុកឲ្យរួចហើយក៏ទៅរៀបចំងួតទឹកយ៉ាងសប្បាយរីករាយមាត់ញញឹមបិទមិនជិត។ រៀងថ្ងៃត្រង់បន្តិចទើបថេយ៉ុងសម្រេចចិត្តទៅជួបជុងហ្គុកនៅឯកន្លែងធ្វើការរបស់នាយ។
YOU ARE READING
លោកពូ ❗️(END)
Cerita PendekTAEHYUNG: ក្មេងចឹងមិនគួរបានប្តីចាស់សោះ JK TOP TAEHYUNG BTT Created by: Xennasey