Jake 🔝
Jay ⬇️@ម៉ោង8យប់
កាយដែលបានគេងលង់លក់លើគ្រែ ព្រោះតែអស់កម្លាំងនិងភាពឈឺចាប់ផងនោះ គេបានបម្រាស់ខ្លួនតិចៗ មុននឹងត្របកភ្នែកស្ដើងចាប់បើកឡើង ពេលគេបើកភ្នែកនោះគេក៏ក្រឡេកទៅមើលក្បែរខ្លួនគេគ្មាន Jake ក្បែរនោះឡើយ ទឹកភ្នែកក៏ចាប់ផ្តើមស្រក់ហូរម្ដងទៀតព្រោះតែការចងចាំដ៏សែនខ្លោចផ្សារនោះបានរត់កាត់ខួរក្បាលរបស់គេ
Jayជាមនុស្សដែលរឹងមាំតែសំបកក្រៅប៉ុណ្ណោះ អាចនិយាយបានថាគេសម្ដែងធ្វើជារឹងមាំប៉ុណ្ណោះ តាមពិតទៅគេជាមនុស្សដែលគិតច្រើនខ្លាំងណាស់ ហើយអ្វីដែលគេគិតគឺសុទ្ធតែជារឿងវិជ្ជមានទៀតផង ស្នាមញញឹមរបស់គេក៏មិនពិតផងដែរ គេញញឹមព្រោះមិនចង់ឱ្យអ្នកដទៃបារម្ភពីគេ ទាំងដែលការពិត គេជិតក្លាយជាមនុស្សវិកលចរិតទៅហើយ :)
គេចាំបានថាកាលពីពេលដែលជី-អ៊ូ ស្លាប់ដំបូងៗនោះ គេពិតសោកស្ដាយខ្លាំងណាស់ គេអាណិតនិងស្រឡាញ់នាងខ្លាំងណាស់ ព្រោះនាងជាក្មេងល្អ មានចិត្តល្អ និងជាក្មេងកំព្រាទៀតផង គេបន្ទោសខ្លួនឯងដូចដែលJake បន្ទោសគេ រហូតពេលនោះគឺគេបានត្រឡប់ទៅWashington វិញ ហើយថែមទាំងចាប់វិវត្តន៍រកជំងឺបាក់ទឹកចិត្តទៀតផង ប៉ុន្តែជាសំណាងលោកយាយនិងអ្នកមីងរបស់គេបានមើលថែនិងយកចិត្តទុកដាក់ចំពោះគេខ្លាំងទើបគេអាចប្រសើរបានខ្លះដល់ពេលនេះ
ទោះជាយ៉ាងណាក៏ដោយ គេមិនបានជាដាច់នោះទេ គេនៅមានអារម្មណ៍ថាគេគ្មានអ្នកស្រឡាញ់ គេគ្មានដំណោះស្រាយ គេស្ត្រេស គេមិនអាចធ្វើអ្វីបាន គេបាក់ទឹកចិត្ត គេពិបាកចិត្ត គេមានសម្ពាធផ្លូវចិត្ត ហើយក៏គ្មានអ្នកណាអាចជួយគេបានផងដែរ ហើយខណៈពេលគេត្រឡប់មកប្រទេសកូរ៉េនេះវិញហើយ ដែលជាកត្តាដែលធ្វើឱ្យជំងឺរបស់គេកាន់តែធ្ងន់ :)
Jayបន្ទាប់ពីបានគេងយំជាង1ម៉ោងនោះ គេក៏បាន Call ទៅប្រាប់ឱ្យជំនិតរបស់ប៉ាគេ ឱ្យជួយកក់សំបុត្រយន្តហោះឱ្យគេដើម្បីត្រឡប់ទៅWashington វិញ
គេទាញយកខោអាវរបស់គេដែលរាយប៉ាយលើការ៉ូមកពាក់ហើយដើរចេញពីបន្ទប់នោះទៅទាំងពិបាក គេឈឺចាប់ណាស់ គេហត់ណាស់គ្មានកម្លាំងទេ គេហត់ទាំងកាយ ហត់ទាំងចិត្ត គេចង់សម្រាក គេលែងចង់ដឹងឮរឿងគ្រប់យ៉ាងទៀត ហើយ ជីវិតគេគ្រប់គ្រាន់ហើយ ល្មមដល់ពេលគេគួរតែសម្រាកហើយ!!
YOU ARE READING
Short Story Jay Bottom🌷
Short Storyជាប្រភេទរឿងខ្នាតខ្លី ដែលសរសេរដោយFan មិនមែនជារឿងពិតឡើយ! រឿងខ្នាតខ្លី Jay x Others ( សមាជិក Enhypen ) អាចនឹងមានពាក្យមិនសមរម្យក្នុងប្រការណាមួយ បើខុសទាស់ត្រង់ណាសូមមេត្តាខន្តីអភ័យទោសផង🙏🏻 ⚠️Warning⚠️ Smut🔞 Jealousy Kiss ពាក្យមិនសមរម្យ @lyneathh💐