Mine🚫HeeJay Pt1✨

920 42 0
                                    

Hee 🔝
Jay ⬇️

_ _ _ _ _ _ _ _ _ _ _ _ _ _

Jay គឺជាក្មេងជំទង់អាយុ21 ឆ្នាំម្នាក់ ដែលសព្វថ្ងៃគេគឺរស់នៅបែកពីឪពុកម្តាយរបស់គេដោយសារតែគេបានបន្តការសិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Seoul គេជាកូនអ្នកអភិជនម្នាក់ ប៉ុន្តែគេមិនដែលតាំងខ្លួនគេហឺុហាអ្វីនោះទេ គេចូលចិត្តធ្វើខ្លួនធម្មតាដូចគេ ដូចឯង

ថ្ងៃនេះដូចរាល់ដងដែរ គេបានចេញពីរៀនហើយត្រឡប់មកបន្ទប់ស្នាក់នៅរបស់គេវិញដែលមានមនុស្សម្នាក់ទៀតរួមបន្ទប់ជាមួយគេដែរ ហើយម្នាក់នោះគឺជាមិត្តល្អជាមួយគេតាំងតែពីក្មេងម៉្លេះ

" ឯងមកដល់ហើយឬ? "នៅពេលJay បើកទ្វារចូលបន្ទប់ភ្លាម ក៏មានសម្លេងមនុស្សប្រុសចាប់ផ្តើមសួរឡើង

" បាទ Hyung!នេះ Hyung កំពុងធ្វើអ្វីហ្នឹង? " Jayឆ្លើយតបទៅវិញតាមទម្លាប់ធម្មតារបស់ខ្លួន ព្រមទាំងទម្លាក់ខ្លួនអង្គុយលើសាឡុងក្បែរនោះ

" ចាំឯង "Heeseungតបវិញព្រមទាំងសម្លឹងមុខJay មិនព្រិច ធ្វើឲ្យសាមីខ្លួនអៀនមិនស្ទើរ

នេះគឺHeeseung អាយុ22ឆ្នាំជាមិត្តតាំងពីក្មេងរបស់Jay ហើយក៏ជាបងជីដូនមួយរបស់Jay ដូចគ្នា ពួកគេរៀនជំនាញដូចគ្នាប៉ុន្តែគឺខុសឆ្នាំ Heeseung រៀនឆ្នាំទី3 ប៉ុន្តែ Jayគឺរៀនឆ្នាំទី2 ប៉ុណ្ណោះ គេជាកូនអ្នកធូរធារម្នាក់មិនសូវជាមានប៉ុន្មានទេ

" អ្ហឹម? Hyung ចាំខ្ញុំធ្វើអ្វី? "Jayព្យាយាមស្រដីឡើងទាំងអៀន ថ្ពាល់ចាប់ផ្តើមដឹងដល់កម្ដៅដែលភាយឡើង ព្រមទាំងថ្ពាល់ប្រែជាពណ៌សីុជម្ពូរ

" គ្មានអ្វីទេ,គ្រាន់តែចង់សួរថាឯងចង់ទៅពិធីជប់លៀងជាមួយយើងទេ? "Heeseung ស្រដីឡើងទាំងនៅសម្លឹងមុខJay ដដែល គេចាប់ផ្តើមដឹងដល់ចង្វាក់បេះដូងរបស់អ្នកម្ខាងទៀតលោតលឿនមិនធម្មតា

" បាទ?ហេតុអ្វីក៏Hyung បបួលខ្ញុំទៅវិញ ក្រែងវាជាកម្មវិធីជប់លៀងសម្រាប់ថ្នាក់Hyung មិនអញ្ចឹង? " Jayសួរបកវិញទាំងចម្ងល់ ព្រោះថាពិធីជប់លៀងនោះគឺធ្វើជាលក្ខណៈឯកជនរបស់ថ្នាក់ប៉ុណ្ណោះ

" គ្រាន់តែចង់នាំឯងទៅលំហែខួរក្បាលដើម្បីកុំឲ្យគិតរឿងរៀនច្រើនពេក " HeeseungតបJay រួចងាកមកសម្លឹងនាឡិកាចង់ដឹងថាម៉ោងប៉ុន្មានហើយ

Short Story Jay Bottom🌷Where stories live. Discover now