Obsessed⚠️Jayhoon Pt 2✨

295 31 11
                                    

Sunghoon 🔝
Jay ⬇️

@1សប្ដាហ៍ក្រោយ

រយៈពេលពីមួយថ្ងៃទៅមួយថ្ងៃពិតជាដើរលឿនខ្លាំងណាស់ មួយពព្រិចភ្នែកសោះរយៈពេល1សប្តាហ៍ក៏ដើរលឿនថ្នាក់នេះទៅហើយ ហើយវាក៏ជិតដល់ពេល ដែលSunghoon និងJay បញ្ចប់ឆ្នាំសិក្សាកម្រិតបរិញ្ញាបត្ររបស់ពួកគេដែរ គឺខ្វះតែ3 សប្ដាហ៍ទៀត តែប៉ុណ្ណោះ (ចេះតែដាក់ៗទេ😔)

ត្បិតតែពេលវេលាដើរលឿនពិតមែន ប៉ុន្តែទំនាក់ទំនង របស់Sunghoon និងJay ហាក់មិនល្អប្រសើរអីបន្តិចសោះ រយៈពេលជិត4ឆ្នាំ ដែលJay ព្យាយាម តាមSunghoon មើលទៅពិតជាមិនបានការឡើយ Sunghoon នៅតែស្អប់Jay ដូចដើមអញ្ចឹង

ដូចតែរាល់ដង Jay គឺតែដើរតាម Sunghoon គ្រប់ កន្លែង មិនថាគេទៅញុាំអី ទៅលេងបាល់ ឫទៅអានសៀវភៅនោះទេ ហើយពេលនេះពួកគេក៏កំពុងតែនៅ កន្លែងដែលSunghoon ចូលចិត្តទៅគឺក្រោមដើម ផ្កាសាគូរ៉ា មុខស្រះទឹ

" Sunghoon~យើងចង់សួរឯងមួយសំណួរ ចាំឆ្លើយយើងណា "Jayនិយាយទៅកាន់Sunghoon ទាំងច្រត់ដៃសម្លឹងមុខSunghoon

Sunghoon មិនខ្វល់សម្ដីJay ទេ គេនៅបន្តលេងទូរស័ព្ទរបស់គេធ្វើមិនដឹង ហាក់ដូចជាសម្ដីរបស់Jay គ្រាន់តែជាខ្យល់ហោះកាត់ត្រចៀកអញ្ចឹង

" អើុស~ភ្លេចទៅថាឯងមិននិយាយ តែមិនអីទេ យើងគ្រាន់តែសួរក៏បាន "ក្រោយឃើញ Sunghoon មិន តប Jayក៏និយាយម្ដងទៀត

" យើងសួរឯង~ពេលរៀនចប់ទៅឯងទៅគ្រប់គ្រងក្រុមហ៊ុនប៉ារបស់ឯងមែនទេ? "Jayនិយាយទាំងសម្លឹងមុខSunghoon ដដែល

Sunghoonក្រោយលឺJay និយាយបែបនេះគេក៏ចាប់អារម្មណ៍ដែរ អ្វីដែលគេចាប់អារម្មណ៍នោះគឺ
«ម៉េចបានJay ដឹងថាប៉ារបស់គេមានក្រុមហ៊ុន?» ត្បិតថាគ្រប់គ្នាដឹងថាគេជាកូនអ្នកមាន ប៉ុន្តែគ្មានអ្នកណាដឹងប្រវត្តិរូបរបស់គេច្បាស់ទេ

" ឯងនិយាយថាម៉េច? "Sunghoonងាកសម្លឹងមុខ Jay ទាំងមុខស្មើ គេសួរបញ្ជាក់ម្ដងទៀត ក្រែងលោគេស្ដាប់ច្រឡំ និងចង់ដឹងផង

" ឯងសម្លឹងមុខយើងបែបនេះយើងនិយាយខុសឬ? " ក្រោយឃើញប្រតិកម្មSunghoon បែបនេះ វាក៏ធ្វើ ឱ្យJay ភ័យដែរ នៅមានសួរបញ្ជាក់ទៀតឬមួយគេនិយាយអីខុសទៅ?

Short Story Jay Bottom🌷Where stories live. Discover now