Mine🚫HeeJay final✨

430 36 3
                                    

Hee 🔝
Jay ⬇️

@ម៉ោង11យប់

ពេលវេលាដើរលឿនណាស់ ក្រូសៗក៏ឈានដល់ពាក់ កណ្ដាលយប់ទៅហើយ ហើយJay និងHeeseung ក៏មិនទាន់បានសម្របសម្រួលគ្នាដែរ

Jayនៅអង្គុយលេងកន្លែងដដែលរបស់គេជាមួយ Taehyun និងBeomgyu ចំណែកKimwoo និងJangsu ក៏មិនបានមករំខានJay ដែរ ព្រោះតែកំពុងរាំរែកសប្បាយជាមួយអ្នកឯទៀត

“ ពួកបងមកមិនគិតទៅរាំសប្បាយជាមួយអ្នកឯទៀត ទេហេ៎? ”ដោយស្ងាត់ពេកJay ក៏សួរទៅពួកគេព្រោះ ពិធីជប់លៀងទាំងមូលពួកគេមិនគិតសប្បាយទេឬ?

“ ពួកបងមិនចង់ទុកឯងចោលទេ ”Beomgyuក៏ និយាយឡើង ព្រោះមិនចង់ទុកJay ឲ្យនៅម្នាក់ឯង ឡើយ ស្រួលមិនស្រួលអ្នកណាអូសទៅបាត់ទៅធ្វើម៉េច មនុស្សកំពុងពេញវ័យស្អាតផង><

“ មិនអីទេណាHyung ខ្ញុំអាចនៅម្នាក់ឯងបាន ណា មួយHeeseung Hyungនិងខ្ញុំ ក៏ជិតត្រឡប់ទៅ វិញដែរ ”Jayគ្រាន់តែឮអ្នកម្ខាងទៀតបារម្ភពីខ្លួនហើយ គេក៏ញញឹមហើយតបវិញដោយសម្លេងស្រទន់

ឮJay និយាយបែបនេះTaehyun គិតមួយសន្ទុះរួចនិយាយឡើង

“ Jayនិយាយត្រូវ ពួកយើងគួរទៅមើលអ្នកផ្សេងវិញមក ”Taehyunក្រោកឈររះចនិយាយទៅកាន់ Beomgyu ទាំងទាញអ្នកខាងនោះ

“ តែក៏មិនគួរទុកJay នៅម្នាក់ឯងដែរ ”Beomgyu និយាយទៅកាន់មិត្តទាំងប្រឆាំង មិនយល់ពីបំណងរបស់មិត្តគេ

“ មិនអីទេHyung ខ្ញុំអាចនៅម្នាក់ឯងបាន ”Jayក៏ និយាយឡើងដើម្បីប្រាប់Beomgyu

“ ត្រូវហើយ!មកពួកយើងឆាប់ទៅ ”Taehyunថាតែ ប៉ុណ្ណេះក៏អូសBeomgyu ទៅទីងណាត់ទីងណែន

ចំណែកJay ក៏បានត្រឹមសើចតិចៗ ព្រោះតែសកម្ម ភាពពួកគេទាំងពីរ

ដើរមកហួសJay បន្តិចTaehyun ក៏ព្រលែង Beomgyu ឲ្យមានសេរីភាពវិញ

“ ន៎ែ!ឯងកើតឆ្កួតស្អីឯង ឯងក៏ដឹងទុកគេនៅម្នាក់ឯងបែបនេះគ្មានសុវត្ថិភាពទេ បើអ្នកណាមកអូសគេទៅ បាត់ទៅមិនចប់ទៅហើយទេ? ”គ្រាន់តែTaehyun ព្រលែងឲ្យមានសេរីភាពភ្លាមBeomgyu ក៏រ៉េបយក តែម្ដងមិនឲ្យអ្នកខាងនោះបាននិយាយសោះ

“ ឯងស្មានថាយើងឆ្កួតហេ៎?ប៉ុន្តែបើសិនជាពួកយើងនៅជាមួយJay រហូតច្បាស់ជាHeeseung មិនមកឡើយ ”Taehyunក៏និយាយប្រាប់Beomgyu ពីបំណងគេ ចំណែកBeomgyu បានត្រឹមមើលមុខគេម៉ក់ៗមិនយល់ថាគេចង់និយាយពីអ្វី

Short Story Jay Bottom🌷Where stories live. Discover now